04/10/2025 - 09:47

ព្យា​បាល​ជំងឺ​តេតា​ណូស ករណី​ធ្ងន់​ដោយ​ជោគ​ជ័យ 

ជា​មួយ​ភារ​កិច្ច​ចាត់​ទុក​សុខ​ភាព​និង​អា​យុ​ជីវិត​របស់​អ្នក​ជំងឺ​សំ​ខាន់​ចម្បង កង​ជួរ​បុគ្គ​លិក​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​និង​មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ បាន​ធ្វើ​ការ​ព្យា​បាល​និង​សង្គ្រោះ​អ្នក​ជំងឺ​តេ​តា​ណូស ឆ្លង​ផុត​គ្រោះ​ថ្នាក់​ដោយ​ជោគ​ជ័យ នាំ​មក​ភាព​សប្បាយ​រីក​រាយ​និង​សុភ​មង្គល​ដល់​អ្នក​ជំងឺ​និង​ក្រុម​គ្រួ​សារ។

ជា​មួយ​នឹង​ការ​ព្យា​បាល​ដោយ​អស់​ពីចិត្ត​របស់​ក្រុម​វេជ្ជ​បណ្ឌិត អ្នក​ជំងឺ​ឈ្មោះ L.T មាន​សុខ​ភាព​ល្អ​ប្រ​សើរ​ឡើង​វិញ។

ថ្មីៗ​នេះ មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​ បាន​សង្គ្រោះ​អ្នក​ជំងឺ​ឈ្មោះ L.T (អា​យុ​៧៤​ឆ្នាំ) នៅ​ឃុំ​មី​ទូ ទី​ក្រុង​កឹង​ធើ ដែល​មាន​ជំងឺ​តេតា​ណូស​កម្រិត​ធ្ងន់ ឆ្លង​ផុត​ពី​គ្រោះ​ថ្នាក់។ តាម​រយៈ​នោះ នៅ​ថ្ងៃ​ទី​៧ ខែ​សី​ហា ឆ្នាំ​២០២៥ អ្នក​ជំងឺ​ឈ្មោះ L.T បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​ដោយ​សារ​រង​របួស​ជើង​ស្តាំ​មិន​បាន​ព្យា​បាល​ជាង​៧​ថ្ងៃ ហើយ​មិន​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​តេតា​ណូស។ គ្រួ​សារ​អ្នក​ជំងឺ​បាន​ឱ្យ​ដឹង​ថា ពេល​រង​របួស​អ្នក​ជំងឺ​ឈ្មោះ L.T ទៅ​ទិញ​ថ្នាំ​នៅ​ឱសថ​ស្ថាន​លេប។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក អ្នក​ជំងឺ​មាន​រោគ​សញ្ញា​រឹង​ថ្គាម​រឹង​កញ្ចឹងក កន្ត្រាក់​សាច់​ដុំ បាន​គ្រួ​សារ​នាំ​ចូល​មន្ទីរ​ពេទ្យ។

នៅ​ទី​នេះ អ្នក​ជំងឺ​បាន​វេជ្ជ​បណ្ឌិត​ធ្វើ​រោគ​វិនិច្ឆ័យ​ថា កើត​ជំងឺ​តេតា​ណូស​ទូ​ទៅ ខ្សោយ​ផ្លូវ​ដង្ហើម​និង​បាន​ព្យា​បាល​ឆាប់​រហ័ស​ដោយ​វិធាន​ការ​ប្រ​ពោធ​កម្ម​សកម្ម ដូច​ជា បើក​បំ​ពង់​ដក​ដង្ហើម​សង្រ្គោះ​បន្ទាន់ ដាក់​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម ប្រើ​ថ្នាំ​ពន្យឺត​សសៃ​សាច់​ដុំ​និង​ថ្នាំ​សម្រួល​សសៃ​ប្រ​សាទ ដើម្បី​គ្រប់​គ្រង​ជំងឺ​កន្ត្រាក់​សាច់​ដុំ; ទន្ទឹម​នឹង​នោះ បាន​ចាក់​បញ្ចូល​សេរ៉ូម​បន្សាប​ជាតិ​ពុល​តេតា​ណូស  បញ្ជូល​សេ​រ៉ូម​និង​ផ្តល់​អា​ហារ​តាម​រយៈ​បំពង់​សុង​អា​ហារ (sonde) ដើម្បី​ជំ​នួយ​អា​ហា​រូបត្ថម្ភ​ក្នុង​ការ​ព្យា​បាល។

