មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/10/2025 - 08:48

ជីវ​ភាព​ថ្មី​នៅ​ឃុំ​ធ្វឹង​ហ្វា 

ប៉ុន្មាន​ឆ្នាំ​កន្លង ការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជន​ជាតិ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​រីក​ចម្រើន; ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​កសាង​សម​រម្យ​; ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​បាន​កែ​លម្អ ទិដ្ឋ​ភាព​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ធ្វឹង​ហ្វា​ទី ក្រុង​កឹង​ធើ កាន់​តែ​ស្រស់​ស្អាត។ ភាព​វិវឌ្ឍ​នេះ​ គឺ​ជា​កម្លាំង​ជំ​រុញ​សម្រាប់​ប្រ​ជា​ជន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​គ្រប់​លំដាប់​ថ្នាក់​ បន្ត​ការ​ខិត​ខំ​អនុ​វត្ត​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

ផ្លូវ​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​ធ្វឹង​ហ្វា បាន​វិនិ​យោគ​កសាង​សម​រម្យ​ ឆ្លើយ​តប​ការ​ធ្វើ​ដំ​ណើរ​និង​​​ដឹក​ជញ្ជូន​កសិ​ផល​របស់​ប្រ​ជា​ជន។​

បច្ចុប្បន្ន​ ឃុំ​ធ្វឹង​ហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៧៥%។ រយៈ​ពេល​កន្លង រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជីវ​ភាព​របស់​ប្រ​ជា​ជន ឆ្លង​តាម​រយៈ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​របស់​មជ្ឈិម​និង​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន។ លោក​គឹម​ចែ អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ធ្វឹង​ហ្វា ចែក​រំ​លែក៖ “ឃុំ​ធ្វឹង​ហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ហើយ​គ្រួ​សារ​ក្រី​ក្រ​ក៏​បាន​បក្ស រដ្ឋ​និង​ភូមិ​ភាគ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​។ ក្រៅ​ពីនោះ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​កសាង​រឹង​មាំ; សា​លា​រៀន​និង​ដំ​ណាក់​សុខា​ភិបាល​ បាន​សាង​សង់​ទូលំ​ទូលាយ​ ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ បាន​វិនិ​យោគ​ព្រមៗ​គ្នា ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក។ ពិ​សេស​ ប្រ​ជា​ជន​ភូមិ​ភាគ​មាន​ការ​ខិត​ខំ​ពល​កម្ម​ផលិត​ ប្រឹង​ប្រែង​ឈាន​ឡើង​ដើម្បី​កែ​លម្អ​ជីវ​ភាព”។

ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​មាន​ការ​លើក​កម្ពស់​ជា​បណ្តើរ​ៗ​ អា​ស្រ័យ​ការ​អភិ​វឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌​មាន និង​ផ្គត់​ផ្គង់​សេវា​ងាយ​ស្រួល​នានា​ផង​ដែរ។ មីង​ថាច់​ធី​សា​ភឿង ភូមិ​ត្រា​កាញ់​ A២ ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង​៖ “សព្វ​ថ្ងៃ​នេះ​ មា​មីង​ខ្មែរ​ភាគ​ច្រើន​ចេះ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ ម្យ៉ាង​ទៀត​ប្រ​ព័ន្ធ​អ៊ីន​ធឺណិត មាន​ការ​រីកចម្រើន​ ម្ល៉ោះ​ហើយ​មា​មីង​អាច​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺណិត បន្ទាប់​មក​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​នឹង​មក​ប្រ​គល់​លទ្ធ​ផល​ដល់​ផ្ទះ​ ឃើញ​ថា​មាន​ការ​ងាយ​ស្រួល​ ហើយ​មិន​សូវ​បង់​ខាត់​ពេល​វេលា​និង​លុយ​កាក់”។

ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ ជា​ឃុំ​ត្រូវ​បាន​រួម​បញ្ចូល​ពី​ឃុំ​ធ្វឹង​ហ្វា​និង​ឃុំ​ភូ​តឹង​ ស្រុក​ចូវ​ថាញ ខេត្ត​សុក​ត្រាំង​ (ចាស់)។ ប៉ុន្មាន​ឆ្នាំ​កន្លង ប្រ​ជា​ជនសប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​បាន​ទទួល​ឧបត្ថម្ភ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​លុប​បំ​បាត់​ភាព​អត់​ឃ្លាន បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ឃុំ។ អ្នក​ស្រី​ចូវ​ហុង​ហ្វា ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា មាន​ប្រ​សាសន៍​៖ “ឃុំ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​ក្រ ជា​មួយ​នឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយជូន​ប្រ​ជា​ជន​បាន​ទាន់​ពេល​ ជា​ពិ​សេស​ចំ​ពោះ​គ្រួ​​សារ​ជន​ជាតិ​ភាគ​តិច​។ ជាក់​ស្តែង ក្នុង​រយៈ​ពេល​កន្លង ឃុំ​បាន​ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​ប្រ​ជា​ជន​១០៨​គ្រួ​សារ; រៀប​ចំ​បើក​ថ្នាក់​បណ្តុះ​បណ្តាល​មុខ​របរ​ជូន​ប្រ​ជា​ជន​ជាង​២.៣០០នាក់​; ចែក​ជូន​អង្ករ​ប្រ​មាណ​១០​តោន​ ឧបត្ថម្ភ​ថវិកា​និង​គ្រឿង​ឧបភោគ​បរិ​ភោគ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្នុង​ឃុំ​ជា​ដើម។

ចំ​ពោះ​ការ​រីក​ចម្រើន​នៃ​ភូមិ​ស្រុក​ ប្រ​ជា​ជន​នៅ​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ មាន​ការ​រីក​រាយ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ នេះ​ក៏​ជា​កម្លាំង​ជំ​រុញ​សម្រាប់​មា​មីង​បន្ត​រួម​សាមគ្គី​ ថែ​រក្សា​ប្រ​ពៃ​ណី​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​ជាតិ​ និង​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ៕

                                   ដា​លីន - ថាច់​ធី

ចែករំលែកអត្ថបទ