07/10/2024 - 16:18

ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​នៅ​គៀង​យ៉ាង បាន​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន

កម្ម​វិធីទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​២០២១​- ២០៣០ (ហៅ​កាត់​ថា កម្ម​វិធី) ត្រូវ​បាន​ខេត្ត​គៀង​យ៉ាង​សហ​ការ​អនុវត្ត​ល្អ ម្ល៉ោះ​ហើយ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​បាន​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន។

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​យុង​រៀង​ ជា​សាលា​១​ក្នុង​ចំ​ណោម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​៣​នៅ​ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​ជួស​ជុល​ បង្កើន​កម្រិត​ពី​ថវិកា​របស់​កម្ម​វិធី។​

ពេល​អនុវត្ត​កម្ម​វិធី ជា​សារ​វន្ត​ខេត្ត​បានដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​ដី​ធារ​ផ្ទះ លំ​នៅ​ឋាន ដី​ផលិត និង​ទឹក​ប្រើ​ប្រាស់ ដូច៖ ផ្សព្វ​ផ្សាយ​អនុវត្ត​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ដល់​៣១​គ្រួ​សារ ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន​ដល់​៣៨៣​គ្រួ​សារ ឧបត្ថម្ភ​ដីផលិត​និង​ផ្លាស់​ប្តូរ​មុខ​របរ​ដល់​២៣៦គ្រួ​សារ ដោះ​ស្រាយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​៤៧២ គ្រួ​សារ បង្កើន​កម្រិត​និង​បើក​ទូលាយ​សំ​ណង់​ទឹក​ស្អាត​ប្រ​មូល​ផ្តុំ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​១៤​សំ​ណង់។  ចំ​ពោះ​គម្រោង​៣ “អភិវឌ្ឍ​ផលិត​កសិ​កម្ម រុក្ខ​កម្ម ពង្រីក​សក្តា​នុភាព ឧត្តម​ភាព​នៃ​តំបន់​ផលិត​ទំ​និញ​តាម​ខ្សែ​សង្វាក់​តម្លៃ” ខេត្ត​បាន​ឧបត្ថម្ភ​ទម្រង់​ចិញ្ចឹម​ជ្រូក​ដល់​៤គ្រួ​សារ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្តើម​ធ្វើ​អា​ជីវ​កម្ម ផ្តើម​អា​ជីព និង​ទាក់​ទាញ​ការ​វិនិ​យោគ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ដល់​យុវ​ជន​៥០​នាក់​បាន​១​លើក និង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​នៅ​យ៉ាង​ថាញ់។ លទ្ធ​ផល​គម្រោង​៤ ខេត្ត​គៀង​យ៉ាង​បើក​ទូ​លាយ​សំ​ណង់​ផ្លូវ​គមនា​គមន៍​បាន​៣៣​សំ​ណង់ ដោយ​មាន​ប្រ​វែង​៤៦,៤គីឡូ​ម៉ែត្រ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច ព្រម​ទាំង​សំ​ណង់​ស្ពាន​ជន​បទ​១៣​ខ្សែ​ជា​ដើម។

តាម​ប្រ​សាសន៍​លោក​ ង្វៀង​វៀត​ណាម​ង៉ី អនុ​ប្រ​ធាន​ការិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​-ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុក​យុង​រៀង៖ ថ្មី​ៗ​នេះ​ ស្រុក​បាន​ជ្រើស​អនុវត្ត​អនុ​គម្រោង​៥ គឺ៖ “អភិវឌ្ឍន៍​ការ​អប់រំ​បណ្តុះ​បណ្តាល​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​” ម្ល៉ោះ​ហើយ​ បាន​ជួស​ជុល ​និង​ទិញ​សម្ភារៈ​ដល់​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​យុង​រៀង​បាន​ទាន់​ពេល​ មុន​ពេល​បើក​បវេស​នកាល​ឆ្នាំ​សិក្សា​ថ្មី​២០២៤​-២០២៥។​ លោក​យ័ញ​ភុក បាន​ឱ្យ​ដឹង​បន្ថែម​ កម្ម​វិធី​នៅ​ទាំង​មាន​អនុ​គម្រោង​២ គឺបំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​និង​បុគ្គ​លិក។​ អនុវត្ត​គម្រោង​នេះ​ មាន​កម្មា​ភិបាល​ បុគ្គ​លិក​រាប់​រយ​នាក់​នៅ​លើ​ភូមិ​សាស្រ្ត​ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រ​ចាំ​ អំ​ពី​ចំ​ណេះ​ដឹង​ការ​ងារ​ជន​ជាតិ​ ដើម្បី​អនុវត្ត​ការ​ងារ​បាន​ល្អ​នៅ​មូល​ដ្ឋាន។​

តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ អា​ស្រ័យ​មាន​កិច្ច​ចង្អុល​ការ​ ដិត​ដល់​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ និង​កិច្ច​សហ​ការ​ស្អិត​ល្មួត​របស់​មន្ទីរ​ ផ្នែក​ ក្នុង​ការ​រៀប​ចំ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ធានា​ទាន់​ពេល​ ត្រូវ​តាម​សេចក្តី​កំ​ណត់ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​និយាយ​រួម​ គោល​នយោ​បាយ​ជន​ជាតិ​និយាយ​ដោយ​ឡែក​ ម្ល៉ោះ​ហើយ​ ការ​ងារ​សុខុ​មាល​ភាព​សង្គម​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បាន​ល្អ។​ ផ្តើម​ពី​នោះ​ ជន​រួម​ជាតិ​ក្នុង​ខេត្ត​ សាម​គ្គី​ ជឿ​ជាក់​លើ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ខិត​ខំ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​កាន់​តែ​រីក​ចម្រើន៕​

                                      ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