ដោយការប្តេជ្ញាចិត្ត ទទួលខុសត្រូវចំពោះការងារនិងប្រជាជន ជាគំរូឈានមុខក្នុងការចលនារបស់ភូមិភាគ ទាំងអស់នេះគឺជាការបញ្ជាក់របស់ថ្នាក់ដឹកនាំកម្មាភិបាល បក្ខជននិងប្រជាជន ពេលនិយាយពីអ្នកមីង ឡឹមធីង៉ុកម៉ាយ ប្រធានគណៈកម្មការរណសិរ្សភូមិតាមសុក B១ ឃុំមីទូ ក្រុងកឹងធើ។

អ្នកមីងឡឹមធីង៉ុកម៉ាយ កម្មាភិបាលរណសិរ្សមាតុភូមិ ជាគំរូល្អជិតដិតនឹងប្រជាជន។
ក្រោយពីចូលនិវត្តន៍នៅឆ្នាំ ២០២២ អ្នកមីងបានប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីទូ ទំនុកចិត្តបោះឆ្នោតធ្វើជាប្រធានគណៈកម្មការរណសិរ្សភូមិតាមសុក B១ អ្នកមីងឡឹមធីង៉ុកម៉ាយ តែងខិតខំអនុវត្តសម្រេចល្អភារកិច្ច ខ្នះខ្នែងសហការជាមួយអង្គការសមាជិក អនុវត្តល្អលក្ខន្តិកៈកិច្ចសហការប្រតិបត្តិការ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររណសិរ្សនៅភូមិភាគ។
“ដើម្បីការចលនានិងសកម្មភាពមានការអភិវឌ្ឍ ត្រូវបង្កឱ្យមានការឯកភាពខ្ពស់ក្នុងប្រជាជន ហើយកម្មាភិបាលដែលធ្វើការងាររណសិរ្សត្រូវតែសកម្ម មានការទទួលខុសត្រូវខ្ពស់និងអស់ពីចិត្តចំពោះការងារ និយាយ ដើរ ទន្ទឹមនឹងធ្វើ ទើបប្រជាជនជឿទុកចិត្តនិងយកតម្រាប់តាម” អ្នកមីងម៉ាយ បានចែករំលែកដូច្នេះ។ អាស្រ័យហេតុនេះ ក្នុងការងារ គាត់គឺជាគំរូល្អ ឈានមុខក្នុងការអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ខ្នះខ្នែងចូលរួមអនុវត្តការចលនានិងសកម្មភាពរបស់ភូមិភាគ។ ពិសេស ក្នុងការផ្សព្វផ្សាយចលនា “ដើម្បីអ្នកក្រ” “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី” គាត់តែងទៅដល់ផ្ទះប្រជាជនក្តាប់ស្ថានភាព ស្តាប់មតិ គោលបំណងរបស់ប្រជាជន ដើម្បីដោះស្រាយការលំបាកបានទាន់ពេល ណែនាំប្រជាជនយល់ច្បាស់ពីប្រយោជន៍នៃការកសាងជនបទថ្មី។ ផ្តើមពីនោះ បង្កបានទំនុកចិត្តនិងទទួលបានការគាំទ្រពីសំណាក់ប្រជាជនដែលរណសិរ្សបំផុស។
ក្នុងការអនុវត្តចលនា “ដើម្បីអ្នកក្រ” អ្នកមីងង៉ុកម៉ាយ បានចលនាសប្បុរសជនឧបត្ថម្ភអំណោយរាប់រយចំណែកក្នុងមួយឆ្នាំ រួមមានអង្ករនិងរបស់របរប្រើប្រាស់ចាំបាច់ ឧបត្ថម្ភមាមីងដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រភូមិ; ចលនាសាងសង់ផ្ទះបាន ១៩ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារដែលជួបការលំបាកខាងលំនៅឋាន គិតជាទឹកប្រាក់សរុបជាង ១ ពាន់លានដុង។ ទន្ទឹមនឹងនោះ សហការជាមួយរណសិរ្សនិងអង្គការមហាជននានា ផ្សព្វផ្សាយបំផុសចលនាកសាងជនបទថ្មី ជាក់ស្តែងគឺចលនាប្រជាជនកាប់ឆ្ការគុម្ពោតព្រៃ ធ្វើរបងនិងដាំផ្កាលម្អសងខាងផ្លូវជនបទ តម្លើងបង្គោលភ្លើងបំភ្លឺផ្លូវជនបទបាន ៦៧ បង្គោល គិតជាទឹកប្រាក់សរុបជាង ១០០ លានដុង; អំពាវនាវសប្បុរសជន និងប្រជាជនរួមវិភាគទានថវិកាបានជិត ២ ពាន់លានដុង សាងសង់ស្ពានជនបទបាន ១២ ខ្សែ ដើម្បីមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួល រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។
និយាយអំពីអ្នកមីងង៉ុកម៉ាយ លោកវ៉មិញល្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំមីទូ បញ្ជាក់៖ “ជាមួយនឹងតួនាទីជាប្រធានគណៈកម្មការរណសិរ្សភូមិតាមសុក B១ សមមិត្តម៉ាយ តែងលើកកម្ពស់ស្មារតី ទទួលខុសត្រូវ អាកប្បកិរិយាធ្វើការអស់ពីចិត្ត; ស្តាប់និងឆ្លុះបញ្ចាំងបានទាន់ពេល ពីមតិគោលបំណងសមហេតុផលរបស់ប្រជាជនដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច រណសិរ្សមាតុភូមិនៅភូមិភាគ រួមចំណែកអនុវត្តល្អភារកិច្ចសេដ្ឋកិច្ច នយោបាយរបស់ភូមិភាគ”៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មុនី