មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/10/2024 - 15:50

ជម្នះ​ការ​លំ​បាក​ដើម្បី​ផ្សាយ​ព័ត៌​មាន​ទាន់​ពេល​ជូន​ប្រ​ជា​ជន 

ទោះ​បី​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល ឬ​ហ្វឹក​ហាត់​អំ​ពី​ព័ត៌​មាន​មូល​ដ្ឋាន ប៉ុន្តែ បង​ស្រី ង្វៀង​ធីវ៉ន​ហ្គា បាន​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​ផ្សាយ​ព័ត៌​មាន​សំ​ខាន់​ចាំ​បាច់​ជូន​ប្រ​ជា​ជន​នៅ​ទី​ប្រ​ជុំ​ជន​កូវ​ង៉ាង ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ បាន​ទៀង​ទាត់។

  បង​ស្រី​ ង្វៀង​ធីវ៉ន​ហ្គា។

បង​ស្រី ង្វៀង​ធីវ៉ន​ហ្គា បច្ចុប្បន្ន​ជា​អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់រំ វប្បធម៌ កីឡា និង​ផ្សាយ​សំ​ឡេង​នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជនកូ​វ​ង៉ាង។ នៅ​ឆ្នាំ ២០២០ បង​ស្រី វ៉ន​ហ្គា ក៏​ចាប់​ផ្ដើម​ទទួល​រ៉ាប់​រង​ការ​ងារ​ផ្សាយ​សំ​ឡេង​របស់​ទី​ប្រ​ជុំ​ជន​កូវ​ង៉ាង  ស្រប​ជា​មួយ​នឹង​ដំ​ណាក់​កាល​នៃ​ការ​ផ្ទុះ​រាល​ដាល​ជំងឺ COVID - ១៩ ។ ទោះ​បី​កាល​នោះ បង​ស្រី​មិន​ទាន់​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ ឬ​ហ្វឹក​ហាត់​អំ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​ក៏​ដោយ ប៉ុន្តែ​ជា​មួយ​នឹង​ភាព​ចាំ​បាច់​នៃ​ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជូន​ប្រ​ជា​ជន យល់​ដឹង​ពី​វិធី​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ត្រូវ​របៀប​ និង​នាំ​មក​ប្រ​សិទ្ធ​ភាព បង​ស្រី ​វ៉ន​ហ្គា ក៏​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ចំ​ពោះ​ការ​ងារ​មួយ​នេះ។ ថ្វី​ដ្បិត​ឧបករណ៍​ចាស់ធ្លាក់​ចុះ​គុណ​ភាព​ក៏​ដោយ ប៉ុន្តែ​ស្រី​វ៉ន​ហ្គា​ ឱ្យ​ដឹង ពិត​ជា​មាន​សំ​ណាង​ខ្លាំង​ណាស់ ឧបករណ៍​ទាំង​នោះ​ដំ​ណើរ​ការ​យ៉ាង​រលូន​ក្នុង​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ ប្រ​ឆាំង​ជំងឺ COVID  - ១៩ ដែល​បង​ស្រី​អនុវត្ត។

លុះ​ដល់​ឆ្នាំ ២០២១ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​របស់​ទី​ប្រ​ជុំ​ជន​កូវ​ង៉ាង ត្រូវ​បាន​បំ​ពាក់​ប្រព័​ន្ធ​ផ្សាយ​សំ​ឡេង​ឈ្លាស​វៃ រួម​មាន ៩ ទី​តាំង មាន​ឧគ្ឃោ​សន​​ស័ព្ទ ១៨ គ្រឿង  ដាក់​ពង្រាយ​គ្រប់​កន្លែង​ក្នុង​ទី​ប្រ​ជុំ​ជន។ បន្ទាប់​ពី​បាន​ទទួល​ឧប​ករណ៍​ថ្មី បង​ស្រី ​វ៉ន​ហ្គា ​នៅ​តែ​ខ្វល់​ខ្វាយធ្វើ​យ៉ាង​ណា​ដើម្បី​ផលិត​កម្ម​វិធី​ផ្សាយ​តាម​រលក​ធាតុ​អា​កាស​ជូន​មា​មីង​រៀង​រាល់​ថ្ងៃ​ឱ្យ​បាន​សម្បូរ​បែប; ខ្លឹម​សារ​នៃ​កម្ម​វិធី​បាន​ច្រើន និង​ពាំ​នាំ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ និង​ខ្លឹម​សារសំ​ខាន់​ចាំ​បាច់​ជូន​ដល់​ប្រ​ជា​ជន ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

