19/09/2025 - 07:43

លើក​កម្ពស់​គុណ​ភាព​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ 

ជា​មួយ​នឹង​កង​ជួរ​បុគ្គ​លិក​ពេទ្យ​ មាន​ឯក​ទេស​ជំ​នាញ​ អា​កប្ប​កិរិ​យា​បម្រើ​ការ​ងារ​អស់​ពី​ចិត្ត​ពី​ថ្លើម​ គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ បាន​កើន​ឡើង​ បង្ក​លក្ខណៈ​សម្រាប់​ប្រ​ជា​ជន​ទទួល​បាន​នូវ​សេវា​សុខា​ភិបាល​មូល​ដ្ឋាន​កាន់​តែ​ល្អ​ប្រ​សើរ។​ អា​ស្រ័យ​ហេតុ​នោះ​ ដំ​ណាក់​សុខា​ភិបាល​ទទួល​បាន​នូវ​ទំ​នុក​ចិត្ត​ពី​ប្រ​ជា​ជន​ខណៈ​ពេល​មក​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ។​

បុគ្គ​លិក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ ទី​ក្រុង​កឹង​ធើ កំ​ពុង​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។​

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ វេជ្ជ​បណ្ឌិត​ ង្វៀង​វុាំង​ហឿង​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​មាន​បុគ្គ​លិក​១០​នាក់ ក្នុង​នោះ​ មាន​វេជ្ជ​បណ្ឌិត​ម្នាក់ គ្រូ​ពេទ្យ​ ៥ នាក់ គិលា​នុបដ្ឋា​យិកា​ម្នាក់ ឆ្មប​២​នាក់ និង​ឱសថ​ការី​ម្នាក់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​បាន​ចាត់​តាំង​ភារ​កិច្ច​ច្បាស់​លាស់​ សម​ស្រប​នឹង​មុខ​ជំ​នាញ។​ ជា​មួយ​នឹង​ស្មារតី​ខិត​ខំ​អស់​ពី​ចិត្ត​ កម្មា​ភិបាល​ បុគ្គ​លិក​របស់​ដំ​ណាក់​សុខា​ភិបាល​ មិន​បង្អង់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ហើយ​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​ច្រើន។​ ជា​មធ្យម​រៀង​រាល់​ឆ្នាំ​ ដំ​ណាក់​សុខា​ភិបាល​មាន​អ្នក​មក​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជាង​៨.០០០ លើក​នាក់”។​ តាម​ការ​ឱ្យ​ដឹង​ អ្នក​ជំ​ងឺ​ភាគ​ច្រើន​មក​ពិនិត្យ​ ព្យា​បាល​ ប្រ​ភេទ​ជំ​ងឺ​ធម្ម​តា​ដូច​ជា៖ គ្រុន​ក្តៅ​ ក្អក​ លើស​ឈាម​ ទឹក​នោម​ផ្អែម​ ឈឺ​សន្លាក់​ឆ្អឹង​ជា​ដើម។​

មក​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ អ្នក​មីង​ដាំង​ធីគីម​ភឿង នៅ​ភូមិ​វិញ​ថាញ់ A ឃុំ​វិញ​ហាយ បាន​ចែក​រំលែក៖ “វ័យ​ចាស់​ ពេល​អា​កាស​ធាតុ​ប្រែ​ប្រួល​តែង​ឈឺ​ចុក​រោយ​ពិ​បាក​ទ្រាំ​ ខ្ញុំ​ក៏​មក​ដំ​ណាក់​សុខា​ភិបាល​ពិនិត្យ​ជំ​ងឺ​ ពេល​មក​ទី​នេះ​ ខ្ញុំ​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ជំ​ងឺ​អស់​ពី​ចិត្ត​ពី​ថ្លើម​ រួស​រាយ​រាក់​ទាក់​ ពិគ្រោះ​ជំ​ងឺ​ហ្មត់​ចត់​ ក៏​ដូច​ជា​ណែ​នាំ​ច្បាស់​លាស់​ពី​វិធាន​ការ​ព្យា​បាល​ របប​ហុប​ចុកនិង​សម្រាក​សម្រាន្ត​សម​ស្រប​ជា​ដើម។​ ផ្តើម​ពី​នោះ​មក​ ខ្ញុំ​ក៏​ស្ងប់​អា​រម្មណ៍​ពេល​មក​ពិនិត្យ​ ជំ​ងឺ​នៅ​ទីនេះ”។​ ក្នុង​ដំ​ណើរ​ការ​សកម្ម​ភាព​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ តែង​បញ្ជូន​បុគ្គ​លិក​ពេទ្យ​ទៅ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល។​ សហ​ការ​ជា​មួយ​នឹង​សា​លា​រៀន​លើ​ភូមិ​ឋាន​ ដើម្បី​ត្រួត​ពិនិត្យ​ជំ​ងឺ​ដែល​កើត​មាន​នៅ​តាម​សា​លា​រៀន​ និង​ក្នុង​សហ​គមន៍។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​បង្ការ​និង​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​បាន​ទាល់ពេល​ ទើប​ក្នុង​ឆ្នាំ​គ្មាន​ជំ​ងឺ​ឆ្លង​រាល​ដាល​ធំ​កើត​ឡើង។​ ក្រៅ​ពី​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​បាន​ល្អ​ជូន​ប្រ​ជា​ជន​ ដំ​ណាក់​សុខា​ភិបាល​នៅ​ទាំង​អនុវត្ត​បាន​ល្អ​នូវ​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​អត្រា​កុមារ​អា​យុ​ពី​៦​ដល់​៣៦​ខែ​បាន​ផឹក​វី​តា​មីន​ A រៀង​រាល់​៦ខែ​ សម្រេច​ជាង​៩០%។​ កុមារ​អា​យុ​ ក្រោម​១​ឆ្នាំ​បាន​ចាក់​វ៉ាក់​សាំង​ពេញ​លេញ​១២​ប្រ​ភេទ​ សម្រេច​អត្រា​ជាង​៧០%; ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ និង​ផែន​ការ​គ្រួ​សារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​ល្អ។​

 “ដើម្បី​លើក​កម្ពស់​គុណ​ភាព​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ នៅ​ពេល​ខាង​មុខ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ នឹង​ខិត​ខំ​ពុះ​ពារ​រាល់​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច។​ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ​ ខិត​ខំ​លើក​កម្ពស់​ជំ​នាញ​វិជ្ជា​ជីវៈ អស់​ពី​ចិត្ត​ពី​ថ្លើម​ណែ​នាំ​និង​អនុវត្ត​ល្អ​លក្ខ​ការណ៍​ប្រ​ព្រឹត្ត​ចំ​ពោះ​អ្នក​ជំ​ងឺ​ ដើម្បី​ឆ្លើយ​តប​កាន់​តែ​ល្អ​នូវ​ការ​ការ​ពារ​និង​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ស័ក្តិ​សម​នឹង​ការ​រំពឹង​ទុក​និង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​រយៈ​ពេល​កន្លង”​-វេជ្ជ​បណ្ឌិត​ ង្វៀង​វុាំង​ហឿង​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ មាន​ប្រ​សាសន៍​ដូច្នេះ។​

                      អត្ថ​បទ​និង​រូប​ថត៖ ថាញ​វ៉ាង​-  បក​ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