រយៈពេលកន្លង នៅតាមខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅវាលរាបទន្លេគឺវឡុង ការបន្តរក្សានិងពង្រីកវិញ្ញាសាប្រណាំងទូក - ង ត្រូវបានភូមិភាគផ្សព្វផ្សាយអនុវត្តល្អ។

ប្រណាំងទូក-ងខ្នាតតូច ត្រូវបានរៀបចំជាលើកដំបូងនៅព្រែកអូរម៉ូង ក្រុងកឹងធើ។
ប្រការដែលគួរឱ្យកត់សម្គាល់ គឺការចូលរួមរបស់ប្រជាជនចំពោះវិញ្ញាសាប្រណាំងទូក-ង។ ពីព្រោះភាគច្រើនការប្រណាំងទូក-ង ទោះបីជាមានទ្រង់ទ្រាយថ្នាក់ជាតិ ថ្នាក់តំបន់ ឬថ្នាក់ឃុំក៏ដោយ នៅតែមានអ្នកចូលរួមប្រណាំង គាំទ្រយ៉ាងច្រើនកុះករដែរ។ បងថាច់ប៊ិញថាញ នៅភូមិព្រែកនិស្ស័យឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ឱ្យដឹង៖ “វត្តតែងសហការជាមួយឃុំរៀបចំប្រណាំងទូក-ងខ្នាតតូចជាង ១០ ឆ្នាំមកហើយ។ កាលនៅមានកម្លាំង ខ្ញុំកាន់ច្រវាអុំ សព្វថ្ងៃទុកឱ្យក្មួយៗវ័យក្មេងមានកម្លាំងមាំមួនអុំ សម្រាប់យើងធ្វើជាអ្នកទំនុកបម្រុងដល់ក្រុមវិញ។ ត្រេកអរត្រង់ថា ក្នុងពេលណាយើងខ្ញុំក៏មានកម្លាំងស្នងបន្ត ដើម្បីអភិរក្សនិងពង្រីកតម្លៃនៃវិញ្ញាសាកីឡានេះ។ ប្អូនៗស្រឡាញ់ចូលចិត្ត ទើបចេះថែរក្សានិងអភិរក្សវិញ្ញាសាកីឡាប្រពៃណី”។
តាមប្រសាសន៍លោកង្វៀងវៀតណាមង៉ី នាយការិយាល័យរងក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនស្រុកយង់រៀង ខេត្តគៀងយ៉ាង ដើម្បីត្រៀមកងកម្លាំងសម្រាប់ការប្រកួតថ្នាក់ខេត្ត ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅស្រុកហ្គក្វាវ ប៉ុន្មានឆ្នាំមកនេះ តាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រស្រុក តែងរៀបចំប្រណាំងទូក-ងខ្នាតតូចជានិច្ច។ រាល់ការប្រណាំងស្ទើរតែទាំងអស់តែងទទួលបានការជ្រោមជ្រែងពីប្រជាជនលើភូមិសាស្ត្រ”។ ប្រណាំងទូក-ងគឺជាវិញ្ញាសាកីឡាសមូហភាព ទាក់ទាញមនុស្សចូលរួមគាំទ្រជាច្រើន។ ដោយឡែកអ្នកដែលបានប្រណាំងវិញ ពិតជាមានមោទនភាពណាស់។ បងស្រីធីយ៉ៅ នៅឃុំបាងតឹងឌិញ ស្រុកយង់រៀង ឱ្យដឹង៖ “សូមឱ្យតែខ្ញុំមានកម្លាំងមាំមួនដើម្បីបានចូលរួមប្រណាំងទូក-ងយូរអង្វែង។ បានកាន់ច្រវាអុំ គឺខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់”។ រីឯនៅក្រុងកឹងធើ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ក៏បានសហការជាមួយអង្គភាពពាក់ព័ន្ធ រៀបចំប្រណាំងទូក-ងខ្នាតតូចលើកដំបូងនៅឆ្នាំ ២០២៤។ ការប្រណាំងទទួលបានជោគជ័យខណៈពេលមានអ្នកមកទស្សនា និងគាំទ្រច្រើនកុះករ។
តាមប្រសាសន៍លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង ដើម្បីលើកស្ទួយជីវភាពស្មារតី ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីប្រកបដោយលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរ មន្ទីរជានិច្ចកាលសហការជាមួយអង្គភាពដែលពាក់ព័ន្ធរៀបចំដាក់បញ្ចូលរាល់វិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិខ្មែរ ក្នុងការប្រកួតនៅពានរង្វាន់ផ្សេងៗ ឬសមយុទ្ធកីឡា ក្នុងនោះ មានវិញ្ញាសាប្រណាំងទូក-ងជាដើម។ នេះគឺជាវិញ្ញាសាកីឡាដែលមានអ្នកចូលរួមគាំទ្រយ៉ាងកុះករបំផុត៕
ហាថាញ- លីសៀ