01/10/2025 - 08:30

អ្នក​គ្រូ​អស់​ពី​ចិត្ត​ជា​មួយ​សិស្ស​តំ​បន់​ជន​រួម​ជាតិ​ 

ប្រឹង​ប្រែង​អស់​ពី​ចិត្ត​នឹង​អា​ជីព​ ស្រ​ឡាញ់​សិស្ស​ ទាំង​នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​មិត្ត​រួម​អា​ជីព​ ពេល​​ពោល​ពី​អ្នក​គ្រូ​ឌិញ​ធីមី​ហ្វា ចាង​ហ្វាង​រង​សា​លា​បឋម​សិក្សា​តឹង​ហឹង​ C ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ។​

អ្នក​គ្រូ​ ឌិញ​ធីមីហ្វា ចាង​ហ្វាង​រង​សាលា​បឋម​សិក្សា​តឹង​ហឹង​ C ឃុំ​តឹង​ថា​ញ់ ទីក្រុង​កឹង​ធើ កំ​ពុង​ពិភាក្សា​ជាមួយ​អ្នក​សារ​ព័ត៌​មាន​។

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ជន​បទ​ភូមិ​តឹង​លិត ឃុំ​តឹង​ថាញ់ ទីក្រុង​កឹង​ធើ។​ ឆ្នាំ​ ១៩៩០ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​គរុ​កោ​សល្យ​ អ្នក​គ្រូ​ឌិញ​ធីមី​ហ្វា បាន​ចាត់​មក​បង្រៀន​នៅ​សា​លា​អនុ​វិទ្យា​ល័យ​វិទ្យា​ល័យ​តឹង​ហឹង​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ (ចាស់) លុះ​ឆ្នាំ​ ២០០០ អ្នក​គ្រូ​បាន​ចាត់​មក​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​តឹង​ហឹង​ C ឃុំ​តឹង​ថាញ់ ឆ្នាំ​ ២០០១ បាន​តែង​តាំង​ជា​ចាង​ហ្វា​រង​រហូត​មក​ដល់​សព្វ​ថ្ងៃ។​

អ្នក​គ្រូ​ ឌិញ​ធីមីហ្វា ចាង​ហ្វាង​រង​សាលា​បឋម​សិក្សា​តឹង​ហឹង​C ឃុំ​តឹង​ថា​ញ់ ឱ្យ​ដឹង​៖ “ភារ​កិច្ច​ របស់​ខ្ញុំ​ គឺធានា​សកម្ម​ភាព​ជំ​នា​ញ​វិជ្ជា​ជីវ​ៈរបស់​សាលា​ដំ​ណើរការ​មាន​របៀប​រៀប​រយ​។​ ប្រ​ការ​សំ​ខាន់​បំ​ផុត​គឺត្រូវ​បង្ក​ជាកម្លាំង​ជំ​រុញ​ ដើម្បី​លោក​គ្រូ​អ្នក​គ្រូ​បន្ត​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ជួយ​សិស្ស​អភិវឌ្ឍ​សមត្ថ​ភាព​គ្រប់​ផ្នែក​”។​ ក្នុង​ការ​ងារ​ជំ​នា​ញ​ អ្នក​គ្រូ​ជំ​នួយ​ការ​ដល់​ចាង​ហ្វាង​ក្នុង​ការ​រៀប​ចំ​ គ្រប់​គ្រង​និង​ដឹក​នា​ំសកម្ម​ភាព​បង្រៀន​ ធានា​គុណ​ភាព​អប់​រំរបស់​សាលា​ក្នុង​ក្រប​ខ័ណ្ឌ​ដែល​បាន​ចាង​ហ្វាង​ប្រ​គល់​ភារ​កិច្ច​; សហកា​រជាមួយ​ចាង​ហ្វាង​បង្កើត​ផែន​ការ​អប់​រំសម្រាប់​ឆ្នាំ​សិក្សា​ឱ្យ​បាន​សមស្រប​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​សាលា​; ផ្សព្វ​ផ្សាយ​ផែន​ការ​បង្រៀន​ បែង​កម្ម​វិធី​ កាល​បរិច្ឆេទ​; ណែ​នាំគ្រូ​បង្រៀន​អនុវត្ត​កម្ម​វិធី​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​តាម​ទិស​ដៅ​អភិវឌ្ឍសមត្ថ​ភាព​សិស្ស​; ចាត់​តាំង​ចូល​រួម​ពិនិត្យ​ វាយ​តម្លៃ​ម៉ោង​បង្រៀន​ ពិនិត្យ​តាម​ដាន​ថ្នា​ក់​រៀន​ វាយ​តម្លៃ​គុណ​ភាព​បង្រៀន​; រៀប​ចំ​ប្រ​ជុំ​ក្រុម​ជំ​នា​ញ​វិជ្ជា​ជីវៈតាម​កាល​កំ​ណត់​ ដាស់​តឿន​គ្រូ​បង្រៀន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់សកម្ម​ភាព​ជំ​នា​ញ​វិជ្ជា​ជីវៈ ចង្អុល​ការ​ដល់​គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នា​ក់​ ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​តាម​កាល​កំ​ណត់​ចំ​ពោះ​ សិស្ស​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។​

