មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/04/2025 - 15:36

ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា ខ្នះ​ខ្នែង​សកម្ម​ភាព​សង្គម 

ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា គឺ​ជា​ព្រះ​ចៅ​អធិ​ការ​រង​វត្ត​ចម្ប៉ា​អង្គរ​ជ័យ (ចំ​ការ) ស្ថិត​នៅ​សង្កាត់​ទី ៩ និង​ជា​ប្រ​ធាន​សមា​គម ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ ។ល។ រយៈ​ពេល​ជាង ៤៩ ឆ្នាំសាង​ផ្នួស​បួស​រៀន ព្រះ​អង្គ​តែង​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ សូម្បី​ព្រះ​អង្គ​ផ្ទាល់​ក៏​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ​ដែរ។

 ​  ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិករ​នៅ​ភូមិ​ស្ពឺ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ។ ឆ្នាំ​១៩៧៦ យុវ​ជន​យឿង​វ៉ាន់​ណា ត្រូវ​បាន​ឪ​ពុក​ម្តាយ​បញ្ជូន​មក​វត្ត​ចំ​ការ​សាង​ផ្នួស​បួស​រៀន​ទៅ​តាម​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ជា​អ្នក​ឧស្សាហ៍​ព្យា​យាម​សិក្សា​រៀន​សូត្រ យក​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​សាស​នា ដើម្បី​បុព្វ​ហេតុ​អប់រំ ឆ្នាំ ១៩៩៣ ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា ត្រូវ​បាន​គណៈ​កម្ម​ការ​វត្ត​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ទំ​នុក​ចិត្ត តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​រង​វត្ត​ចំ​ការ​រហូត​ដល់​សព្វ​ថ្ងៃ។

វត្ត​ចំ​ការ​មាន​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ជាង ៤០០ គ្រួ​សារ។ ជីវ​ភាព​មា​មីង​ខ្មែរ​ក្នុង​ចំ​ណុះ​ជើង​វត្ត​សំ​ខាន់​ផ្អែក​លើ​របរ​កសិ​កម្ម ម្ល៉ោះ​ហើយ គ្រួ​សារ​ជា​ច្រើន​មាន​ជីវ​ភាព​សេដ្ឋ​កិច្ច​ក្រ​លំ​បាក។ ជា​ព្រះ​សង្ឃ​មួយ​អង្គ​បាន​ពុទ្ធ​បរិ​ស័ទ​ទំ​នុក​ចិត្ត ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា តែង​ខ្វល់​ខ្វាយ​ពី​ភាព​ទី​ទ័ល​ក្រ​របស់​មា​មីង​ជា​និច្ច។ ដើម្បី​ពង្រីក​ចំ​ណង​សាម​គ្គី​ភាព ជួយ​មា​មីង​រាល់​គ្នា​ក្នុង​ភូមិ​ស្រុក ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា ជំ​ហរ​ចល​នា​បង្កើត​សមា​គម ដើម្បី​រួម​វិភាគ​ទាន​ជា​អង្ករ ឬ​ប្រាក់​កាស​ដល់​គ្រួ​សារ​ពុទ្ធ​បរិ​ស័ទ​ដែល​មាន​សាច់​ញាតិ​មរណ​ភាព និង​ម្ចាស់​ការ​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ចុះ​ទៅ​ដល់​ផ្ទះ​ពុទ្ធ​បរិ​ស័ទ​ចែក​រំលែក​ទុក្ខ។ ទង្វើ​ជាក់​ស្តែង​នោះ​ហើយ ត្រូវ​បាន​មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យល់​ស្រប​និង​គាំ​ទ្រ។ តាំង​ពី​ធ្វើ​ព្រះ​ចៅ​អធិ​ការ​រង​វត្ត​ចំ​ការ ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា បាន​លះ​បង់​ជា​ច្រើន​ចំ​ពោះ​ការ​ងារ​សាសនា​និង​សង្គម។ ព្រះ​អង្គ​បាន​ចលនា​ពុទ្ធ​បរិ​ស័ទ​កសាង​របង​វត្ត សា​លា​សាម​គ្គី សា​លា​ពុទ្ធិក​សម្រាប់​សមណ​សិស្ស​សិក្សា៘ ក្នុង​មួយ​ឆ្នាំ វត្ត​ចំ​ការ​ទាក់​ទាញ​ប្អូនៗ​សិស្សា​នុសិស្ស​ប្រ​មាណ ៣០០ នាក់ ចូល​មក​រៀន​អក្សរ​ខ្មែរ ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី ៥ ក្នុង​ឱកាស​វិស្សម​កាល អា​ស្រ័យ ព្រះ​អង្គ​និង​ព្រះ​សង្ឃ​ក្នុង​វត្ត​បង្ហាត់​បង្រៀន។

ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា (គង់​មុខ​ខាង​ស្តាំ) កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​
ព្រះឧបជ្ឈាយ៍វត្តចំការនិងគណៈកម្មការវត្ត។

ក្នុង​នាម​ជា​ព្រះ​ចៅ​អធិ​ការ​រង ដែល​មាន​ប្រ​ជា​ប្រិយ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រាវិញ តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ត្រា​វិញ ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា តែង​ផ្សារ​ភ្ជាប់​និង​រក្សា​ទំ​នាក់​ទំ​នង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ទី ៩ ជា​និច្ច​កាល ព្រះ​អង្គ​តែង​ជួប​សំ​ណេះ​សំ​ណាល នឹង​ព្រះ​សង្ឃ​ទាំង ១១ វត្ត​ក្នុង​ក្រុង ដើម្បី​ក្រើន​រំ​លឹក​ពី​ការ​ផ្សព្វ​ផ្សាយ ចលនា​ពុទ្ធ​បរិ​ស័ទ​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ ព្យា​យាម​ពល​កម្ម គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​និង​អនុវត្ត​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​គោល​នយោ​បាយ​បណ្តា​ជន​ជាតិ សាស​នា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​ពុទ្ធ​បរិ​ស័ទ។ ទន្ទឹម​នឹង​នោះ សហ​ការ​ជា​មួយ​ផ្នែក​អង្គ​ការ​មហា​ជន ឃោស​នា​ផ្សព្វ​ផ្សាយ​ដល់​អ្នក​មុខ​អ្នក​ការ ក៏​ដូច​ជា​ជន​រួម​ជាតិ​យល់​ច្បាស់​និង​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្រាន់​អំ​ពី​សិទ្ធិ​និងកា​តព្វ​កិច្ច​របស់​ប្រ​ជា​ពល​រដ្ឋ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ជន​ទុច្ច​រិត​ញុះ​ញង់​បំ​បែក​បំ​បាក់​ចំ​ណង​សាម​គ្គី​ក្នុង​សហ​គមន៍។

ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា មាន​ថេរ​ដី​កា៖ “លះ​បង់​ចំ​ពោះ​សង្គម គឺ​ជា​ភារ​កិច្ច​របស់​ប្រ​ជា​ជន​គ្រប់​រូប​ហើយ​អា​ត្មា​ភាព​ផ្ទាល់​ក៏​ដូច្នោះ​ដែរ។ ចំ​ពោះ​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូនៗ វត្ត​បើក​ថ្នាក់​បង្រៀន​រៀង​រាល់​ឆ្នាំ ភារ​កិច្ច​របស់​អា​ត្មា​ភាព​គឺ​បន្ត​អនុ​វត្ត​ឱ្យ​បាន​ល្អ​ជា​និច្ច។ បង្រៀន​អក្សរ​ខ្មែរ​មួយ​ផ្នែក​ជួយ​ឱ្យ​ប្អូនៗ អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ មួយ​ផ្នែក​ទៀត ជួយ​ឱ្យ​ប្អូនៗ​រៀន​សូត្រ​នៅ​ក្នុង​សា​លា​បាន​ងាយ​យល់​ជាង”។

សម​មិត្ត យឿង​វ៉ាន់​ហុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​ទី ៩ ឱ្យ​ដឹង៖ “ព្រះ​តេជ​ព្រះ​គុណ​យឿង​វ៉ាន់​ណា តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ ព្រះ​អង្គ​ថែម​ទាំង​ជួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ការ​ចលនា​មា​មីង​ខ្មែរ​រស់​នៅ​អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់ និង​ជួយ​គិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង។ ជា​ពិ​សេស ព្រះ​អង្គ​រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​សើុង​វ៉ង់​ចំ​នួន ១.០០០ ម៉ែត្រ​កា​រ៉េ និង​បរិច្ចាគ​ដី ៣០០ ម៉ែត្រ​កា​រ៉េ​ធ្វើ​ទី​ស្នាក់​ការ​សង្កាត់​ទី ៩ ព្រម​ទាំង​ចលនា​កុមារ​ចូល​រៀន​៘ ម្ល៉ោះ​ហើយ មា​មីង​ពុទ្ធ​បរិ​ស័ទ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​តែង​គោ​រព​រាប់​អាន​ជា​និច្ច”៕ ​  

សើុង​ម៉ា​ល័យ- លី​សៀ

ចែករំលែកអត្ថបទ