18/04/2025 - 15:36

លោក​ តូថាញ់​ភឿង ​នាយក​ស្តីទី​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ៖​

បង្ក​លក្ខណៈ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​លំ​នឹង​ជីវ​ភាព 

​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ ​កិច្ច -​ សង្គម​នៅតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ​ដំណាក់​កាល ​២០២១-​២០៣០ ​ដំណាក់​កាល​១៖  ​២០២១-​២០២៥ ​(ហៅ​កាត់​ថា ​កម្ម​វិធី)​ បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត។​

​​   លោក​តូថាញ់​ភឿង ​នាយក​ស្តី​ទី​មន្ទីរ​ជន​ ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ។​

ដំណាក់​កាល ​២០២១-​២០២៤ ​ខេត្ត​បាក​លីវ ​បាន​បែង​ចែក​ថវិកា​ជាង ​១១៨ ​ពាន់​លាន​ដុង ​ដើម្បី​អនុ​វត្ត​គម្រោង​ចំនួន​ ៦/ ១០ ​របស់​កម្ម​វិធី​នៅ​តាម​ឃុំចំ​នួន ​១៤ ​លើ​គ្រប់​វិស័យ ​ដូច​ជា៖ ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឧបត្ថម្ភ​ផលិត​កម្ម ​លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​សុខា​ភិបាល។​ ឆ្លង​តាម​រយៈ​នោះ ​ខេត្ត​សង់​ផ្ទះ​ជូន​គ្រួសារ​ជន​រួម​ជាតិ​ភាគ​តិច​បាន ​៤៧៩ ​ខ្នង ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ ​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​ជាង ​១.០០០​ គ្រួសារ​ និង​កសាង​សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ ​២/៣​ សំ​ណង់។ល។​ ទន្ទឹម​នឹង​នោះ ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​គម្រោង​ អនុ​គម្រោង​អំពី​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ វិនិ​យោគ​បង្កើន​កម្រិត​សា​លា​ជន​ជាតិ​អន្តេ​វាសិក​ខេត្ត ​លុប​បំបាត់​អនក្ខរ​កម្ម​ បំប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ ភា​សា​ខ្មែរ​ជូន​កម្មាភិ​បាល ​អ្នក​រដ្ឋ​ការ ​បុគ្គលិក​ដែល​ស្ថិត​ក្នុង​ក្រុម​មុខ​សញ្ញា​៣ ​និង​មុខ​សញ្ញា​៤; ​វិនិ​យោគ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ ​ថែទាំ​សុខ​ភាព ​កាត់​បន្ថយ​ការ​រៀប​ការ​មិន​គ្រប់​អាយុ ​និង​រៀប​អាពាហ៍​ពិពាហ៍ ​រវាង​សាច់​ញាតិ ​និង​ឃោសនា​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់ ​លើក​តម្កើង​ ស្ងើច​សរ​សើរ​អ្នក​មាន​ប្រជា​ប្រិយ​។ល។ ​បាន​បង្ក​កម្លាំង​ចលករ​ ជំរុញ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ​- សង្គម​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ រួម​ចំណែក​ជួយ​ជន​រួម​ជាតិ​ភាគ​តិច​លំនឹង​ជីវ​ភាព ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ​ធា​នាសុខុ​មាល​ភាព​សង្គម ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត។​

​​  ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​ហុឹង​ហោយ​ស្រុក​វិញ​ឡើយ​ បាន​វិនិ​យោគ​យ៉ាង​សម​រម្យ។

ខេត្ត​បាក​លីវ ​នឹង​បង្កើន​ការ​ផ្គួប​បញ្ចូល​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​របស់​មជ្ឈិម​ ជា​មួយ​នឹង​ប្រ​ភព​ទុន​របស់​ភូមិ​ភាគ​ និង​ប្រភព​ទុន​កៀរ​គរ​ស្រប​ច្បាប់​ផ្សេងៗ​ទៀត ​ដើម្បី​បន្ត​វិនិ​យោគ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ​- សង្គម​សំ​ខាន់ៗ​នៅតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​; ពិសេស ​គឺដោះ​ស្រាយ​ជា​សារ​វន្ត​ការ​លុប​បំបាត់​ផ្ទះបណ្ដោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ដោះ​ស្រាយ​ស្ថាន​ភាព​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ ​ផ្លាស់​ប្តូរ​មុខ​របរ​សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​ដល់​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ក្រីក្រ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​; អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​នឹង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ ​និង​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ជូន​យុវ​ជន​ជាជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត។ ​ក្នុង​នោះ ​អាទិ​ភាព​បង្ក​លក្ខណៈ​ដើម្បី​ជំរុញ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ លើក​កម្ពស់​ប្រជា​បញ្ញា​ផ្សារ​ភ្ជាប់​នឹង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បង្ក​ការ​ងារ​ធ្វើ​លំ​នឹង ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​និង​ឆាប់​នាំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ឱ្យ​ស្មើ​នឹង​តំបន់​តាំង​ទីលំ​នៅ​ផ្សេងៗ​ទៀត​នៅ​លើ​ភូមិ​សាស្រ្ត...៕​

