តាមប្រសាសន៍លោក ង្វៀងជីហ៊ីវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រាអូង ខេត្តវិញឡុង អាស្រ័យមានកម្មវិធីគម្រោងផ្សេងៗ និយាយរួម ព្រមទាំងកម្មវិធីគម្រោងពិសេសដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិចនិយាយដោយឡែកបានពង្រីកប្រសិទ្ធភាព ទើបតំបន់ជនរួមជាតិខ្មែរលើភូមិសាស្ត្រមានភាពរីកចម្រើនដោយឥតឈប់ឈរ។
សិស្ស និងគ្រូសាលាមត្តេយ្យតឹងមី ក្នុងសាលាសម្រេចបទដ្ឋានជាតិ។
តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនស្រុកត្រាអូង ស្រុកបច្ចុប្បន្ន មានជនរួមជាតិខ្មែររស់នៅប្រមាណ ១០.៦០០ នាក់ ប្រមូលផ្តុំច្រើនបំផុតនៅឃុំតឹងមី ត្រាកូង ហ៊ឺវថាញ់និងថៀងមី។ រយៈពេលកន្លង អាស្រ័យមានគោលនយោបាយឧបត្ថម្ភរបស់បក្ស រដ្ឋ ទើបតំបន់ជនរួមជាតិខ្មែរមានការវិវឌ្ឍន៍ជាប្រត្យក្ស។ មកទល់ពេលនេះ ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ រហូតដល់មជ្ឈមណ្ឌលស្រុក កសាងសម្រេច ១០០%; គ្រួសារមានអគ្គិសនី ទឹកស្អាតប្រើប្រាស់ ប្រមាណ៩៩%; ភាគច្រើនកូនចៅជនរួមជាតិខ្មែរបានទៅរៀនសូត្រ អត្រាសិស្សបោះបង់ការសិក្សាត្រូវបានកាត់បន្ថយ។ លទ្ធផលខាងលើ គឺអាស្រ័យអង្គភាពនិងភូមិភាគនានា ផ្សព្វផ្សាយអនុវត្តល្អនូវកម្មវិធី គម្រោងរបស់មជ្ឈិម និងដើមទុនគួបផ្សំរបស់ភូមិភាគ។ ក្រៅពីដើមទុនរបស់មជ្ឈិមនិងខេត្ត រៀងរាល់ឆ្នាំ ស្រុកថែមទាំងចំណាយទឹកប្រាក់ប្រមាណ ៣ ពាន់លានដុង ផ្ដល់សិទ្ធិតាមរយៈធនាគារគោលនយោបាយសង្គម ដើម្បីឱ្យបុលដោះស្រាយការងារធ្វើ។ ស្រុកក៏បានខ្នះខ្នែងចលនារាល់ប្រភពកម្លាំងរួមវិភាគទានដើម្បីកសាងស្ពាន ផ្លូវគមនាគមន៍ជនបទ សាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ ផ្ដល់ជូនអំណោយដល់គ្រួសារខ្វះខាត។ ផ្ដើមពីនោះ ជួយឱ្យជនរួមជាតិខ្មែរមានជីវភាពលំនឹង ឈានឡើងចាកផុតពីភាពក្រីក្រ។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះ ៦,៦% (ស្មើនឹង ១៨៣ គ្រួសារ)៘
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទតំបន់ជនជាតិនៅស្រុកត្រាអូង
ឆ្លើយតបតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជន។
គ្រួសារខ្មែរក្រីក្រជាច្រើនបានទទួលផលប្រភពទុនពីកម្មវិធី គម្រោងផ្សេងៗ ទើបឈានឡើងចាកផុតភាពក្រីក្រ។ បងស្រី ថាច់ធីហុងវ៉ឹង នៅភូមិព្រែកនិស្ស័យ ឃុំតឹងមី ឱ្យដឹង៖ “គ្រួសារខ្ញុំ បានរដ្ឋជំនួយ ៥០ លានដុងសម្រាប់សង់ផ្ទះ និងបានញាតិមិត្តជំនួយកម្លាំងពលកម្មនិងសម្ភារៈសាងសង់បន្ថែម ទើបសាងសង់បានផ្ទះរឹងមាំដូច្នេះ។ មិនតែប៉ុណ្ណោះ រដ្ឋនៅទាំងឱ្យគ្រួសារខ្ញុំបុលទុន ៥០ លានដុង សម្រាប់ទិញគោចិញ្ចឹមទៀតផង។ ឆ្នាំនេះមានផ្ទះថ្មីនៅ ប្តីប្រពន្ធខ្ញុំអរគុណរដ្ឋណាស់”។
តាមប្រសាសន៍លោក ង្វៀងជីហ៊ីវ ឈរលើមូលដ្ឋានគ្រឹះដែលសម្រេចបាន ស្រុកបន្តផ្សព្វផ្សាយនូវកម្មវិធី គម្រោងឱ្យបុលទុនសំដៅដោះស្រាយការងារធ្វើ ឧបត្ថម្ភផលិតកម្មជួយឱ្យជនរួមជាតិខ្មែរមានសេដ្ឋកិច្ចរីកចម្រើនលំនឹង។ ផ្ដើមពីនោះ កាត់បន្ថយអត្រាគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិខ្មែរកាន់តែទាបចុះ។ ទន្ទឹមនឹងនោះ ខិតខំធ្វើយ៉ាងណាដើម្បីឃុំទាំង ពីរគឺត្រាកូងនិងតឹងមី ក្នុងឆ្នាំ ២០២៥ សម្រេចជាឃុំជនបទថ្មី ដើម្បីស្រុកសម្រេចទិសដៅជាស្រុកជនបទថ្មីនៅចុងឆ្នាំ២០២៥”៕
ហាថាញ- លីសៀ