មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/06/2025 - 20:52

សេដ្ឋ​កិច្ច​សមូហ​ភាព​ រួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​ជន 

អនុ​វត្ត​សេចក្តី​សម្រេច​លេខ ​១៨០៤/QĐ-TTg ​ ចុះ​ថ្ងៃទី​ ១៣/១១/​២០២០ ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ​ស្តីពី​ការ​ផ្តល់​សច្ចា​ប័ន​កម្ម​វិធី​ឧបត្ថម្ភ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហ​ករណ៍ ​ដំណាក់​កាល ​២០២១-​២០២៥​ ស្រុក​ចូវ​ថាញ់ ​ខេត្ត​ត្រាវិញ ​ធ្វើឱ្យ​ជាក់​ស្តែង​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហ​ករណ៍ ​ដើម្បី​បើក​ទូលំ​ទូលាយ​មុខ​ជំ​នាញ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ដាំដុះ ​ចិញ្ចឹម​សត្វ​ ចិញ្ចឹម​ជល​ផល ​ផលិត​និង​ធ្វើ​អាជីវ​កម្ម​សម្រេច​ប្រសិទ្ធ​ភាព។​

  ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ ​កម្មា​ភិបាល​ផ្នែក​ជំនាញ​និង​ប្រជា​ជន​ ចុះ​ទស្សនា​ទម្រង់​
ផលិត​ពូជ​ស្រូវ​របស់​សហ​ករណ៍ ​កសិ​កម្ម​ផាក​តាយ។

អ្នក​ស្រី ​ថាច់​ធី​សាធី ​ប្រធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចូវ​ថាញ់ ​ឱ្យ​ដឹង៖​ “គិត​មក​ទល់​នឹង​បច្ចុប្បន្ន​ ទូទាំង​ស្រុក​មាន​ក្រុម​សហ​ការ​ ៣៤១​ ក្រុម​ដោយ​មាន​សមា​ជិក ​៦.២៨៤ ​នាក់ ​ប្រាក់​ចំណូល​មធ្យម​ភាគ​នៃ​ក្រុម​នីមួយៗ​ ប៉ាន់​ស្មាន​សម្រេច​ ១,២ ​ពាន់​លាន​ដុង/​ឆ្នាំ ​រក​បាន​ប្រាក់​ចំណេញ ​៦០ ​លាន​ដុង/​ឆ្នាំ។ ​ចំពោះ​សហ​ករណ៍​ មាន​ ២៨ ​មូល​និធិ​ឥណ​ទាន​ប្រជា​ជន​មាន​ចំនួន ​១ ​គឺ​ជា​សហ​ភាព​សហ​ករណ៍ ​មាន​សមា​ជិក ​៣.២៣១ ​នាក់ ​ដោយ​មាន​ទុន​លក្ខន្តិកៈ​ជាង​ ៤៤ ​ពាន់​លាន​ដុង ​សហ​ករណ៍​នីមួយៗ​រក​បាន​ប្រាក់​ចំណូល​ក្នុង​មួយ​ឆ្នាំ​ជាង​ ២,៦​ ពាន់​លាន​ដុង​ ប្រាក់​ចំណូល​ មធ្យម​ភាគ​សម្រាប់​កម្មករ​និយោ​ជិត​ធ្វើ​ការ​ទៀង​ទាត់​ក្នុង​សហ​ករណ៍​សម្រេច​ ៦០​ លាន​ដុង/ម្នាក់​/ឆ្នាំ។​ ក្រុម​សហ​ការ​និង​សហករណ៍​ដំណើរ​ការ​ អាជីវ​កម្ម​លើ​វិស័យ​កសិ​កម្ម​ ឧស្សា​ហកម្ម​ខ្នាត​តូច​ សំ​ណង់ ​។ល។​ ក្រុម​សហ​ការ​និង​សហ​ករណ៍​ដែល ​កំពុង​ស្តារ​ឡើង​ជា​បណ្តើរៗ​ ពង្រីក​ទំហំ​អាជីវ​កម្ម ​ពង្រីក​ទីផ្សារ​ប្រើ​ប្រាស់​ផលិត​ផល​ ដូច្នេះ ​ផ្តើម​ពី​ការ​ផលិត​កម្ម​ខ្នាត​តូច​ មក​ទល់​ពេល​នេះ ​កសិករ​បាន​ប្រ​មូល​ផ្តុំ​បង្កើត​ជា​ក្រុម​សហ​ការ​និង​សហ​ករណ៍​ដំណើរ​ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព”​។