លោក យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​គៀង​យ៉ាង៖

ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ

លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​គៀង​យ៉ាង។

កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១ - ២០៣០ ដំ​ណាក់​កាល​ទី​១៖ ២០២១ - ២០២៥ ផ្ដុំ​កម្លាំង​វិនិ​យោគ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ មក​ទល់​បច្ចុប្បន្ន ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មាន​ភាព​ប្រ​ហាក់​ប្រ​ហែល​គ្នា ធា​នា​ផ្លូវ​គមនា​គមន៍​ជន​បទ​មាន​ភាព​ងាយ​ស្រួល បណ្ដាញ​អគ្គិ​សនី​ជាតិ ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនា​គមន៍​មាន​ការ​អភិវឌ្ឍ ធា​នា​តម្រូវ​ការ​តភ្ជាប់​និង​ព័ត៌​មាន​ទំ​នាក់​ទំ​នង​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ ជីវ​ភាព​របស់​ជន​រួម​ជាតិ ត្រូវ​បាន​លើក​ស្ទួយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ដល់​ចុង​ឆ្នាំ ២០២៤ ថយ​ចុះ​នៅ​ត្រឹម​១,៨៦% ។ បច្ចុប្បន្ន គ្រប់​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ផ្លូវ រថ​យន្ត​ចុះ​ដល់​មជ្ឈ​មណ្ឌល; ភូមិ​លំ​បាក​ខ្លាំង ជាង ៩០% មាន​ផ្លូវ​គមនា​គមន៍; គ្រប់​សា​លា​រៀន​ត្រូវ​បាន​សាង​សង់​រឹង​មាំ; គ្រប់​ឃុំ​លំ​បាក​ខ្លាំង​មាន​បណ្ដាញ​អគ្គិស​នី​ចុះ​ដល់​មាន​គ្រួ​សារ ប្រើ​ប្រាស់​អគ្គិ​សនី​ជិត​៩៩%; គ្រប់​ឃុំ​បាន​គ្រប​ដណ្ដប់​សេវា​វិទ្យុ​និង​ទូរ​ទស្សន៍ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ ៨៩,៣%; អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​បណ្ដាញ អគ្គិ​សនី​ជាតិ​និង​ប្រ​ភព​អគ្គិ​សនី​ឯទៀត​៩៨,៦%; និង​នៅ​តាម​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មាន​ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ មក​ទល់​បច្ចុប្បន្ន​មាន ១/២ ឃុំ​លំ​បាក​ខ្លាំង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី; មាន ៣៨/៤១ ឃុំ​ចំ​ណុះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​សម្រេច​ទិស​ដៅ​កសាង​ជន​បទ​ថ្មី​។ល។ ការ​សម្រេច​បាន​លទ្ធ​ផល​នេះ គឺ​អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស គ្រប់​លំ​ដាប់​ថ្នាក់​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បាន​អនុវត្ត​ល្អ​ការ​ងារ​ជន​ជាតិ ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ទាន់​ពេល​វេលា និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ ផ្ដើម​ពី​នោះ ជន​រួម​ជាតិ​ភាគ​តិច​តែង​ជឿ​ជាក់​និង​អនុវត្ត​ល្អ​នូវ​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ សកម្ម​ចូល​រួម​រាល់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​ភូមិ​ភាគ​បំ​ផុស  ដើម្បី​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ស៊ី​វិល័យ និង​ទំ​នើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ផ្ដើម​ពី​សមិទ្ធ​ផល​ខាង​លើ មន្ទីរ​បាន​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ទិស​ដៅ​ដល់​ឆ្នាំ ២០២៥ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​រួម​ជាតិ​ភាគ​តិច កើន​ឡើង​ទ្វេ​ដង បើ​ប្រៀប​នឹង​ឆ្នាំ ២០២០ មាន​ឃុំ ភូមិ​ប្រ​មាណ ៥០% បាន​ចាក​ផុត​ពី​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង មាន​គ្រួ​សារ​ប្រ​ជា​ជន ៩៩% បាន​ប្រើ​ប្រាស់​បណ្ដាញ​អគ្គិ​សនី​ជាតិ និង​ប្រ​ភព​អគ្គិ​សនី​ឯទៀត​សម​ស្រប អត្រា​សិស្ស​មត្តេយ្យ​អា​យុ ៥ ឆ្នាំ​ចូល​រៀន​សម្រេច ៩៩% អត្រា​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច ៩៨% កាត់​បន្ថយ​អត្រា​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ​នៅ​ក្រោម ១០% ជំ​នួយ​បង្កើន​អា​ហា​រូបត្ថម្ភ​ដល់​កុមារ​ដែល​ខ្វះ​អា​ហា​រូបត្ថម្ភ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មាន ៨០% ភូមិ មណ្ឌល​ផ្សារ អគារ​ប្រ​ជុំ​ជីវ​ភាព​សហ​គមន៍៕

