នៅពានរង្វាន់វាយសី Super ១.០០០ ដំបូង ក្នុងឆ្នាំ ២០២៥ បានបង្ហាញដល់សាធារណៈជនពីគូកីឡាករដែលទើប “ចាប់ដៃគ្នា” សុទ្ធសឹងជាកីឡាករល្បីៗក្នុងមជ្ឈដ្ឋានកីឡាវាយសីពិភពលោក។ ខណៈដែលពួកគេកំពុងជាកីឡាករ “លំដាប់កំពូល” ដូច្នេះពួកគេមិនចំណាយពេលយូរស្វែងយល់និងរួមគ្នា“បង្កើតបានស្នាដៃឆ្នើម” នោះទេ។
ម្ចាស់ជើងឯកថ្មីនៃពានរង្វាន់ម៉ាឡេស៊ី Open ២០២៥។ រូប៖ Internet
ខណៈពេលមិត្តប្រកួតគូរបស់កីឡាការិនី Yuki Fukushima រងរបួសដាច់សរសៃជង្គង់លើកទី ២ កីឡាការិនី Yuki ក៏ត្រូវសម្រាកយ៉ាងយូរដែរ។ ក្នុងពេលនោះ មិត្តប្រកួតគូរបស់កីឡាករ Mayu Matsumoto គឺបានលាលះពីអាជីព។ ពួកគេធ្លាប់ជាដៃគូប្រកួតប្រជែងជាច្រើនឆ្នាំទាំងពានរង្វាន់អន្តរជាតិនិងក្នុងប្រទេសផង។ មានដំណាក់កាលខ្លះ គូកីឡាទាំង២នេះ បានប្តូរគ្នាគ្រងតំណែងលំដាប់ថ្នាក់លេខមួយពិភពលោក។ ការប្រកួតជួបគ្នាជាច្រើនលើករបស់ពួកគេបានក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះទេពកោសល្យ ប្រហាក់ប្រហែលគ្នា។ ការដែលកីឡាករទាំង ២ ធ្លាប់ទល់មុខគ្នា ឥឡូវបែរជាចាប់ដៃគ្នាតើទទួលបានផ្លែផ្កាដែរឬទេ? ក្តីបារម្ភរបស់អ្នកគាំទ្រ ត្រូវបានឆ្លើយតបយ៉ាងឆាប់ដោយស្នាដៃចូលវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ទាំង ២ ដំបូង ក្រោយពីចាប់ដៃជាមួយគ្នា។ ដោយឡែកដំណើរឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតនៅម៉ាឡេស៊ីកន្លងហើយ គួរឱ្យចាប់អារម្មណ៍ណាស់ ខណៈពេលដែលពួកគេឈ្នះទាំងស្រុងលើគ្រាប់ពូជ និងជើងឯកពិភពលោក។ល។ ដោយលទ្ធផល ២-០។ យុទ្ធសាស្រ្ត ប្រកួតដ៏ឈ្លាសវៃ វាយបកពិបាកស្មាន ការពារសីបានល្អ វាយសម្រុកដ៏ពិសេស។ល។ ឯចំណុច ខ្សោយមានតែមួយគឺគូកីឡាករថ្មីនេះ មានអាយុច្រើន។ ប្រសិនបើពួកគេឆាប់ចាប់ដៃគ្នាមិនដឹងល្អយ៉ាងណាទេ? តែមិនយឺតពេលឡើយ ខណៈអតីតកីឡាករលំដាប់លេខមួយពិភពលោក ឈរជាមួយគ្នា។ ពួកគេអាចក្រឡាស់ស្ថានភាពដ៏អស្ចារ្យទៅលើគូកីឡាករចិន ដើម្បីគ្រងតំណែងជើងឯកនៅពានរង្វាន់ដ៏ថ្លៃថ្លា Super ១.០០០ លើទឹកដីម៉ាឡេស៊ី។ កីឡាការិនី Yuki ស្រក់ទឹកភ្នែក អ្នកគាំទ្រក៏រំជួលចិត្ត ពីព្រោះយូរណាស់មកហើយ ទើបឃើញអត្តពលិកដែលពោរពេញដោយទេពកោសល្យ ២ នាក់នេះគ្រងតំណែងខ្ពស់បំផុត។
រីឯគូបុរសនារីថៃ Depachol P. និង Supissara P. នោះ ទើបតែចាប់ដៃគ្នាប្រកួតពីរបីពានរង្វាន់ថ្មីៗនេះ ហើយបាន “ឈ្នះ” ពាន Super ៥០០ នៅឥណ្ឌាកាលពីចុងឆ្នាំ ២០២៤។ ចាប់ផ្តើមពានរង្វាន់ដើមឆ្នាំ ពួកគេកាន់តែយល់ចិត្តគ្នានិងឈានដល់វគ្គផ្តាច់ព្រ័ត្រ។ រួចបានយកឈ្នះលើគូកីឡាករលំដាប់លេខពីរពិភពលោក ដើម្បីគ្រងតំណែងជើងឯក គូបុរសនារីថៃ បានបង្ហាញពីការចាប់ដៃគ្នាយ៉ាងល្អឥតខ្ចោះ។ នាង វាយសីឆ្លងសំណាញ់យ៉ាងល្អ រីឯ Depachol មានភាពរហ័សរហួនណាស់។
ងាកមកគូបុរសកូរ៉េខាងត្បូង Kim Won Ho និង Sea Seung Jae ក៏ទើបចាប់ដៃគ្នានៅពានរង្វាន់នេះដែរ ប៉ុន្តែលេងល្អឥតខ្ចោះ។ ម្នាក់រស់ដៃឆ្វេង ម្នាក់រស់ដៃស្តាំ ពួកគេបិទទីលានជិត មិនឱ្យដៃគូមានឱកាសឡើយ។ ពេលវាយសីខ្លីពួកគេវាយដូចរន្ទះ ពេលគប់ក៏សាហាវ ពេលការពាររឹងដូចចាក់គ្រឹះបេតុង៘ កាន់តែលេងកាន់តែយល់គ្នា ម្ល៉ោះហើយគូកីឡាករកូរ៉េខាងត្បូង ក្រឡាស់ស្ថានភាពគ្រងតំណែងជើងឯកនៅម៉ាឡេស៊ី Open ២០២៥ គឺសក្តិសមណាស់។
ជើងឯកនៃខ្លឹមសារប្រកួតគូទាំង ៣ នៅពានរង្វាន់ Super ១.០០០ នាដើមឆ្នាំ គឺជាគូកីឡាករ ដែលទើបតែចាប់ដៃគ្នា ប៉ុន្តែលេងល្អឥតខ្ចោះដោយទេពកោសល្យរបស់ពួកគេ។ រំពឹងថា ការចាប់គូថ្មីនេះ ពួកគេនឹងបន្តទទួលបានជោគជ័យ ក្នុងឆ្នាំ ២០២៥ ជាមិនខាន៕
ហាថាញ- លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។