មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/10/2024 - 16:54

អ្នក​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ 

លោក ថាច់​សូ-ផ នៅ​ភូមិ​បឹង​ធំ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។ គាត់​ជោគ​ជ័យ​ក្នុង​ការ​កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ព្រួត​ដៃ​គ្នា​កសាង​ជន​បទ​ថ្មី។ អា​ស្រ័យ​ហេតុ​នោះ ដង​ផ្លូវ​នៅ​ភូមិ​បឹង​ធំ​សម្រេច​បទ​ដ្ឋាន ភ្លឺ បៃ​តង ជ្រះ ស្អាត។

លោក​ពូ​ថាច់​សូ-ផ។

ដោយ​ធ្លាប់​ធ្វើ​ជា​នា​យក​សា​លា​បឋម​សិក្សា ហេតុ​នោះ​លុះ​ដល់​ចូល​និវត្តន៍ លោក​សូ-ផ បាន​ប្រ​ជា​ជន​ទុក​ចិត្ត​និង​ជ្រើស​រើស​ធ្វើ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ។ បច្ចុប្បន្ន ក្នុង​ចំ​ណោម​កូន ៥ នាក់​របស់​គាត់ មាន ៤ នាក់ ជា​គ្រូ​បង្រៀនម្នាក់​ធ្វើ​សេដ្ឋ​កិច្ច មាន​ជីវ​ភាព​ធូរ​ធារ។ គ្រួ​សារ​លោក​សូ-ផ រស់​នៅ​ចុះ​សម្រុងតែង​ជួយ​អ្នក​ភូមិ​ផង​របង​ជា​មួយ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​គោ​រព​ស្រ​ឡាញ់​រាប់​អាន។ ផ្តើម​ពី​នោះ ប្រិយ​ភាព​របស់​គាត់​កាន់​តែ​កើន​ឡើង ងាយ​ស្រួល​ក្នុង​ការ​ឃោសនា ចលនា​មាមីង​ខ្មែរ​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ; អនុវត្ត​បាន​ល្អ​ការ​ចលនា កសាង​ជន​បទ​ថ្មី កសាង​គ្រួសារ​វប្ប​ធម៍ និង​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។ល។ លោក​ថាច់​សូ-ផ ឱ្យ​ដឹង៖ “ជា​គ្រួ​សារ​គំរូ ខ្លួន​យើង​ត្រូវ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ស្តាប់​យោ​បល់ និង​តែង​ជួយ​ដល់​អ្នក​ភូមិ​ផង​របង​ជា​មួយ ហេតុ​នោះ​អ្នក​ណា​ក៏​ជឿ​ទុក​ចិត្ត។ នៅ​ក្នុង​ភូមិ​ស្រុក បើ​មា​មីង​ចង់​ដឹង​ពី​គោល​នយោ​បាយ​ពាក់​ព័ន្ធ​ដល់​ជន​រួម​ជាតិ​ខ្មែរ ខ្ញុំ​តែង​ឆ្លើយ​បំភ្លឺ​យ៉ាង​ច្បាស់​លាស់ ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ដឹង​ពី​ការ​ងារ​របស់​ខ្ញុំ គឺ​ដើម្បី​ផល​ប្រ​យោជន៍​មា​មីង​ខ្មែរ​និង​អភិវឌ្ឍន៍​ជន​បទ។ ព្រោះ​ហេតុ​នោះ ពេល​ខ្ញុំ​ចលនា​ផ្សព្វ​ផ្សាយ​គឺ មា​មីង​តែង​ជឿ​ស្ដាប់​តាម ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច ដើម្បី​កសាង​គ្រួ​សារ​សុភ​មង្គល សុខ​ដុម​រមនាតំ​បន់​ជន​បទ​សម្បូរ​សប្បាយ”។

  លោក​ពូ​ថាច់​សូ-ផ (ខាង​ស្តាំ) ទទួល​លិខិត​សរ​សើរ​អំ​ពី​គ្រួ​សារ "ការ​រៀន​សូត្រ​គ្មាន​ទីបញ្ចប់"។

លោក​ថាច់​សូ-ផ តែង​ខ្នះ​ខ្នែង​ចលនា​មាមីង​កសាង​គ្រួ​សារ​វប្ប​ធម៌ គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ ចលនា​កសាង​ដង​ផ្លូវ​ជន​បទ​ថ្មី​គំរូ; អនា​ម័យ​ផ្ទះ​សម្បែង​ស្អាត​ស្អំ បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង មាត់។ល។ អា​ស្រ័យ​ហេតុ​នោះ គ្រប់​ដង​ផ្លូវ​នៅ​ភូមិ​បឹង​ធំ បាន​ដាំ​ផ្កា ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ អនា​ម័យ​ស្អាត​ស្អំ សម្រេច​បទដ្ឋាន​ភ្លឺ បៃ​តង ជ្រះ​ស្អាត។ ទន្ទឹម​នឹង​នោះ លោក​សូ-ផ ថែម​ទាំង​រួម​ជា​មួយ​នឹង​អា​ចារ្យ​បង្រៀន​ក្នុង​ភូមិ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​បាន ៥ បន្ទប់ សម្រាប់​កូន​ចៅ​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​មក​សិក្សា។ ទន្ទឹម​នឹង​នោះ ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​ជា​អង្ករ គ្រឿង​ឧប​ភោគ​បរិភោគ កង់ សៀវ​ភៅ ប៊ិច ។ល។ ឧបត្ថម្ភ​មា​មីង​ខ្មែរ សិស្ស​ក្រី​ក្រ​នៅ​តំបន់​ជន​បទ​ដើម្បី​បន្ត​ការ​សិក្សា​ទៀត​ផង។ ក្រៅ​ពី​នោះ គាត់​នៅ​ទាំង​ចូល​រួម​សម្រុះ​សម្រួល​ទំ​នាស់​ក្នុង​ប្រ​ជា​ជន​សម្រេច​ជា​ច្រើន​ករណី រួម​ចំ​ណែក​កសាង សាម​គ្គី និង​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ។

លោក ត្រឹង​វ៉ាន់​សង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “ឮ​ឈ្មោះ​លោក ថាច់​សូ-ផ អ្នក​ណា​ក៏​គោ​រព​រាប់​អាន ពី​ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​បូត មាន​ប្រិយ​ភាព និង​រស់​នៅ​មាន​ធម៌​ជា​មួយ​អ្នក​ភូមិ​ផង​របង​ជា​មួយ ព្រម​ទាំង​អស់​ពី​ចិត្ត​ជួយ​មា​មីង​ក្នុង​ភូមិ​ស្រុក​ទៀត​ផង។ ដោយ​ការ​រួម​ចំ​ណែក​ជា​វិជ្ជ​មាន​របស់​គាត់ ទើប​មា​មីង​ខ្មែរ​នៅ​ភូមិ​បឹង​ធំ​រស់​នៅ​មាន​ភាព​សាម​គ្គី គិត​គូរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ដើម្បី​ធ្វើ​មាន យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ និង​កសាង​ភូមិ​សម្រេច​បទដ្ឋាន​ភ្លឺ បៃ​តង ជ្រះ ស្អាត”៕

                                      យ្វី​អាញ-វិ​មាន

ចែករំលែកអត្ថបទ