លោក ថាច់​មុនី នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​ត្រា​វិញ៖

ស្នើ​បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​កើន​ឡើង ៨០ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ និង​ពិនិត្យ​បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​និង​ដី​ផលិត​កម្ម

លោក​ថាច់​មុនី នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​ត្រា​វិញ។

ដំ​ណាក់​កាល ២០២២​-២០២៤ ប្រ​ភព​ទុន​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ លើ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ ប្រ​មាណ ៧៣៦ ពាន់​លាន​ដុង។ ក្នុង​នោះ ប្រ​ភព​ថវិ​កា​មជ្ឈិម ប្រ​មាណ​ជាង ៦៧៣ ពាន់​លាន​ដុង; ថវិ​កា ភូមិ​ភាគ​ប្រ​មាណ​ជាង ៦២,៦ ពាន់​លាន​ដុង និង​ទុន​ធនា​គារ​គោល​នយោ​បាយ​បែង​ចែក ប្រ​មាណ ៧៥ ពាន់​លាន​ដុង។ មក​ទល់​បច្ចុប្បន្ន ខេត្ត​បាន​រំសាយ​ថវិ​កា​ប្រ​មាណ ៥៤២,៨ ពាន់​លាន​ដុង សម្រេច ៧៣,៧៦% នៃ​ផែន​ការ​ដើម​ទុន។ ផ្តើម​ពី​ថវិកា​ដូច​ពោល​ខាង​លើ ខេត្ត​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ជូន ៤៣ គ្រួ​សារ ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន ១.០៨៤ គ្រួ​សារ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ​ជូន ៥៨០ គ្រួ​សារ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន ៤៥១ គ្រួ​សារ។ ចំ​ណែក​នៅ​ស្រុកថ្កូវ ផ្សព្វ​ផ្សាយ​កសាង​សម្រេច​រួច​រាល់​សំ​ណង់​ទឹក​ស្អាត​ចំ​នួន ៣ ប្រ​មូល​ផ្តុំ​នៅ​ឃុំ​ថាញ​សើុង គឹម​សើុង​និង​ង៉ាយ​ស្វៀង សរុប​ថវិកា ៩,៩១ ពាន់​លាន​ដុង។ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ដំ​ណើរ​ការ​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ១៨១ សំ​ណង់ បម្រើ​ការ​ផលិត​និង​ប្រ​ជុំ​ជីវ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​ការ​វិនិ​យោគ​កសាង ខេត្ត​ក៏​ធ្វើ​ការ​កែ​លម្អ បង្កើន​កម្រិត​រោង​ផ្សារ​ចំ​នួន ៨ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​និង​ផ្គត់​ផ្គង់​បរិក្ខារ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្ត្រ​ចំ​នួន​៨។

ចាប់​តាំង​ពី​បាន​អនុវត្ត​កម្ម​វិធី​ហេដ្ឋា​រចនា សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ ភាគ​តិច​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ ជីវ​ភាព​របស់​មា​មីង​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី នៅ​ពេល​ខាង​មុខ សូម​ស្នើ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​កើន​ឡើង ៨០ លាន​ដុង​ក្នុង​មួយ​គ្រួ​សារ និង​ពិ​និត្យ បង្កើន​កម្រិត​ប្រាក់​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​និង​ដី​ផលិត​កម្ម ពី​ព្រោះ​បច្ចុប្បន្ន​តម្លៃ​ដី​លើ​ភូមិ​សាស្ត្រ​ខេត្ត​កើន​ឡើង។ ស្នើ​ពិ​និត្យ​កែ​សម្រួល​ខ្លឹម​សារ​លេខ ១ នៃ​គម្រោង ៤ ស្តី​ពី​ការ​ជួស​ជុល ថែ​រក្សា​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ល។ ទៅ​ជា “ជួល​ជុល​ថែ​រក្សា កែ​លម្អ បង្កើន​កម្រិត ពង្រីក​ទូ​លំ​ទូ​លាយ​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ” ដើម្បី​ភូមិ​ភាគ​បត់​បែន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ​និង​ភូមិ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ពង្រីក​ទូ​លំ​ទូ​លាយ​ភូមិ​សាស្ត្រ​ចំ​ណុះ​គម្រោង ៨ ពី​ព្រោះ​តាម​សេចក្តី​កំ​ណត់ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិ​សាស្ត្រ​ឃុំ ភូមិ​លំ​បាក​ខ្លាំង។ ព្រោះ​បច្ចុប្បន្ន ខេត្ត​ត្រា​វិញ​គ្មាន​នៅ​ឃុំ ភូមិ​លំ​បាក​ខ្លាំង មាន​តែ​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ចំ​នួន ៥៩ ហេតុ​នេះ មិន​អាច​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន... ៕

ក្រុមអ្នកយកព័ត៌មាន-​ប្រែសម្រួល​ វិមាន-ថាច់ធី

ចែករំលែកអត្ថបទ