26/08/2025 - 10:10

ជំ​រុញ​ការ​អភិវឌ្ឍ​នៅ​តំ​បន់​ជន​បទ​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ទើប​ទិដ្ឋ​ភាព​ជន​បទ​នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ញ៉ូយ៉ា ទី​ក្រុង​កឹង​ធើ មាន​ភាព​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ ជីវ​ភាព​ជន​ជាតិ​ភាគ​តិច​កាន់​តែ​រីក​ចម្រើន​ ស៊ី​វិ​ល័យ​ តំ​បន់​ជន​បទ​កាន់​តែ​អភិវឌ្ឍន៍។​

ប្រ​គល់​សេចក្តី​សម្រេច​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ។​

បច្ចុប្បន្ន​ នៅ​គ្រប់​ដង​ផ្លូវ​ជន​បទ​នៃ​ឃុំ​ញ៉ូ​យ៉ាបាន​ចាក់​បេ​តុង​រួច​រាល់​ តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ផ្ទះ​ថ្ម​សាង​សង់​ឡើង​ជា​ជួរ​ អគ្គិ​សនី​អុជ​បំ​ភ្លឺ​និង​ប្រ​ព័ន្ធ​ទឹក​ស្អាត​បាន​បន្ត​ចូល​ដល់​ផ្ទះ​ប្រ​ជា​ជន។​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​វាល​ស្រែ​បាន​ជីក​ស្តារ​រួច​រាល់​ ឆ្លើយ​តប​តម្រូវ​ការ​ផលិតរបស់​ប្រ​ជា​ជន​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ ក៏​បាន​កសាង​សម​រម្យ​ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​របស់​ភូមិ​ភាគ។​ អ្នក​ស្រី​វ៉ូវ​ធីធឿង​ថាវ ប្រ​ធាន​ការិ​យា​ល័យ​វប្បធម៌​-សង្គម​ឃុំ​ញ៉ូ​យ៉ា ឱ្យ​ដឹង៖ “ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ឃុំ​បាន​ផ្សព្វ​ផ្សព្វ​អនុវត្ត​គួប​ផ្សំ​កម្ម​វិធី​ចំ​នួន​៣ ​រួម​មា​ន កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី។​ ពិ​សេស​ ដោយ​ការ​ជំ​នួយ​បុល​ទុន​អា​ទិភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​គ្រប់​លក្ខណៈ​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ ចិញ្ចឹម​សត្វ​ លក់​ដូរ​ មោះ​មុត​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រ​របស់​ឃុំ​ថយ​ចុះ​រាល់​ឆ្នាំ”។​

អា​ស្រ័យ​បាន​បុល​ទុន​អា​ទិភាព​ពី​ធនា​គារ​ទើប​បង​ស្រី​តូធី​គឹម​ហុង​
មាន​ដើម​ទុន​សម្រាប់​ដាំ​បន្លែ។​

ជា​គ្រួ​សារ​ក្រ​បាន​ជំ​នួយ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ បង​ស្រី​តូធី​គឹម​ហុង​ នៅ​ភូមិ​ព្រែក​ឈ្វេង​ មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច​ ញុាំង​គ្រួ​សារ​ចាក​ផុត​ក្រ ឈាន​ឡើង​ធ្វើ​មាន​។​ បង​ស្រី​ហុង​ ឱ្យ​ដឹង៖ “ពេល​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក​ខ្ញុំ​បាន​រដ្ឋ​សង់​ផ្ទះ​ជូន​ ជំ​នួយ​បុល​ទុន​ជួល​ដី​២កុង​សម្រាប់​ដាំ​បន្លែ។​ អា​ស្រ័យ​មាន​ទឹក​សាប​ជុំ​ឆ្នាំ​ ទើប​ខ្ញុំ​ដាំ​បន្លែ​ឆ្លាស់​គ្នា​ ដូច​ជា ស្ពៃ​ចង្កឹះ​ គូឆាយ​ ខ្ទឹម​ស្លឹក​ អំ​បឹះ​ ស្ពៃ​បូក​គោ​ ជីរ​។ល។​ រក​បាន​ប្រាក់​ចំ​ណូល​ជា​ប្រ​ចាំ។​ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ ការ​ដាំ​បន្លែ​បាន​ផល​ ទើប​ខ្ញុំ​សន្សែ​សន្សំ​ទិញ​បាន​ដី​ស្រែ​ ១,៥ កុង​សម្រាប់​ដាំ​ដុះ​ លោះ​ដី​ស្រែ​២​កុង​និង​សង់​បាន​ផ្ទះ​សម​រម្យ”។​ ចំ​ណែក​ពូ​តូហៀ រៀប​រាប់​ដោយ​ក្តី​រីក​រាយ៖ “គ្រួ​សារ​ខ្ញុំ​ក្រ ធ្វើ​ការ​ឈ្នួល​បាន​ត្រឹម​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ គ្មាន​ប្រាក់​ជួស​ជុល​ផ្ទះ​ ដូច្នេះ​ពេល​បាន​រដ្ឋ​សង់​ផ្ទះ​ឱ្យ​ ខ្ញុំ​ត្រេក​អរ​រហូត​ដល់​ស្រក់ទឹក​ភ្នែក។​ ពី​ព្រោះ​ខ្ញុំ​មិន​ដែល​គិត​ថា​មាន​ផ្ទះ​ស្អាត​ល្អ​យ៉ាង​នេះ​នោះ​ទេ​ ដូច្នោះ​ខ្ញុំ​តែង​ដាស់​តឿន​កូនៗ​ ឱ្យ​ខិត​ខំ​បង្ក​បង្កើន​ផល​ដើម្បី​ចាក​ផុត​ក្រ”។​

អ្នក​ស្រី​វ៉ូវ​ធីធឿង​ថាវ អះ​អាង៖ “រួម​ជា​មួយ​នឹង​គោល​នយោ​បាយ​វិនិ​យោគ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ញ៉ូ​យ៉ា តែង​មាន​ស្មារតី​ឈាន​ឡើង​ ខ្នះ​ខ្នែង​គិត​គូរ​ពង្រីក​សេដ្ឋ​កិច្ច​ទើប​ជីវ​ភាព​បាន​ល្អ​ប្រ​សើរ។​ សព្វ​ថ្ងៃ​ តាម​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ឃុំ​ មិន​នៅ​ផ្ទះ​ស្លឹក​ទៀត​ ជំ​នួស​វិញ​គឺ​ផ្ទះ​ថ្ម​ស្អាត​បាត​ រឹង​មាំ។​ លទ្ធ​ផល​ទាំង​នោះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​ បក្ស​និង​រដ្ឋ​តែង​មាន​គោល​នយោ​បាយ​ទាន់​ពេល​សម​ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​មា​មីង​ខ្មែរ​នរ​ណា​ក៏​រីក​រាយ​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ដើម្បី​ធ្វើ​មាន​ រួម​ចំ​ណែក​កសាង​ជន​បទ​កាន់​តែ​សម្បូរ​សប្បាយ៕​

 យ្វី​អាញ-ដា​លីន

ចែករំលែកអត្ថបទ