ទន្ទឹម​នឹង​នោះ ថ្វី​ដ្បិត​ជា​កម្មា​ភិបាល​ទ​ទួល​បន្ទុក​ផ្សាយ​សំ​ឡេង​ក៏​ពិត​មែន បុ៉ន្តែ​បង​ស្រី​មិន​ធ្លាប់​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល ឬ​ហ្វឹក​ហាត់​អំពី​វិជ្ជា​ជីវៈ​ណា​មួយ​ឡើយ ម្ល៉ោះ​ហើយ បង​ស្រី​តែង​សញ្ជឹង​គិត​និង​ដាក់​ជា​សំ​ណួរ​ថា តើ​ត្រូវ​ចាប់​ផ្ដើម​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ខ្លឹម​សារ​និង​ព័ត៌​មាន​ថ្មីៗ សម្រាប់​កម្ម​វិធី​ផ្សាយ​សំ​ឡេង​ ហើយធានា​បាន​លក្ខ​ខ័ណ្ឌ​ដែល​កំ​ណត់។ ដើម្បី​ដោះ​ស្រាយ​សំ​ណួរ​របស់​ខ្លួន បង​ស្រី​ក៏​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​នានា ចាប់​ពី​ខេត្ត​រហូត​ដល់​ស្រុក​និង​មូល​ដ្ឋាន ។ល។ ដើម្បី​ប្រ​មូល​ព័ត៌​មាន និង​សរ​សេរ​អត្ថ​បទ​អំពី​ចលនា​កសាង​ជន​បទ​ថ្មី  អភិវឌ្ឍ​ក្រុង​ស៊ី​វិល័យ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​នយោ​បាយ លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រ​ជា​ជន។ ជា​ពិ​សេស បង​ស្រី​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ទី​ប្រ​ជុំ​ជន ចាក់​ផ្សាយ​កម្ម​វិធី​ឃោសនា​ច្បាប់​ដើម្បី​ប្រ​ជា​ជន​គោ​រព​ធ្វើ​តាម មាន​ដូច​បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ បាប​គ្រោះ​សង្គម ។ល។ ក្រៅ​ពី​នោះ ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ទី​ប្រ​ជុំ​ជន​ ​នៅ​ទាំង​ចាក់​ផ្សាយ​ព័ត៌​មាន​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង ដូច​ជា៖ ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ឱ្យ​ស្រ្តី​និង​កុមារ  កំ​ណែ​ទម្រង់​រដ្ឋ​បាល​ជា​ដើម។

ជា​មួយ​នឹង​ការ​ខិត​ខំ​ជម្នះ​ការ​លំ​បាក រ​ហូត​មក​ទល់​បច្ចុប្បន្ន បង​ស្រី​ វ៉ន​ហ្គា បាន​ចាក់​ផ្សាយ​សំ​ឡេង ២ លើក​ក្នុង​មួយ​ថ្ងៃ ជា​មួយ​នឹង​ចំ​ណុះ​ពេល​នៃ​កម្ម​វិធី​ចាប់​ពី ២០​-៣០ នា​ទី តាម​រយៈ​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ទី​ប្រ​ជុំ​ជន​កូវ​ង៉ាង គិត​មធ្យម​ភាគ​ក្នុង​មួយ​ខែ​មាន​ដំ​ណឹង​ចាក់​ផ្សាយ​ជាង​ ៦០ និង​អត្ថ​បទ​សរ​សេរ​ជាង ១០ ដោយ​ មាន​អ្នក​ស្ដាប់​ចំ​នួន ៦០​.០០០ លើក​នាក់។ ដើម្បី​ការ​ងារ​ផ្សាយ​សំ​ឡេង​កាន់​តែ​ល្អ បង​ស្រី វ៉ន​ហ្គា មាន​គោល​បំ​ណង​ពេល​ខាង​មុខ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​ភូមិ​គាគ គួរ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ឧបករណ៍​ទំ​នើបៗ សំ​ដៅ​បម្រើ​ការ​បាន​ល្អ​ដល់​ការ​ងារ​ផ្សាយ​សំ​ឡេង​ជូន​ប្រ​ជា​ជន៕

                 ប្រ​ភពៈ VietnamNet - ថាច់​ធី

ចែករំលែកអត្ថបទ