មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/09/2025 - 08:58

ញ៉ូ​យ៉ា​នា​ពេល​បច្ចុប្បន្ន​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​និង​វិនិ​យោគ​របស់​បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​ជិត​ដិត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ឃុំ​ញ៉ូ​យ៉ា ទីក្រុង​កឹង​ធើ កម្ម​វិធី​និង​គោល​នយោ​បាយ​សម្រាប់​តំ​បន់​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​កុះ​ករ​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង។​

ដង​ផ្លូវ​នៅ​ឃុំ​ញ៉ូ​យ៉ា ទី​ក្រុង​កឹង​ធើ បាន​វិនិ​យោគ​កសាង​និង​កែ​លម្អ​ ជួយ​ឱ្យ​ប្រ​ជា​ជន​នៅ​
ភូមិភាគធ្វើដំណើរទៅមកបានងាយស្រួល។

ក្នុង​ដំ​ណើរ​បំ​ពេញ​ការ​ងារ​លើ​ភូមិ​ឋាន​ឃុំ​ញ៉ូ​យ៉ា ទី​ក្រុង​កឹង​ធើ យើង​ខ្ញុំ​ឃើញ​ច្បាស់​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ជន​បទ​ក្រី​ក្រ តំ​បន់​ដែល​មាន​ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​កុះ​ករ។​ ទី​នេះ​បាន​ផ្លាស់​ប្ដូរ​ជា​មួយ​នឹង​ផ្ទះ​ធំ​ទូ​លាយ​ ផ្លូវ​ថ្នល់​ សា​លា​រៀន​ និង​ដំ​ណាក់​សុខា​ភិបាល​បាន​វិនិ​យោគ​សាង​សង់​យ៉ាង​រឹង​មាំ ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ ជួញ​ដូរ​និង​សិស្សា​នុសិស្ស​ទៅ​សា​លា​រៀន​បាន​ងាយ​ស្រួល។​ និយាយ​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ស្រុក​កំ​ណើត​ លោក​ឡឹម​សុភា​ នៅ​ភូមិ​ព្រែក​ឈ្វេង​ ឃុំ​ញ៉ូ​យ៉ា បាន​ឱ្យ​ដឹង៖ “កាល​ពី​មុន​ ជីវ​ភាព​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក​ កូន​ចៅ​ទៅ​សា​លា​រៀន​ត្រូវ​ដើរ​កាត់​ភក់​ក្នុង​រដូវ​វស្សា​ ប៉ុន្តែ​ក្នុង​អំ​ឡុង​ពេល​១០ឆ្នាំ​មក​នេះ​ ដោយ​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ វិនិ​យោគ​កសាង​ផ្លូវ​ ទើប​ការ​ធ្វើ​ដំ​ណើរ​មាន​ភាព​ងាយ​ស្រួល​ ជីវ​ភាព​របស់​មា​មីង​បាន​ប្រ​សើរ​ជាង​មុន”។​ តាម​ប្រ​សាសន៍​សម​មិត្ត​ ត្រឹង​ក្វឹក​ហ៊ឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ញ៉ូ​យ៉ា ក្នុង​ឆ្នាំ​២០២៥ ឃុំ​បាន​ថ្នាក់​លើ​វិនិ​យោគ​សាង​សង់​ និង​កែ​លម្អ​ផ្លូវ​ដាន​ចំ​នួន​២ នៅ​ភូមិ​កឹង​ឌឿក និង​ភូមិ​ព្រែក​ឈ្វេង​ប្រ​វែង​២.២៥០​ម៉ែត្រ គិត​ជា​ទឹក​ប្រាក់​ជាង​៤ ពាន់​លាន​ដុង​ និង​ពង្រីក​ផ្លូវ​ដាន​នៅ​ភូមិ​ភូ​ហ្វា ប្រ​វែង​ជាង​៨០០​ម៉ែត្រ ដោយ​សរុប​ថវិកា​១០​ពាន់​លាន​ដុង​។ល។​