លោក​គ្រូ​ យ៉េបថា​ញហា​យ ចាង​ហ្វាង​សាលាបឋម​សិក្សា​តឹង​ហឹង​C ឱ្យ​ដឹង​៖ “ក្រៅ​ពី​ជាជំ​នួយ​ការ​ចាង​ហ្វាង​ក្នុង​ការ​ងារ​គ្រប់​គ្រង​សាលា​ ជាមួយ​នឹង​តួនា​ទីជាចាង​ហ្វាង​រង​ អ្នក​គ្រូ​ឌិញ​ធីមីហ្វា តែង​ធ្វើ​ជាគំ​រូ​ ប្រឹង​ប្រែង​អស់​ពី​ចិត្ត​ដើម្បី​សិស្ស​; បង្កើត​ភាព​សាម​គ្គី​ក្នុង​សមូហ​ភាព​សាលា​ មិនបង្អង់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​ដើម្បី​បង្កើន​កម្រិត​ជំ​នា​ញ​វិជ្ជា​ជីវៈ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​”។​

កន្លង​រយៈ​កាល​ ៣៦ ឆ្នាំ​ ផ្សារភ្ជាប់​នឹង​អា​ជីព​ បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​ ចាប់​ពី​ការ​ងារ​គ្រូ​ បង្រៀន​រហូត​ដល់​កាន់​តួនា​ទីចាង​ហ្វាង​រង​ ទោះ​បីនៅ​អង្គ​ភាព​និង​តួនា​ទីណា​ក៏​ដោយ​ អ្នក​គ្រូ​តែង​ អនុវត្ត​សម្រេច​ឆ្នើម​ភារ​កិច្ច​ ជាគំ​រូ​សម្រាប់​សិស្ស​ និង​មិត្ត​រួម​អា​ជីព​យក​តម្រា​ប់តាម​។​

ជាមួយ​នឹង​ស្នា​ដៃ​សម្រេច​បាន​ក្នុង​ការ​ងារ​បង្ហា​ត់​បង្រៀន​ ជាច្រើន​ឆ្នាំ​កន្លង​ អ្នក​គ្រូ​ឌិញ​ធីមីហ្វា មាន​កិត្តិ​យសទទួល​បាន​ប័ណ្ណ​សរ​សើរ​និង​លិខិត​សរ​សើរ​របស់​ផ្នែក​អប់​រំ ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ (ចាស់​)។​ អ្នក​គ្រូ​មីហ្វា នៅ​ទាំង​បាន​ដឹង​ថា​ ជាអ្នក​សកម្ម​ចូល​រួម​យ៉ាង​ពុះ​ពោរ​រាល់​សកម្ម​ភាព​ចលនា​ ដែល​សាលា​និង​ភូមិ​ភាគ​បំ​ផុស​។​ល។​ ជាពិសេស​បាន​មិត្ត​រួម​អា​ជីព​និង​សិស្ស​គោ​រពរាប់​អា​ន៕

​                                   ដាលីន-មុនី​ 

ចែករំលែកអត្ថបទ