ក្រុមប្រឹក្សាវាយតម្លៃពិនិត្យទទួលថ្នាក់ក្រុង (មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រុងកឹងធើ) បានឯកភាពពិនិត្យទទួលគម្រោង “កសាងទម្រង់អនុវត្តបច្ចេកវិទ្យាគុណកម្មពូជផ្សិតជាលក្ខណៈវត្ថុរាវ និងផលិតផ្សិតជាអាហារ - ផ្សិតជាឱសថនៅក្រុងកឹងធើ” ចំណុះកម្មវិធីឧបត្ថម្ភអនុវត្តផ្ទេរជូនវិទ្យាសាស្ត្រជឿនលឿននិងបច្ចេកវិទ្យា ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនបទ តំបន់ភ្នំ តំបន់ជនជាតិភាគតិច ដំណាក់កាល ២០១៦-២០២៥ ។ គម្រោងអាស្រ័យដោយអ្នកបរិញ្ញា ផាមមិញទូ ធ្វើជាប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Gold វ៉ាងផាក ជាអង្គភាពដឹកនាំ ដំណើរការ។

រូបជាឧទាហរណ៍។
អនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៥ គម្រោងបានដំណើរការឧបត្ថម្ភអនុវត្តផ្ទេរជូននិងទទួលយកបែបបទបច្ចេកវិទ្យាចំនួន៦គឺ៖ ២វិធីបច្ចេកទេសផលិតពូជផ្សិតកម្រិត I កម្រិត II ជាលក្ខណៈវត្ថុរាវសម្រាប់ផ្សិត៤ប្រភេទ (ផ្សិតចំបើង ផ្សិតអំបោះ ផ្សិតត្រឹងចូវ ផ្សិតវ៉ឹងជី); ៤វិធីបច្ចេកទេសបណ្តុះ ៤ ប្រភេទផ្សិត (ផ្សិតចំបើង ផ្សិតអំបោះ ផ្សិតត្រឹងចូវ ផ្សិតវ៉ឹងជី)។ ទន្ទឹមនឹងនោះ កសាងជោគជ័យនូវទម្រង់គឺ៖ ទម្រង់ផលិតផ្សិតកម្រិត I កម្រិត II ជាលក្ខណៈវត្ថុរាវសម្រាប់ផ្សិត ៤ ប្រភេទ (ផ្សិតចំបើង ផ្សិតអំបោះ ផ្សិតត្រឹងចូវ ផ្សិតវ៉ឹងជី) បង្កើតបាន ៧០,៥ លីត្រពូជកម្រិត I ជាលក្ខណៈវត្ថុរាវ និង ២.០០៤ លីត្រពូជកម្រិត II ជាលក្ខណៈវត្ថុរាវគ្រប់ប្រភេទសម្រេចបទដ្ឋាន; ទម្រង់ផលិតផ្តោតទៅលើផ្សិត ៤ ប្រភេទដែលមានវដ្តនៃការលូតលាស់រយៈពេលខ្លីជាង បើប្រៀបធៀបនឹងការប្រើប្រាស់ពូជផ្សិតមានលក្ខណៈរឹង អត្រាជ្រាប <១៥%; បង្កើតបានទៅជាផ្សិតស្រស់គ្រប់ប្រភេទសរុប ៣២៧,៨៥ តោនគឺ៖ ផ្សិតចំបើង៣០,០១តោន ផ្សិតអំបោះ២៨០,៥ តោន ផ្សិតត្រឹងចូវ១០,១តោន ផ្សិតវ៉ឹងជី៧,១៥ តោន; ទម្រង់ផលិតផ្សិតទំនិញរាយប៉ាយនៅតែ ២ គ្រួសារដែលមានសមត្ថភាពលូតលាស់ល្អ ទិន្នផលនិងគុណភាពផ្សិតលំនឹង។ ក្រៅពីនេះ គម្រោងថែមទាំងបណ្តុះបណ្តាលកម្មាភិបាល បច្ចេកទេស ៥ នាក់ក្នុងអង្គភាពសម្រាប់ដឹកនាំ ដំណើរការ និងហ្វឹកហាត់បច្ចេកទេសដល់ប្រជាជន ១០០ លើកនាក់ តំបន់គម្រោងខាងបច្ចេកទេសផលិតពូជ បណ្តុះផ្សិត ៤ ប្រភេទគឺ ផ្សិតចំបើង ផ្សិតអំបោះ ផ្សិតត្រឹងចូវ និងផ្សិតវ៉ឹងជី។
ក្នុងកិច្ចប្រជុំ ក្រុមទទួលបន្ទុកគម្រោងបានស្នើគ្រប់មន្ទីរ ផ្នែកដែលពាក់ព័ន្ធ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រ ខណៈពេលគម្រោងបានបញ្ចប់ អាចនឹងបង្កទំនុកចិត្តដល់ប្រជាជន ទន្ទឹមនឹងនោះ នាំមកប្រសិទ្ធភាពដល់អ្នកផលិតផង; មានគោលនយោបាយឧបត្ថម្ភដល់ប្រជាជន អាជីវកម្ម កសាងយីហោសមូហភាពសម្រាប់ផលិតផលផ្សេងៗ ដែលជាផ្សិតអាហារ ផ្សិតជាឱសថសម្រាប់ក្រុងផង។ ព្រមជាមួយនោះ ស្នើក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មាធិការក្រុង មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្រុងកឹងធើ យកចិត្តទុកដាក់ឧបត្ថម្ភផ្នែកបច្ចេកវិទ្យានិងហិរញ្ញវត្ថុ ដើម្បីបន្តអនុវត្តស្រាវជ្រាវផ្សេងៗ អំពីការច្នៃនូវផលិតផលពីផ្សិត សំដៅលើកកម្ពស់តម្លៃសេដ្ឋកិច្ចនិងអភិវឌ្ឍដោយចីរភាព ផ្នែកផលិតកម្មផ្សិតជាអាហារ ផ្សិតជាឱសថលើភូមិសាស្ត្រក្រុង បង្កើតរបររកស៊ីដល់កសិករតំបន់ជនបទនិងតំបន់ភ្នំ៕
ម៉ីថាញ- លីសៀ