មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/10/2025 - 08:27

ក្តី​សង្ឃឹម​ពី​របរ​ចិញ្ចឹម​សត្វ​ក្តាន់​របស់​កសិករ​ខ្មែរ​ 

ពេល​និយាយ​ដល់​ការ​ចិញ្ចឹម​សត្វ​ អ្នក​ខ្លះ​ច្រើន​នឹក​ដល់​ចិញ្ចឹម​ជ្រូក​ គោ មាន់​ ទា​៘ ប៉ុន្តែ​ នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​កសិករ​ខ្មែរ​ម្នាក់​មិន​រា​រែក​ក្នុង​ការ​សាក​ល្បង​ទម្រង់​ថ្មី​មួយ​ ដោយ​ចិញ្ចឹម​សត្វ​ក្តាន់​បន្ត​ពូជ​និង​យក​ស្នែង (ស្នែង​ទន់)។ ទម្រង់​នេះ​ជំ​ហាន​ដំ​បូង​នាំ​មក​លទ្ធ​ផល​គួរ​ជា​ទី​រីក​រាយ​ បង្ហាញ​ពី​ទិស​ដៅ​ថ្មី​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​លក្ខណៈ​គ្រួ​សារ។

  ពូឡឹម​ខេន​ ស្នាក់​នៅ​ភូមិ​ត្រា​លៃ​២ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ កំ​ពុង​ថែ​ទាំ​សត្វ​ក្តាន់។

ទស្ស​នា​កម្សាន្ត​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្តាន់​របស់​ពូឡឹម​ខេន​ ស្នាក់​នៅ​ភូមិ​ត្រា​លៃ​២ ឃុំ​ម៉ី​ហឿង ទី​ក្រុង​កឹង​ធើ នឹង​បាន​ឃើញ​ទ្រុង​ចិញ្ចឹម​ធំៗ​ ស្អាត​បាត ស្រ​ឡះ​ស្រ​ឡំ​និង​សុវត្ថិ​ភាព។ ចង្អុល​បង្ហាញ​សត្វ​ក្តាន់​ដែល​កំ​ពុង​ធំ​ធាត់​ល្អ ពូ​ខេន​ រៀប​រាប់៖ ចុង​ឆ្នាំ​២០២៣ ក្រោយ​ពី​បាន​កូន​ៗ​ដែល​កំ​ពុង​ប្រ​កប​របរ​រក​ស៊ី​នៅ​ទី​ក្រុង​ហូ​ជី​មិញ​ឧទ្ទេស​នាម​ពី​ទម្រង់​ចិញ្ចឹម​សត្វ​ក្តាន់ ពូក៏​បាន​ស្វែង​យល់​តាម​រយៈ​កា​សែត​ ទូរ​ទស្សន៍​ និង​តាម​បណ្តាញ​សង្គម​ជា​ដើម។ ដោយ​ក្តី​សង្ឃឹម​ពី​ទម្រង់​នេះ​ ពូក៏​សម្រេច​ចិត្ត​វិនិ​យោគ​ទុន​រាប់​រយ​លាន​ដុង​ដើម្បី​សង់​ទ្រុង​ និង​ទិញ​ក្តាន់​ពូជ​ ១០ ក្បាល​ពី​កសិដ្ឋាន​នៅ​ខេត្ត​ដុង​ថាប​យក​មក​ចិញ្ចឹម។

