មកកាន់ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ និយាយដល់លោកត្រឿងសៀ ប្រជាជននៅទីនេះអ្នកណាក៏ស្គាល់និងគោរពរាប់អានគាត់ដែរ។ ដ្បិតអី លោកមិនត្រឹមតែជាសាក្សីដែលនៅរស់ក្នុងសម័យសង្រ្គាមដ៏លំបាកប៉ុណ្ណោះទេ នៅទាំងជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាម ឧត្ដមគតិ សីលធម៌ និងឥរិយាបថហូជីមិញទៀតផង។

លោកត្រឿងសៀ កំពុងស្រាវជ្រាវឯកសារដើម្បីផ្សព្វផ្សាយជូន
មាមីងខ្មែរអំពីកសាងជនបទថ្មី។
លោកត្រឿងសៀ កើតឆ្នាំ ១៩៤១ មានអាយុបក្ស៥៥ឆ្នាំ ជាយុទ្ធជនពិការ ៤/៤ ។ ក្នុងអំឡុងពេលសង្រ្គាមកាចសាហាវ លោករ៉ាប់រងមុខតំណែងនិងតួនាទីសំខាន់ៗជាច្រើន មានដូច៖ លេខាបក្សឃុំ ប្រធានគណៈកម្មការចលនាកងទ័ព ទទួលបន្ទុកគណៈកម្មាធិការបក្សឃុំជាដើម។ ក្នុងឆ្នាំ ១៩៧១ នៅពេលបំពេញបេសកកម្ម លោកត្រឿងសៀ ត្រូវរងរបួសនៅស្មា បន្សល់ទុកស្លាកស្នាមសង្រ្គាមលើខ្លួនរហូតមកទល់សព្វថ្ងៃ។ ក្រោយពីបានរំដោះ លោកបន្តបំពេញការងារ ដោយធ្លាប់កាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទីវកឹង (ឆ្នាំ ១៩៧៤ - ឆ្នាំ១៩៧៥) បន្ទាប់មកជាអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក ឆ្នាំ១៩៨៧។ ឆ្នាំ ១៩៩០ លោកក៏បានចូលនិវត្តន៍ ក្រោយពីជិត ៣០ ឆ្នាំលះបង់ដោយមិនមានការនឿយហត់។

លោកត្រឿងសៀ (អ្នកឈរកណ្ដាល) កំពុងរ៉ាយរ៉ាប់អំពីស្នាដៃខ្លួនដែលផ្សារភ្ជាប់ជាមួយ
នឹងដងផ្លូវជនបទថ្មីនៅមុខផ្ទះ។
លោកត្រឿងសៀ មានប្រសាសន៍៖ “អ៊ំហូបានទូន្មានថា កម្មាភិបាលត្រូវតែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។ ខ្ញុំជាកងទ័ពអ៊ំហូ ជាបក្ខជន និងជាជនជាតិខ្មែរ ដូច្នេះ ពេលខ្ញុំនិយាយជាមួយមាមីង ខ្ញុំតែងនិយាយពីបទពិសោធន៍ពិត ផ្តើមចេញពីទឹកចិត្តរបស់ខ្ញុំ។ ខ្ញុំយល់ឃើញថា បក្សបានគិតគូរជូនប្រជាជនយ៉ាងច្រើន ខ្ញុំមានភារកិច្ចលើកមកនិយាយបន្តដើម្បីឱ្យកូនចៅបានយល់ដឹង និងគោរពដឹងគុណ”។
លោកថាច់រ៉ុង លេខាសាខាបក្សភូមិដៃទទឹង ឱ្យដឹង៖ “ទោះបីចូលនិវត្តន៍ក៏ដោយ ប៉ុន្តែលោក ត្រឿងសៀ នៅតែជាបក្ខជនគំរូ អស់ពីចិត្តពីថ្លើម ជាមួយប្រជាជន សកម្មផ្សព្វផ្សាយ ចលនាមាមីង ពិសេសគឺមាមីងជនរួមជាតិខ្មែរក្នុងភូមិឱ្យអនុវត្តល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ប៉ុន្មានឆ្នាំជិតៗនេះ ពេលភូមិភាគផ្សព្វផ្សាយកម្មវិធីស្ដីពីកសាងជនបទថ្មី អភិវឌ្ឍន៍កសិកម្មតាមទិសដៅប្រកបដោយចីរភាព គាត់តែងជាអ្នកឈានមុខក្នុងការចលនា ពន្យល់ច្បាស់លាស់ជូនមាមីងយល់អំពីផលប្រយោជន៍យូរអង្វែងនៃគោលការណ៍ គោលនយោបាយនីមួយៗ”។
ស្នងបន្តប្រវេណីបម្រើមាតុភូមិ កូនប្រុសរបស់លោកត្រឿងសៀ គឺបងត្រឿងណូរ៉ុម បច្ចុប្បន្ន ជាមេបញ្ជាការរងនៃគណៈបញ្ជាការយោធាឃុំតឹបង៉ាយ។ អាស្រ័យមានសណ្ដាប់ធ្នាប់ សីលធម៌និងរបៀបរស់នៅគំរូរបស់អតីតយុទ្ធជនពិការត្រឿងសៀ ជាកត្តាសំខាន់រួមចំណែកដល់ការបង្កើត បុគ្គលិកលក្ខណៈ ឧត្តមគតិរស់នៅជូនយុវជនជំនាន់ក្រោយក្នុងគ្រួសារ។ លោកត្រឿងសៀ សក្ដិសមជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមគំរូអ៊ំនៅភូមិភាគ៕
សើុងម៉ាល័យ - ថាច់ធី