14/04/2025 - 17:46

ព្រួត​ដៃ​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​ជាតិ 

រៀង​រាល់​ថ្ងៃ​ចុង​សប្តាហ៍ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បបួល​គ្នា​ចូល​ទៅ​វត្ត​សិរី​វង្សា អណ្តូង​ចេក​មាស​នៅ​ឃុំ​វិញ​ប៊ិញ  ស្រុក​ហ្វា​ប៊ិញ ខេត្ត​បាក​លីវ ដើម្បី​ហាត់​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ ច្រៀង​រាំ រួម​ចំ​ណែក អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​វេ​ណី​ដ៏​ពិ​សេស​របស់​ជន​ជាតិ។

ប្អូន​យ័ញ​ធីង៉ុក​ម៉ាយ (កណ្តាល) រួម​ជា​មួយ​ក្រុម​ភ្លេង​ពិណ​ពាទ្យ​វត្ត​សិរី​វង្សា អណ្តូង​ចេក​មាស​ប្រ​គំ
ក្នុង​សមោ​សរ​សិល្បៈ​និង​សកម្ម​ភាព​នយោ​បាយ​នៅ​ភូមិ​ភាគ។

វត្ត​សិ​រី​វង្សា អណ្តូង​ចេក​មាស ត្រូវ​បាន​ចាត់​ជា​មជ្ឈ​មណ្ឌល​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​វិញ​ប៊ិញ។ វត្ត​ត្រូវ​បាន​រដ្ឋ​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ វង់​ភ្លេង​ឆៃ​យុាំ និង​សម្លៀក​បំ​ពាក់​ជន​ជាតិ៘ ម្ល៉ោះ​ហើយ ព្រះ​ចៅ​អធិ​ការ​វត្ត​តែង​អញ្ជើញ​សិល្ប​ករ សិប្ប​ករ​មក​បង្រៀន​របាំ និង​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ដល់​កូន​ចៅ​ខ្មែរ​ដែល​មក​រៀន។ ផ្តើម​ពី​នោះ វត្ត​អណ្តូង​ចេក​មាស ក៏​បាន​បង្កើត​ក្រុម​ភ្លេង​ពិណ​ពាទ្យ ឆៃ​យុាំ​និង​ក្រុម​សិល្បៈ​សម្រាប់​បម្រើ​ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេង​នៅ​ក្នុង​វត្ត ភូមិ​ស្រុក និង​ចូល​រួម​សមោ​សរ​ប្រ​ឡង​សម្តែង​ដែល​ខេត្ត រៀប​ចំ​ឡើង។ ប្អូន​យ៉ឺ​ថាញ​ស្វឹង ឱ្យ​ដឹង៖ “ប្អូន​ចូល​ចិត្ត​សិល្បៈ ម្ល៉ោះ​ហើយ​ពេល​បាន​រៀន​របាំ រាំ​វង់​សា​រ៉ា​វ៉ាន់ ឆៃ​យុាំ។ល។ ប្អូន​សប្បាយ​ចិត្ត​ណាស់។ រយៈ​ពេល​២​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ក្រុម​របាំ ប្អូន​មិន​ត្រឹម​តែ​បាន​បំ​ពេញ​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួម​ចំ​ណែក​បម្រើ​ក្នុង​ពិ​ធី​បុណ្យ​ទាន​ផ្សេងៗ​ក្នុង​វត្ត ភូមិ​ស្រុក​និង​ចូល​រួម​សមោ​សរ​សិល្បៈ​ដែល​ខេត្ត​រៀប​ចំ​ឡើង”។ ចំ​ណែក​ប្អូន​យ័ញ​ធី​ង៉ុក​ម៉ាយ មិន​ត្រឹម​តែ​មាន​ទេព​កោ​សល្យ​ខាង​ច្រៀង​រាំ​ទេ ថែម​ទាំង​មាន​ចំ​ណូល​ចិត្ត​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ទៀត​ផង។ ផ្តើម​ពី​ការ​ស្រ​ឡាញ់​ពេញ​ចិត្ត និង​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ ង៉ុក​ម៉ាយ បាន​ក្លាយ​​ជា​ពន្លក​ដ៏​គំរូ​មួយ​នៃ​ក្រុម​ចម្រៀង តែង​តែ​ឡើង​សម្តែង​នៅ​លើ​ឆាក​តូច​ធំ​ជា​រឿយៗ​។ ង៉ុក​ម៉ាយ ឱ្យ​ដឹង៖ “ខណៈ​ពេល​ឃើញ​មិត្ត​ភ័ក្តិ​ប្រុសៗ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ប្អូន​ពេញ​ចិត្ត​ណាស់ ពី​ព្រោះ​បទ​ភ្លេង​ឮ​លន្លង់​លន្លោច​គួរ​ឱ្យ​ចង់​ស្តាប់។ បាន​ចូល​ក្រុម​ភ្លេង​ពិណ​ពាទ្យ ប្អូន​ខិត​ខំ​ហាត់​សម ឥឡូវ​បាន​បង្រៀន​បន្ត​ដល់​ប្អូនៗ​កុមារ​អា​យុ​តូច​ជាង​ប្អូន​ដើម្បី​រួម​គ្នា​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ”។

​ ក្រុម​ឆៃ​យុាំ​វត្ត​សិរី​វង្សា អណ្តូង​ចេក​មាស ចូល​រួម​សម្តែង​ក្នុង​សមោ​សរ​សិល្បៈ។

ប្អូនៗ​ក្នុង​ក្រុម​សិល្បៈ មិន​ត្រឹម​តែ​បង្ហាញ​ពី​ក្តី​មោទនៈ​ខាង​វប្ប​ធម៌​ជន​ជាតិ​ទេ នៅ​ទាំង​មាន​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ចូល​រួម ក្នុង​បុព្វ​ហេតុ​អភិរក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​វេណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​ផង​ដែរ។ សិប្ប​ករ​យ័ញ​តួន អ្នក​បង្ហាត់​ភ្លេង​ពិណ​ពាទ្យ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ឱ្យ​ដឹង៖ “គ្រួ​សារ ខ្ញុំ​មាន​ប្រ​ពៃ​ណី​ខាង​ភ្លេង​ពិណ​ពាទ្យ ម្ល៉ោះ​ហើយ ខ្ញុំ​ស្នង​បន្ត​ពី​ដូន​តា​បន្សល់​ទុក​មក។ សព្វ​ថ្ងៃ មាន​ឱកាស​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ ខ្ញុំ​មោទន​ភាព​ណាស់។ មិន​ត្រឹម​តែ​ណែ​នាំ​ទេព​កោ​សល្យ​ប្រ​គំ​ភ្លេង​ប៉ុណ្ណោះ​ទេ ខ្ញុំ​ថែម​ទាំង​បង្ហាញ​ពីវិ​ធី​ច្នៃ​ឧបករណ៍​ភ្លេង រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ទៀត​ផង”៕

      យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