បន្ទាប់​ពី​៦​ថ្ងៃ​ធ្វើ​ការ​ព្យា​បាល អ្នក​ជំងឺ​ឈ្មោះ L.T មាន​អា​ការៈ​ធ្ងន់​ធ្ងរ បង្ហាញ​រោគ​សញ្ញា​ជំងឺ​ដាច់​សសៃ ឈាម​ខួរ​ក្បាល ដូច​ជា៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង troponin កម្រិត I កើន​ខ្ពស់។ វេជ្ជ​បណ្ឌិត ផ្នែក​ជំងឺ​ឆ្លង​និង​ផ្នែក​សសៃ​ឈាម​បេះ​ដូង បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា កើត​ជំ​ងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល ត្រូវ​ធ្វើ​ការ​ឆ្លុះ​អេកូ (DSA) និង​ដាក់​ស្តែន (stent) សង្គ្រោះ​បន្ទាន់។ បន្ទាប់​មក អ្នក​ជំ​ងឺ​បាន​បន្ត​ព្យា​បាល​នៅ​ផ្នែក​ជំ​ងឺ​ឆ្លង។

ក្នុង​ដំ​ណាក់​ការ​ព្យា​បាល អ្នក​ជំ​ងឺ​នៅ​ទាំង​ឆ្លង​មេ​រោគ​តាម​ឈាម​និង​រលាក​សួត ប៉ុន្តែ​ត្រូវ​បាន​ព្យា​បាល​ប្រ​ពោធ​កម្ម​សកម្ម ប្រើ​ប្រាស់​ថ្នាំ​អង្គ​បដិ​បក្ខ​ប្រាណ​និង​ប្រើ​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម។ នៅ​ថ្ងៃ​ទី១៩ ខែ​កញ្ញា អ្នក​ជំងឺ​ឈ្មោះ L.T អាច​ដក​ដង្ហើម​បាន​ដោយ​ខ្លួន​ឯង ឈប់​ប្រើ​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​កញ្ញា អ្នក​ជំងឺ​ក៏​បាន​ដក​បំ​ពង់​ដង្ហើម​ចេញ។ បច្ចុប្បន្ន អ្នក​ជំងឺ​ឈ្មោះ L.T មាន​ស្មារតី​នឹង​នរ ហូប​បាន កំ​ពុង​ហាត់​ឈរ​និង​ដើរ​ទៅ​មក​ជា​ធម្មតា។ វេជ្ជ​បណ្ឌិត តាំង​វ៉ូវ ប្រ​ធាន​ផ្នែក​ជំងឺ​ឆ្លង ចែក​រំ​លែក៖ “នេះ​គឺ​ជំងឺ​តេតា​ណូស​ករណី​ធ្ងន់ នាំ​ចូល​ពេទ្យ​យឺត​ក្នុង​ស្ថាន​ភាព​កន្ត្រាក់​សាច់​ដុំ ថែម​ទាំង​វ័យ​ចាស់​និង​កើត​មាន​រោគ​សញ្ញា​ដ៏​គ្រោះ​ថ្នាក់​ជា​ច្រើន។ អា​ស្រ័យ​សហ​ការ​ជិត​ដិត​រវាង​ផ្នែក​ឯក​ទេស បន្ទាប់​ពី​ព្យា​បាល​ជាង​៥០​ថ្ងៃ ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​ដ៏​ស្មុគ​ស្មាញ អ្នក​ជំ​ងឺ​មាន​សុខ​ភាព​ល្អ​ប្រ​សើរ ទើប​បាន​ចុះ​ពី​ពេទ្យ”។ វេជ្ជ​បណ្ឌិត តាំង​វ៉ូវ បាន​ក្រើន​រំ​លឹក​ចំពោះ​ករណី​ដូច​អ្នក​ជំងឺ​ឈ្មោះ L.T អាច​បញ្ចៀស​ជំងឺ​បាន​ប្រ​សិន​បើ​ចាក់​ថ្នាំ​បង្ការ​តេតា​ណូស​បាន​គ្រប់ និង​ធ្វើ​ការ​ព្យា​បាល​របួស​បាន​ត្រឹម​ត្រូវ។ តេតា​ណូស​ជា​ជំងឺ​ដ៏​គ្រោះ​ថ្នាក់ ប៉ុន្តែ​មាន​វ៉ាក់​សាំង​បង្ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ប្រ​ជា​ជន​គប្បី​លើក​កម្ពស់​ការ​យល់​ដឹង​និង​ស្មារតី​បង្ការ​ជំងឺ​បាន​ត្រឹម​ត្រូវ។