ដំ​បូង​ ពូ​ឡឹម​ខេន​ ក៏​មាន​ក្តី​បា​រម្ភ​ដែរ​ ពី​ព្រោះ​នេះ​ជា​ទម្រង់​ថ្មី​ក្នុង​ភូមិ​ស្រុក​មិន​ទាន់​មាន​អ្នក​ណា​ចិញ្ចឹម​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ក្រោយ​ពី​ការ​ចិញ្ចឹម​ ពូ​សង្កេត​ឃើញ​សត្វ​ក្តាន់​សម្រប​ជា​មួយ​នឹង​អា​កាស​ធាតុ​ភូមិ​ស្រុក​ ងាយ​ចិញ្ចឹម​ ចំ​ណាយ​ទិញ​ចំ​ណី​តិច ពី​ព្រោះ​សំ​ខាន់​រក​ប្រ​ភេទ​ស្លឹក​ឈើ​ ស្មៅ​ បន្លែ​ផ្លែ​ឈើ​ដែល​មាន​ស្រាប់​ ពូ​ខេន​ ឱ្យ​ដឹង៖ “ខ្ញុំ​ចិញ្ចឹម​ជិត​២​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ក្តាន់​មិន​ដែល​មាន​ជំងឺ​ទេ។ ក្តាន់​រស់​នៅ​ស្អាត​ ម្ល៉ោះ​ហើយ​មិន​សូវ​ចំ​ណាយ​ពេល​អនា​ម័យ​ទ្រុង​ ក្នុង​មួយ​ថ្ងៃ​ក្តាន់​ស៊ី ៣ ពេល​គឺ​៖ ព្រឹក ​ថ្ងៃ​ត្រង់​ រសៀល។ ក្នុង​ដំ​ណាក់​កាល​នៃ​ការ​ចិញ្ចឹម​ ខ្ញុំ​តែង​បាន​កម្មា​ភិបាល​កសិ​កម្ម ពេទ្យ​សត្វ​ភូមិ​ភាគ ណែ​នាំ​ពី​របៀប​ថែ​ទាំ​ និង​បង្ការ​ជំងឺ។ អា​ស្រ័យ​ដោយ​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស ក្តាន់​ធំ​ធាត់​ល្អនិង​ចាប់​ផ្តើម​កើត​កូន។ កន្លង​ហើយ​ ខ្ញុំ​ប្រ​មូល​ផល​ស្នែង​ខ្ចី​បាន​៣​ល្បាស់​ដំ​បូង​ លក់​ឱ្យ​កសិដ្ឋាន​មួយ​កន្លែង​នៅ​ខេត្ត​ដុង​ថាប បាន​ចុះ​កិច្ច​សន្យា​ទិញ​តម្លៃ​ ១៤ លាន​ដុង ក្នុង​មួយ​គីឡូ​ក្រាម​ រីឯ​ក្តាន់​កូន​ (ក្តាន់​ញី) នៅ​ពេល​លក់​ ដៃ​គូ​សហ​ការ​នឹង​ចុះ​មក​ទិញ​តម្លៃ​ខ្ពស់​សម​គួរ​ ទៅ​តាម​អា​យុ​កាល​របស់​ក្តាន់។ សព្វ​ថ្ងៃ​ ក្នុង​ទ្រុង​មាន ១៧ ក្បាល​ ក្នុង​នោះ​ ក្តាន់ញី​មាន ១៤​ក្បាល។ ចិញ្ចឹម​សត្វ​ក្តាន់ គឺ​ជា​ទម្រង់​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់​ តទៅ​មុខ​ខ្ញុំ​គ្រោង​នឹង​បន្ត​ពង្រីក​ទម្រង់​នេះ”។

រយៈ​ពេល​កន្លង មាន​វគ្គ​ហ្វឹក​ហាត់​ជា​ច្រើន​ ឧទ្ទេស​នាម​ពី​ទម្រង់​និង​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ដែល​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន។ ក្នុង​នោះ​ កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្តាន់​របស់​ពូឡឹម​ខេន​ បាន​ក្លាយ​ជា​កន្លែង​ទស្សនា​សិក្សា​ ដោះ​ដូរ​បទ​ពិ​សោធន៍។ សម​មិត្ត​លី​គឹម​ប៊ុយ កម្មា​ភិ​បាល​ការិ​យា​ល័យ​សេដ្ឋ​កិច្ច​ឃុំ​មី​ហឿង ឱ្យ​ដឹង​ “ទម្រង់​ចិញ្ចឹម​សត្វ​ក្តាន់​គឺ​ជា​ទម្រង់​ថ្មី​នៅ​ភូមិ​ភាគ ប៉ុន្តែ​ចំ​ពោះ​គ្រួ​សារ​ពូឡឹម​ខេន​ បាន​ផ្នែក​កសិកម្ម​ឃុំ​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ទៅ​ទស្សនា​ សិក្សា​នូវ​ទម្រង់​ចិញ្ចឹម​នៅ​តាម​ខេត្ត​មួយ​ចំ​នួន​នៅ​ភាគ​ខាង​លិច ​និង​ភាគ​ខាង​កើត​ណាម​បូ​ដើម្បី​យក​មក​អនុ​វត្ត ជំ​ហាន​ដំ​បូង​ឃើញ​ថា​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​សម្រាប់​គ្រួ​សារ”។

ទម្រង់​ចិញ្ចឹម​សត្វ​ក្តាន់​របស់​ពូឡឹម​ខេន​ មិន​ត្រឹម​តែ​នាំ​មក​នូវ​ក្តី​សង្ឃឹម​សម្រាប់​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​បង្ហាញ​នូវ​ទម្រង់​ចិញ្ចឹម​សត្វ​មួយ​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ជូន​មា​មីង​តំ​បន់​ជន​បទ​នៅ​ឃុំ​មី​ហឿង​ទៀត​ផង៕

                                   ដា​លីន- លី​សៀ

ចែករំលែកអត្ថបទ