តាមប្រសាសន៍លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ខេត្តបានអនុវត្តល្អនូវការងារគិតគូរដល់អ្នកមានប្រជាប្រិយលើភូមិសាស្ត្រខេត្ត ២៨៥ អង្គ/នាក់។ យោងតាមស្ថិតិដំបូង ចាប់ តាំងពីដើមឆ្នាំមក ថវិកាអនុវត្តរបបគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយទូទាំងខេត្ត គឺជាង ១ ពាន់លានដុង។
គណៈជនជាតិខេត្តគៀងយ៉ាង រៀបចំពិធីជួបជុំអ្នកមុខអ្នកការសាសនា
អ្នកមានប្រជាប្រិយលើភូមិសាស្ត្រខេត្ត។
គណៈជនជាតិខេត្តគៀងយ៉ាង បានសហការជាមួយមន្ទីរ គណៈ ផ្នែក គណៈកម្មាធិការប្រជាជនគ្រប់ស្រុក ក្រុងទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំផ្តល់ព័ត៌មានផ្ទាល់បាន៤លើកជូនអ្នកមានប្រជាប្រិយ២៨៥អង្គ/នាក់ សម្រេច១០០%។ គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង នៅទាំងផ្សព្វផ្សាយតាមមធ្យោបាយព័ត៌មាន ជួយឱ្យអ្នកមានប្រជាប្រិយបង្កើនចំណេះដឹងធ្វើបច្ចុប្បន្នភាពព័ត៌មានបានទាន់ពេល។ ទូទាំងខេត្តបានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់អ្នកមានប្រជាប្រិយ ៥២៣ លើកនាក់ក្នុងឱកាសបុណ្យទានផ្សេងៗរបស់ជនរួមជាតិ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនខេត្ត ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ១០០ចំណែក ដល់អ្នកមានប្រជាប្រិយ លើភូមិសាស្ត្រខេត្ត គិតជាទឹកប្រាក់ចំនួន៥០ លានដុង។ល។ ក្នុងឱកាលបុណ្យសែនដូនតា កន្លងហើយ គណៈកម្មាធិការប្រជាជនខេត្ត ក៏បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានប្រជាប្រិយគំរូឆ្នើមនៅភូមិភាគនានាផងដែរ។
លោក យ័ញភុក បញ្ជាក់៖ “រយៈពេលកន្លង ការងារគិតគូរដល់អ្នកមានប្រជាប្រិយត្រូវបានគណៈជនជាតិសហការអនុវត្តល្អតាមកិច្ចចង្អុលការរបស់ថ្នាក់លើ។ ផ្តើមពីនោះ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត បានខ្នះខ្នែងក្នុងការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសេចក្តីកំណត់របស់ភូមិភាគ។ ទន្ទឹមនឹងនោះ អ្នកមានប្រជាប្រិយនៅទាំងចលនាជនរួមជាតិចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឈានឡើង ធ្វើមានស្របច្បាប់ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ជឿនលឿនក្នុងការបង្កបង្កើនផល។ល។ លោក យ័ញត្វឹង នៅឃុំឌិញហ្វា ឱ្យដឹង៖ “នៅពេលទៅវត្ត ខ្ញុំតែងបានព្រះតេជព្រះគុណ យ័ញមិញត្វឹង ដែលជាព្រះចៅអធិការវត្តនិងជាអ្នកមានប្រជាប្រិយ ណែនាំឱ្យយល់ដឹងអំពីសាសនានិងសង្គម។ ព្រះតេជព្រះគុណមិនត្រឹមតែយកព្រះទ័យទុកដាក់ដល់ជីវភាពសម្ភារៈ ស្មារតីរបស់មាមីងពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាគំរូសង្វាតរៀនសូត្រ ដើម្បីយើងខ្ញុំយកតម្រាប់តាមក្នុងការអប់រំកូនចៅ”។
តាមផែនការ ខេត្តគៀងយ៉ាងនឹងអនុវត្តរបបគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយសម្រេច១០០% នៅចុងឆ្នាំ២០២៤។ ក្នុងនោះ ក៏បានបង្កលក្ខណៈឱ្យអ្នកមានប្រជាប្រិយចូលរួមវគ្គហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈសម្រុះសម្រួលនៅមូលដ្ឋាន ដើម្បីអ្នកមានប្រជាប្រិយមានគ្រប់លក្ខណៈ ចូលរួមសម្រុះសម្រួលករណីប្តឹងតវ៉ានៅមូលដ្ឋាន។ ព្រមទាំងរៀបចំវគ្គហ្វឹកហ្វឺននៅមូលដ្ឋាន ផ្តល់ព័ត៌មានអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ដើម្បីអ្នកមានប្រជាប្រិយយកទៅផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិច គោរពតាមគោលការណ៍របស់បក្ស គោលយោបាយ ច្បាប់របស់រដ្ឋ បានពេញលេញនិងមានប្រសិទ្ធភាព៕
ហាថាញ-មុនី