លោកង្វៀងត្រឿងយ៉ាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំខាញ់ហឹង ស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ ឱ្យដឹង៖ “រយៈពេលកន្លង ឃុំបានជំរុញការឃោសនា ផ្សព្វផ្សាយទូលំទូលាយអំពីការងារជនជាតិ កម្មវិធី គម្រោង គោលនយោបាយជនជាតិ និងចលនាប្រជាជនអនុវត្តនូវគោលការណរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ផ្តើមពីនោះ មាមីងបានផ្លាស់ប្តូរផ្នត់គំនិតជាបណ្តើរៗ និងលើកកម្ពស់ការយល់ដឹង ភ្ញាក់រលឹកដោយខ្លួនឯងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រកបានប្រាក់ចំណូលបន្ថែម កែលម្អគុណភាពនៃការរស់នៅ”។
ក្រៅពីគិតគូរពីជីវភាពសម្ភារៈ ការអភិរក្សនិងពង្រីកភាសា អក្សរសាស្រ្តរបស់ជនជាតិខ្មែរ
ក៏បានឃុំខាញ់ហឹងអនុវត្តល្អផងដែរ។
ឃុំខាញ់ហឹង តែងបង្កលក្ខណៈដើម្បីប្រជាជនបានកៀកជិតប្រភពទុនអភិវឌ្ឍន៍ផលិតកម្ម។ ពង្រីកសក្តានុភាព ឧត្តមភាពរបស់ភូមិភាគ បង្វែរការដាំដុះប្រភេទដំណាំ សត្វចិញ្ចឹមសមស្រប។ សកម្មកៀរគរប្រភពធនធានវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បង្កើនកម្រិត ដងផ្លូវជនបទ និងផ្លូវនៅតាមវាលស្រែមួយចំនួន និងឧបត្ថម្ភសង់លំនៅឋាន ដីធារផ្ទះ និងដើមទុនអភិវឌ្ឍផលិតកម្ម។
ទន្ទឹមនឹងការប្រើប្រាស់ឱ្យអស់ពីលទ្ធភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ឃុំ គឺផលិតកសិកម្ម ដូចជា៖ ធ្វើស្រែ ដាំសណ្តែកខៀវ ចិញ្ចឹមត្រី ដាំដំណាំរួមផ្សំ ឃុំខាញ់ហឹង ម្ចាស់ការពិនិត្យមើល តម្រូវការរៀនវិជ្ជាជីវៈរបស់ពលករ ផ្តើមពីនោះ បើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជូនពលករ។ ឃុំផ្តុំកម្លាំងអនុវត្តគ្រប់សព្វ ទាន់ពេលនូវគោលនយោបាយនិងរបបសម្រាប់គ្រួសារគោលនយោបាយ អ្នកមានសគុណ គ្រួសារក្រីក្រ អ្នកមានស្ថានភាពលំបាកខ្លាំង។ល។ ត្រូវតាមសេចក្តីកំណត់ធានាសុខុមាលភាពសង្គម។
លោកង្វៀងត្រឿងយ៉ាង ឱ្យដឹងបន្ថែម៖ “ពិនិត្យជារួម ឃើញថាជីវភាពក៏ដូចជាលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចរបស់ជនរួមជាតិ ជាច្រើនឆ្នាំមកនេះមានការរីកចម្រើនច្រើន កាត់បន្ថយការលំបាក និងឈានឡើងចាកផុតពីភាពក្រីក្របន្តិចម្តងៗ។ ចុងឆ្នាំ ២០២០ គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចមាន៥១គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រមាន៣៤គ្រួសារ សព្វថ្ងៃគ្រួសារក្រីក្របានថយចុះនៅត្រឹម២៣គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រនៅ២២គ្រួសារប៉ុណ្ណោះ។ ប្រាក់ចំណូលមធ្យមភាគសម្រេចបានជាង៦១លានដុង/ម្នាក់/ឆ្នាំ។ សកម្មភាពវប្បធម៌ ប្រជុំជីវកិច្ចប្រពៃណី ទំនៀមទម្លាប់ ត្រូវបានមាមីងថែរក្សា អភិរក្សនិងពង្រីក”។
ដោយសារអនុវត្តព្រមៗគ្នានូវគោលនយោបាយ និងដាក់ចេញនូវវិធានការបានទាន់ពេល មានប្រសិទ្ធភាព ទើបជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅឃុំខាញ់ហឹង បានកែលម្អ ការការពារប្រទេស-សន្តិសុខបានរក្សាលំនឹង ប្រជាធិបតេយ្យនៅមូលដ្ឋានត្រូវបានពង្រីកដោយឥតឈប់ឈរ ប្រសិទ្ធភាពសកម្មភាពរបស់ក្បាលម៉ាស៊ីនរដ្ឋអំណាចកាន់តែស្អាតស្អំ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ បានពង្រឹងទំនុកចិត្តរបស់ជនរួមជាតិលើការដឹកនាំរបស់បក្ស រដ្ឋ រួមចំណែកពង្រឹងកម្លាំងនៃផែនមហាសាមគ្គីទូទាំងជនជាតិ បង្កបានការស្រុះស្រួលចុះសម្រុងគ្នាក្នុងការកសាងមាតុភូមិកាន់តែរីកចម្រើន៕
យោង៖ កាសែតកាម៉ាវ-វិមាន