និញថាញ់ឡើយ A ស្រុកហ៊ុងយឹង ខេត្តបាកលីវ បានក្លាយជាឃុំជនបទថ្មីគំរូ ជីវភាពជនរួមជាតិខ្មែរក្នុងឃុំមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ទម្រង់ចិញ្ចឹមបង្កង -ស្រូវនៅឃុំនិញថាញ់ឡើយ A សម្រេចប្រសិទ្ធភាព
ជួយប្រជាជនបង្កើនប្រាក់ចំណូល។
ឆ្នាំ ២០១៩ បន្ទាប់ពីឃុំថាញ់ឡើយ A បានទទួលស្គាល់សម្រេចបទដ្ឋានឃុំជនបទថ្មី បក្ខភាគនិងប្រជាជនក្នុងឃុំ បន្តការខិតខំកសាងឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូនៅឆ្នាំ២០២២។ តាមរយៈនោះ គ្រួសារបានទទួលស្គាល់ជាគ្រួសារវប្បធម៌ សម្រេចអត្រាជិត ៩៨% មាន ៥/៥ ភូមិ សម្រេចកិត្តិនាមភូមិវប្បធម៌ អង្គភាពតែងរក្សារឹងមាំកិត្តិនាមស្ថាប័នសម្រេចបទដ្ឋានវប្បធម៌។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅឃុំនិញថាញ់ឡើយ A ត្រូវបានវិនិយោគកសាងសព្វគ្រប់ ផ្លូវភ្ជាប់ភូមិក្នុងឃុំសុទ្ធតែបានចាក់បេតុងទាំងអស់ ប្រព័ន្ធស្ពាននិងរបាំងការពារច្រាំងបង្ការការបាក់ស្រុតដី ត្រូវបានកសាងរួចរាល់និងដាក់ឱ្យប្រើប្រាស់; ប្រព័ន្ធប្រឡាយវាលស្រែត្រូវបានវិនិយោគកសាងរួចរាល់ ធានាប្រភពទឹកស្រោចស្រពគ្រប់គ្រាន់សម្រាប់ប្រើការបង្កបង្កើនផលរបស់ប្រជាជន; ប្រព័ន្ធសាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាត ។ល។ ក៏បានវិនិយោគសម្រេចរួចរាល់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ភូមិភាគ។

ផ្លូវគមនាគមន៍ជនបទនិញថាញ់ឡើយ A មានភាពសមរម្យ ជ្រះស្អាត។
ជាមួយនឹងឧត្តមភាពនៃការអភិវឌ្ឍទម្រង់ចិញ្ចឹមបង្កង-ស្រូវ ដូច្នេះ ពេលដែលទទួលបានការឧបត្ថម្ភប្រភពទុន គោលនយោបាយរបស់រដ្ឋ ជនរួមជាតិខ្មែរមិនរារែកក្នុងការបង្វែររចនាសម្ព័ន្ធ ផលិតកម្ម អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកបន្ថយភាពក្រីក្រប្រកបដោយចីរភាព។ លោក យ័ញតឿង ឱ្យដឹង៖ “បច្ចុប្បន្ន នៅតាមភូមិស្រុកក្នុងឃុំគ្មានផ្ទះស្លឹក ឃើញសុទ្ធតែផ្ទះឥដ្ឋសាងសង់យ៉ាងសមរម្យ។ នោះគឺអាស្រ័យរដ្ឋមានគោលនយោបាយស្របចិត្តប្រជាជន ម៉្លោះហើយ មាមីងខ្មែរអ្នកណាក៏មានភាពសប្បាយរីករាយ ខ្នះខ្នែងពលកម្មផលិត ដូច្នេះ មាមីងភាគច្រើនមានជីវភាពធូរធារ។ ទន្ទឹមនឹងការវិនិយោគរបស់រដ្ឋ មាមីងខ្មែរតែងមានស្មារតីភ្ញាក់រលឹកក្នុងការរក្សាអនាម័យផ្ទះសម្បែង ច្រកផ្លូវ ដាំផ្កាលម្អ ដាក់អំពូលភ្លើងបំភ្លឺផ្លូវជនបទ។ល។ ធ្វើឱ្យភូមិស្រុកភ្លឺ បៃតង ជ្រះ ស្អាត”។
លោក ផាងថាញសុង លេខាបក្សឃុំនិញថាញ់ឡើយ A ឱ្យដឹង៖ “ឃុំមានជនរួមជាតិខ្មែររស់នៅជាង ១៤% ដូច្នេះ ដើម្បីសម្រេចបានឃុំជនបទថ្មីគំរូ គឺជាការខិតខំដ៏ធំធេងក្នុងទូទាំងបក្ខភាគនិងការស្របចិត្តគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន។ ក្នុងនោះ បក្ខភាគឃុំបានផ្តុំកម្លាំងចង្អុលការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចចំទិសដៅ កំណត់ច្បាស់វិស័យកសិកម្ម-ជលផល គឺជាសេដ្ឋកិច្ចមុខព្រួញ ទាញយកសក្តានុភាពបានល្អ ពង្រីកល្អរាល់ប្រភពកម្លាំង ជំរុញស្ថានភាពសេដ្ឋកិច្ចរបស់ឃុំបន្តការអភិវឌ្ឍ។ រួមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋ ការឈានឡើងរបស់មាមីងខ្មែរនិងការព្រួតដៃរបស់ប្រជាជន ជំរុញឱ្យភូមិភាគសម្រេចបទដ្ឋានឃុំជនបទថ្មីគំរូបានឆាប់។ បច្ចុប្បន្ន សម្ទុះកំណើនសេដ្ឋកិច្ចមធ្យមភាគប្រចាំឆ្នាំរបស់ឃុំសម្រេច ១២% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៩៥ លានដុង/ឆ្នាំ ទូទាំងឃុំមានគ្រួសារក្រីក្រ ១០ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគាំពារសង្គម”៕
យ្វីអាញ-មុនី