ទន្ទឹម​នឹង​ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ គោល​នយោ​បាយ​ឧបត្ថម្ភ​ប្រ​ជា​ជន​អភិ​វឌ្ឍ​ផលិត​បាន​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ផង​ដែរ។​ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ឈាន​ឡើង​ធូរ​ធារ​ដោយ​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​ លោក​ថាច់​សឿន​ នៅ​ភូមិ​បឹង​ ឃុំ​ញ៉ូ​យ៉ា ឱ្យ​ដឹង៖ “ពី​មុន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ មាន​ដី​បន្តិច​ចន្តួច ក្រៅ​ពី​ផ្ទៃ​ដី​ដាំ​ចម្ការ​២​កុង​ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ ដើរ​ធ្វើ​ការ​ឈ្នួល​រក​ចំ​ណូល​បន្ថែម​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព។​ ឆ្នាំ​២០១០ ដោយ​បាន​រដ្ឋ​អំ​ណាច​ឧទ្ទេស​នាម​បុល​ទុន​ ខ្ញុំ​ក៏​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ​មេ”។​ ដោយ​ការ​ខ្នះ​ខ្នែង​ព្យា​យាម​ថែ​ទាំ​ រៀន​សូត្រ​បទ​ពិ​សោធន៍ ពី​ការ​ចិញ្ចឹម​តាម​រយៈ​កា​សែត​ ទូរ​ទស្សន៍​និង​មា​មីង​ក្នុង​ភូមិ​ ទើប​ហ្វូង​គោ​គាត់​ឆាប់​ធំ​ធាត់​ល្អ។​ ដោយ​ឃើញ​ទម្រង់​ចិញ្ចឹម​គោ​មាន​ប្រ​សិទ្ធ​ភាព​និង​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​ ឆ្នាំ​២០១៥ លោក​សឿន​ បាន​បុល​បន្ថែម​៣០​លាន​ដុង​ ដើម្បី​ពង្រីក​ទំ​ហំ​ចិញ្ចឹម។​ លោក​សឿន​ ឱ្យ​ដឹង៖ “ ក្នុង​មួយ​ឆ្នាំ​ៗ​ គោ​កើត​កូន​បាន​៤​ក្បាល​ តាំង​ពី​ចិញ្ចឹម​មក​ខ្ញុំ​លក់​បាន​ប្រ​ហែល​១០​ក្បាល​ ដោយ​ឡែក​ឆ្នាំ​២០១៩ ខ្ញុំ​លក់​៧​ក្បាល​ រក​បាន​ប្រាក់​ចំ​ណូល​ជាង​១០០​លាន​ដុង​។​ ការ​ចិញ្ចឹម​គោ​បាន​ជួយ​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ឱ្យ​ប្រ​សើរ​ឡើង​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។​

សមមិត្ត​ ត្រឹង​ក្វឹក​ហ៊ឹង​ - ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញ៉ូយ៉ា ឱ្យ​ដឹង៖ “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ផ្សព្វ​ផ្សាយ​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​ពី​គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​ឃុំ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់។​ ទិដ្ឋ​ភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ ដង​ផ្លូវ​ដី​កាល​ពី​មុន​ឥឡូវ​បាន​ចាក់​បេ​តុង​ ផ្ទះ​ថ្មី​ៗ​សាង​សង់​យ៉ាង​សម​រម្យ​មួយ​ថ្ងៃ​កាន់​តែច្រើន​ឡើង។​ សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​គឺ ជា​ការ​បញ្ជាក់​ពី​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ រដ្ឋ​ កិច្ច​ចង្អុល​ការ​របស់​រដ្ឋ​អំ​ណាច​ ជា​ពិ​សេស​ គឺ​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ”៕​

         អត្ថ​បទ​និង​រូប​ថត៖ ថាញ​វ៉ាង​-មេង​លី

ចែករំលែកអត្ថបទ