រយៈពេលកន្លង យុវជនលិតហូយធឿង ទីក្រុងកឹងធើ តែងពង្រីកតួនាទីឈានមុខ និងច្នៃប្រតិដ្ឋ សាយភាយឥតឈប់ឈរនូវស្មារតីស្ម័គ្រចិត្តដើម្បីសហគមន៍ ទន្ទឹមនឹងនោះ អនុវត្តសកម្មនូវបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាព និងការចលនា។

សម្ព័ន្ធយុវជនឃុំលិតហូយធឿងគាំទ្រទិវា “យុវជនស្ម័គ្រចិត្តកសាងទីក្រុងភ្លឺ-បៃតង-ជ្រះ-ស្អាត- ស៊ីវិល័យ-សុវត្ថិភាព”។ រូបថត៖ សម្ព័ន្ធយុវជនឃុំលិតហូយធឿង
ជាមួយនឹងស្មារតី “ទីណាមានតម្រូវការ ទីនោះមានយុវជន ទីណាមានការលំបាក ទីនោះមានយុវជន” ចលនាស្ម័គ្រចិត្ដដែលបង្កើតដោយសម្ព័ន្ធយុវជនឃុំលិតហូយធឿង តែងប្រព្រឹត្តទៅយ៉ាងពុះពោរ ទាក់ទាញសមាជិកសម្ព័ន្ធចូលរួមកុះករ។ សកម្មភាពជាក់ស្តែងគឺ “ថ្ងៃអាទិត្យ បៃតង” “ថ្ងៃសៅរ៍ស្ម័គ្រចិត្ត” “យុទ្ធជនស្ម័គ្រចិត្ត កសាងទីក្រុងភ្លឺ - បៃតង - ជ្រះ - ស្អាត - ស៊ីវិល័យ - សុវត្ថិភាព” អនុវត្តយុទ្ធនាការកាប់ឆ្ការ បោសសម្អាត ប្រមូលសំរាម រួមចំណែកកសាងទេសភាព បរិស្ថានកាន់តែភ្លឺ - បៃតង - ជ្រះ - ស្អាត លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាននៅក្នុងសហគមន៍។
ទន្ទឹមនឹងនោះ ចំពោះការងារសន្តិសុខសង្គម សមាជិកសម្ព័ន្ធយុវជនឃុំបានសហការជាមួយអង្គភាពនានា ជូនអំណោយជាង ១.៦០០ ចំណែក គិតជាទឹកប្រាក់ជាង ៥០០ លានដុងដល់គ្រួសារក្រីក្រ និងគ្រួសារមានជីវភាពលំបាក។ ទន្ទឹមនឹងនោះ បានរៀបចំពិធីចម្រើនព្រះជន្មដល់ចាស់ព្រឹទ្ធាចារ្យជាង២០០នាក់ ជូនអំណោយដល់កុមារពិការ និងកៀរគរបរិច្ចាគឈាមចំនួន ៦០ ឯកតា។
មិនត្រឹមតែស្វាហាប់ក្នុងចលនាស្ម័គ្រចិត្តប៉ុណ្ណោះទេ សម្ព័ន្ធយុវជនឃុំលិចហូយធឿង ថែមទាំងជាកម្លាំងស្នូលនិងឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល នៅភូមិភាគទៀតផង។ ថ្មីៗនេះ បន្ទាប់ពីអនុវត្តការរៀបចំអង្គភាពរដ្ឋបាល សមាជិកសម្ព័ន្ធបានខ្នះខ្នែងឧបត្ថម្ភដល់ប្រជាជនក្នុងការអនុវត្តបែបបទ រដ្ឋបាលសាធារណៈ ណែនាំអំពីការដំឡើងនិងប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដើម្បីស្វែងរកព័ត៌មាន ដាក់ជូនសំណុំលិខិតតាមប្រព័ន្ធកម្រិតទី៣ និងកម្រិតទី៤ ដើម្បីជួយប្រជាជនចូលជិតសេវាសាធារណៈយ៉ាងងាយស្រួល។
សមាជិកសម្ព័ន្ធយុវជនថាច់ថាញឌិញ - សាខាសម្ព័ន្ធយុវជនភូមិយ៉ុងយ៉ឿ ឱ្យដឹង៖ “នៅពេលដែលចូលរួមឧបត្ថម្ភនិងណែនាំមាមីងដោយផ្ទាល់ ទើបខ្ញុំឃើញច្បាស់ពីអត្ថន័យ និងការទទួលខុសត្រូវក្នុងការនាំយកបច្ចេកវិទ្យាបានខិតជិតប្រជាជន។ នេះក៏ជាឱកាសសម្រាប់សមាជិកសម្ព័ន្ធម្នាក់ៗលត់ដំបំណិន និងបង្ហាញពីតួនាទីឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល”។
រយៈពេលកន្លង ទម្រង់កម្មវិធីបច្ចេកវិទ្យាថ្មីៗជាច្រើនបានផ្សព្វផ្សាយមានប្រសិទ្ធភាព ដូច៖ ការប្រើប្រាស់ QR កូដ នៅក្នុងកម្មវិធី “ជំនួយកម្លាំង រដូវកាលប្រឡង” ដើម្បីមើលពិន្ទុប្រឡង និងបន្ទប់ប្រឡង; ឧទ្ទេសនាមទីតាំងកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌នៅលើភូមិភាគឃុំដោយប្រើ QR កូដ; ចាត់តាំងប្រជុំជីវភាពសាខាសម្ព័ន្ធយុវជន មតិយោបល់ ពិនិត្យចំណេះដឹងខាងសេចក្តីសម្រេចរបស់សម្ព័ន្ធយុវជនតាមរយៈកម្មវិធី “យុវជនវៀតណាម” បង្កើតការផ្លាស់ថ្មី និងទាក់ទាញក្នុងការប្រជុំជីវភាពរបស់សម្ព័ន្ធយុវជន។ ជាពិសេស ក្នុងចលនា “យុវជនច្នៃប្រតិដ្ឋ” សមាជិកសម្ព័ន្ធយុវជនឃុំទទួលបានរង្វាន់លេខ១ថ្នាក់ស្រុកជាមួយនឹងផលិតផល “ឈើច្រតចាប់សញ្ញាសម្រាប់មនុស្សពិការភ្នែក” រួមចំណែកបញ្ជាក់ពីភាពវៃឆ្លាត និងលទ្ធភាពច្នៃប្រតិដ្ឋរបស់យុវជនក្នុងយុគសម័យឌីជីថល។
បងលីវមិញយ៉ាវ អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមឃុំលិតហូយធឿង និងជាលេខាសម្ព័ន្ធយុវជនឃុំ ឱ្យដឹង៖ “យុវជនឃុំលិតហូយធឿង នឹងបន្តលើកកម្ពស់ស្មារតី ឈានមុខ ស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជន រួមជាមួយនឹងសកម្មភាពសន្តិសុខសង្គម ការពារបរិស្ថាននិងកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំនឹងផ្តោតលើការពង្រីកតួនាទីឈានមុខរបស់សមាជិកសម្ព័ន្ធ សម្ព័ន្ធយុវជនក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ជាជំហាននាំយកបច្ចេកវិទ្យាមកជិត ប្រជាជនបន្តិចម្តងៗ រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថលនៅភូមិភាគ”៕
អត្ថបទនិងរូបថត៖ ហុងទើ-មេងលី