ថ្មីៗនេះ មន្ទីរ​ពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង បាន​ទទួល​ព្យា​បាល​ទា​រក​អា​យុ៨ថ្ងៃ នៅ​សង្កាត់​វិញ​ចូវ ទី​ក្រុង​កឹង​ធើ កើត​ជំងឺ​តេតា​ណូស ឆ្លង​ផុត​ពី​គ្រោះ​ថ្នាក់​ដោយ​ជោគ​ជ័យ។ ទា​រក​ត្រូវ​បាន​គ្រួ​សារ​នាំ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ដក​ដង្ហើម​ផុតៗ ជ្រុះ​ផ្ចិត​ចេញ​ទឹក​រងៃ ស្បែក​ស្លេក​ស្លាំង ដៃ​ជើង​ប្រ​ទាញ។ បន្ទាប់​ពី​ពិនិត្យ​និង​ធ្វើ​តេស្ត​ចាំ​បាច់ ក្រុម​វេជ្ជ​បណ្ឌិត​បាន​ធ្វើ​រោគ​វិច្ឆ័យ​ថា ទា​រក​នេះ​កើត​ជំងឺ​តេតា​ណូស ខ្សោយ​ផ្លូវ​ដង្ហើម​និង​ឆ្លង​មេ​រោគ​តាម​ឈាម។ ទា​រក​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ផ្នែក​ប្រ​ពោធ​កម្ម​សកម្ម​និង​ប្រ​ឆាំង​ជាតិ​ពុល ដើម្បី​ធ្វើ​ការ​ដាក់​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម ព្យា​បាល​ដោយ​អង្គ​បដិ​បក្ខ​ប្រាណ បញ្ចូល​សេរ៉ូម​និង​អា​ហា​រូបត្ថម្ភ​តាម​សសៃ​ឈាម បង្ការ​គ្រប់​គ្រង​ការ​ប្រ​ទាញ​កន្ត្រាក់។ ដោយ​ការ​ព្យា​យាម​និង​ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​ក្រុម​គ្រូពេទ្យ​ឯក​ទេស ក្រោយ​ពី​ជិត​១​ខែ​ព្យា​បាល​យ៉ាង​សកម្ម ទា​រក​ឈប់​ប្រើ​ម៉ា​ស៊ីន​ជំ​នួយ​ដង្ហើម បញ្ជូន​ទៅ​ផ្នែក​ទា​រក ដើម្បី​បន្ត​តាម​ដាន​និង​ថែ​ទាំ​សុខ​ភាព​បន្ថែម​៧​ថ្ងៃ​មុន​នឹង​ចុះ​ពី​ពេទ្យ។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិតII ង្វៀង​ទ្រឿង​ខាញ់ ប្រ​ធាន​ផ្នែក​ទា​រក ឱ្យ​ដឹង៖ “នេះ​ជា​ករណី​ធ្ងន់​ធ្ងរ​ក្នុង​ចំ​ណោម​ជំងឺ​តេតា​ណូស​លើ​ទា​រក​ជា​ច្រើន មូល​ហេតុ​បណ្តាល​មក​ពី​អង្គ​បដិ​បក្ខ​ប្រាណ​ខ្សោយ​ឬប​រិស្ថាន​កន្លែង​កើត​មិន​ទាន់​ធា​នា​ជ្រះ​មេ​រោគ។ ដើម្បី​បង្ការ​ទប់​ស្កាត់​ក្នុង​អំ​ឡុង​ពេល​មាន​ផ្ទៃ ស្ត្រី​គប្បី​ទៅ​ពិនិត្យ​គភ៌​តាម​ការ​កំ​ណត់ ចាក់​ថ្នាំ​បង្ការ​គ្រប់​និង​ត្រូវ​តាម​កាល​បរិច្ឆេទ ពិ​សេស​គឺវ៉ាក់​សាំង​បង្ការ​ជំងឺ​តេតា​ណូស ដើម្បី​បង្កើត​អង្គ​បដិ​បក្ខ​ប្រាណ​ការ​ពារ​ម្តាយ​និង​ទា​រក។ ពេល​សម្រាល គប្បី​ធានា​លក្ខណៈ​ជ្រះ​មេ​រោគ ដើម្បី​បន្ថយ​ទាប​បំ​ផុត​ហា​និភ័យ​ឆ្លង​រោគ​តេតា​ណូស។ ក្រោយ​ពី​សម្រាល ឪ​ពុក​ម្តាយ​ត្រូវ​ថែ​ទាំ​ផ្ចិត​និង​អនា​ម័យ​ទា​រក​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​ដាន​ដិត​ដល់​រោគ​សញ្ញា​ខុស​ប្រ​ក្រ​តី ប្រ​សិន​បើ​ទា​រក​មាន​អា​ការៈ​គ្រុន​ក្តៅ មិន​បៅ​ដោះ ប្រ​ទាញ​កន្ត្រាក់។ល។ គប្បី​យក​​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យា​បាល​ទាន់​ពេល ជៀស​វាង​កើត​មាន​អា​ការៈ​ប្រែ​ប្រួល​ដ៏​គ្រោះ​ថ្នាក់”៕

យ្វីអាញ-មុនី

ចែករំលែកអត្ថបទ