មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

10/09/2025 - 09:21

លោក​សើុង​សាង​ គំ​រូ​លេច​ធ្លោ​នៅ​សុង​ឡុក​ 

លោក​សើុង​សាង​ នៅ​ភូមិ​បត់​ចេក​ ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ ជាច្រើន​ឆ្នាំ​កន្លង​ បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រិយ​ភាព។​ មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​មា​មីង​ប៉ុណ្ណោះ​ទេ​ គាត់​នៅ​ទាំង​ជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាម​គ្គី​នៅ​ភូមិ​ភាគ។​

 ដង​ផ្លូវ​កៅ​ស៊ូ​មាន​ការ​រួម​ចំ​ណែក​គ្រួ​សារ​លោក​សើុង​សាង​បរិច្ចាគ​ដី។​

ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ លោក​សើុង​សាង​ ខ្នះ​ខ្នែង​ចលនា​មា​មីង​ក្នុង​ភូមិ​អនុវត្ត​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ និង​គាំ​ទ្រ​ការ​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស។​ ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​ គាត់​ជា​អ្នក​នាំ​មុខ​បរិច្ចាគ​ដើម​ដូង​១៨​ដើម​និង​ដី​ជាង​៦០០​ម៉ែត្រ​កា​រ៉េ​ ដើម្បី​ធ្វើ​ផ្លូវ​គមនា​គមន៍។​ លោក​សើុង​សាង​ ឱ្យ​ដឹង៖ “ដី​មាន​តម្លៃ​ ប៉ុន្តែ​ខ្ញុំ​បាន​កំ​ណត់​ច្បាស់​ថា​ បើ​ចង់​ឱ្យ​ភូមិ​ភាគ​មាន​ការ​អភិវឌ្ឍ ​ប្រ​ជា​ជន​គ្រប់​រូប​ត្រូវ​ព្រួត​ដៃ​ចូល​រួម​ ពិ​សេស​គឺ​បក្ខ​ជន​និង​អ្នក​មាន​ប្រ​ជា​ប្រិយ។​ ហេតុ​នេះ​ ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​និង​ដើម​ឈើ​ ដើម្បី​កសាង​សំ​ណង់​គមនា​គមន៍។​ ជា​មួយ​តួនា​ទី​អ្នក​មាន​ប្រិយ​ភាព​នៅ​ក្នុង​ភូមិ​ ខ្ញុំ​មិន​បង្អង់​ពង្រីក​ស្មារតី​ គំ​រូ​នាំ​មុខ​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។​ ក្រៅ​ពី​នោះ​ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ មិន​ស្តាប់​តាម​ការ​ញុះ​ញង់​របស់​ជន​អា​ក្រក់ ដើម្បី​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ”។​

លោក​សើុង​សាង​ (អ្នក​ទី​៣​ខាង​ស្តាំង) កំ​ពុង​ពិភាក្សា​ជា​មួយ​កម្មា​ភិបាល​ឃុំ​សុង​ឡុក​
ខេត្ត​វិញ​ឡុង។​

ទន្ទឹម​នឹង​នោះ​ គាត់​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កសិ​កម្ម​ ដើម្បី​មា​មីង​មិន​រា​រែក​នាំ​យក​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​មក​អនុវត្ត​ក្នុង​ការ​បង្ក​ប​ង្កើន​ផល។​

លោក​គឹម​សុភាព​ ប្រ​ធាន​ភូមិ​បត់​ចេក​ បញ្ជាក់៖ “លោក​សើុង​សាង​ គឺ​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ ព្រះ​បន្លា​ជ័យ​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ។​ គាត់​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ក្នុង​វត្ត​និង​ជីវ​ភាព​របស់​មា​មីង​នៅ​ក្នុង​ភូមិ​ ដូច្នេះ​ គាត់​តែង​បាន​មា​មីង​ខ្មែរ​ស្រ​ឡាញ់​រាប់​អាន។​ ការ​រួម​ចំ​ណែក​របស់​លោក​សើុង​សាង​ ទទួល​បាន​ការ​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​សុងឡុក​ និង​បាន​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​នៅ​ភូមិ​បត់​ចេក​ជា​ច្រើន​ឆ្នាំ​កន្លង​មក”។​

អ្នក​ស្រី​ ង្វៀង​ធី​យ៉េម​ធើ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​សុងឡុក​ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ស្ងើច​សរ​សើរ​ពី​ទង្វើ​ល្អ​របស់​លោក​សើុង​សាង​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ដើម្បី​បើក​ទូលាយ​ផ្លូវ​គមនា​គមន៍​ជន​បទ។​ នេះ​មិន​ត្រឹម​ជា​ការ​រួម​ចំ​ណែក​ជាក់​ស្តែង​សម្រាប់​សហ​គមន៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​គំ​រូ​នាំ​មុខ​ក្នុង​ការ​ចលនា​កសាង​ជន​បន​ថ្មី។​ ទង្វើ​ល្អ​របស់​លោក​សើុង​សាង​ មាន​ភាព​សាយ​ភាយ​ខ្លាំង​ ប្រ​ការ​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ ស្មារតី​សាម​គ្គី​ ការ​ចែក​រំលែក​និង​ផល​ប្រ​យោជន៍​ រួម​តែង​បាន​រក្សា​និង​ពង្រីក។​ គំរូ​របស់​គាត់​បាន​ប្រ​ជា​ជន​ធ្វើ​តាម​ ត្រៀម​លក្ខណៈ​ព្រួត​ដៃ​រួម​កម្លាំង​ជា​មួយ​ភូមិ​ភាគ។​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ ហើយ​រំពឹង​ថា​នឹង​មាន​គំរូ​ជា​ច្រើន​ទៀត​ដូច​លោក​សើុង​សាង​ ដើម្បី​កសាង​មាតុ​ភូមិ​កាន់​តែ​សម្បូរ​សប្បាយ​ អភិ​វឌ្ឍ​ចីរ​ភាព​និង​ស៊ី​វិល័យ”៕​

       អត្ថ​បទ​និង​រូប​ថត៖ សើុង​ម៉ា​ល័យ​-មុនី​

ចែករំលែកអត្ថបទ