លោក​ត្រឹង​វ៉ាន់​ជុង​ នាយក​សហ​ករណ៍​កសិ​កម្ម ​ផាក​តាយ ​(នៅ​ភូមិ​អូរ​ត្រែ​លើង​ ឃុំ​ថាញ​មី​ ស្រុក​ចូវ​ថាញ់) ​ឱ្យ​ដឹង៖​ “សហ​ករណ៍​បង្កើត​នៅ​ឆ្នាំ ​២០១៧ ​មាន​សមា​ជិក​ ៩០​ នាក់​ ដោយ​មាន​ទុន​ចុះ​បញ្ជី​ ៣២០​ លាន​ដុង​ ជា​មួយ​នឹង​ផ្ទៃដី​ផលិត​កសិ​កម្ម ​ប្រមាណ​ ១០០ ​ហិកតា​។ ​អាស្រ័យ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ​នាំ​យក​យន្តូបនីយ​កម្ម​ក្នុង​ការ​បង្ក​បង្កើន​ផល; ​ផលិត​និង​ផ្គត់​ផ្គង់​ពូជ​ស្រូវ។ ​នៅ​រដូវ​ស្រូវ​ដើម​ឆ្នាំ ​២០២៥ ​កន្លង​ សហ​ករណ៍​កសិ​ កម្ម​ផាក​តាយ​ ផលិត​ពូជ​ស្រូវ​លើផ្ទៃ​ដី​ប្រ​មាណ​ ១៥ ​ហិក​តា ​(រួម​មាន​ ពូជ​ស្រូវ ​OM5451,​ ML202) ​ដើម្បី​ផ្គត់​ផ្គង់​ដល់​សមា​ជិក​និង​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ស្រុក​ ក្នុង​មួយ​ហិកតា​អាច​រក​បាន​ប្រាក់​ចំ​ណេញ ​៥០ ​លាន​ដុង”។

លោក​ថាច់​វ៉ាន់​មិញ ​នៅ​ភូមិ​អូរ​ត្រែ​លើង​ ឃុំ​ថាញ​មី ​ស្រុក​ចូវ​ថាញ់ ​ឱ្យ​ដឹង៖ ​“អាស្រ័យ​ចូល​រួម​សហ​ករណ៍​កសិ​កម្ម​ផាក​តាយ ​ទើប​ខ្ញុំ​បាន​បង្ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ស្រូវ​ពូជ។ ​គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​៤​កុង​ ជំ​នាញ​ផលិត​ស្រូវ​ពូជ​ ជា​រៀង​រាល់​ឆ្នាំ ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៤០ ​លាន​ដុង”។

ប្រការ​គួរ​ឱ្យ​កត់​សម្គាល់ ​ក្នុង​ការ​អភិ​វឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​សមូហ​ភាព​នៅ​ស្រុក​ចូវ​ថាញ់​ នោះ​គឺ ​សមា​ជិក​ទាំង​អស់​ពង្រីក​បាន​ល្អតួ​នាទី​សមូហ​ភាព ​ដោយ​មាន​ការ​ឯក​ភាព​ខ្ពស់​ចាប់​ពី​ការ​រៀប​ចំ​រហូត​ដល់​ការ​ស្វែង​រក​វត្ថុ​ធាតុ​ដើម​ ច្រក​ចេញ​ចូល​នៃ​ផលិត​ផល។ ​ដើម្បី​ទម្រង់​សេដ្ឋ​កិច្ច​កាន់​តែ​អភិ​វឌ្ឍ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ អ្នក​ស្រីថាច់​ធី​សាធី​ ឱ្យ​ដឹង​ បន្ថែម៖​ “នៅ​ពេល​ខាង​មុខ​ ស្រុក​ផ្តុំ​កម្លាំង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ ​លើក​កម្ពស់​ការ​យល់​ដឹង​ក្នុង​ប្រជា​ជន​ អំពី​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​សមូហ​ភាព​ សហ​ការ​ជា​មួយ​ផ្នែក​ឯក​ទេស ​បើក​វគ្គ​ហ្វឹក​ហ្វឺន​អំពី​ចំណេះ​ដឹង​ដល់​សមា​ជិក;​ ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​យន្ត​ការ​ គោល​នយោ​បាយ​ឧបត្ថម្ភ​និង​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បង្កើត​មូលដ្ឋាន​រឹង​មាំ​សម្រាប់​សេដ្ឋ​កិច្ច​សមូហ​ភាព​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព”​៕

                                 សើុងម៉ា​ល័យ-​មុនី

ចែករំលែកអត្ថបទ