ទន្ទឹមនឹងការអនុវត្តល្អនូវគោលនយោបាយអនុគ្រោះពិសេសដោយឡែក សម្រាប់ជនរួមជាតិខ្មែរក្រុងកឹងធើ នៅទាំងចង្អុលការដល់អង្គភាពជាប់ពាក់ព័ន្ធនានាលើភូមិសាស្រ្តក្រុង សហការអនុវត្តនូវកម្មវិធីជាច្រើនគិតគូរឧបត្ថម្ភដល់ជនរួមជាតិខ្មែរ។
បងស្រីកីមកឿង និងកូន២នាក់។
តួយ៉ាងដូចសាខាបក្ស ៥ បក្ខភាគកាសែតកឹងធើ បានសហការអនុវត្តល្អនូវកម្មវិធី។ សាខាបក្ស រួមជាមួយសមាគមសហព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ ចលនាមន្ទីរពេទ្យសាកលវិទ្យាល័យណាមកឹងធើ ពិនិត្យជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃ ព្រមទាំងជូនអំណោយដល់ប្រជាជន៣០០នាក់នៅឃុំដុងប៊ិញ និងដុងធ្វឹង ស្រុកថើយឡាយ ក្រុងកឹងធើ។ ការពិនិត្យជំងឺនិងជូនថ្នាំពេទ្យនេះ ដើម្បីឧបត្ថម្ភនិងលើកកម្ពស់ការថែទាំសុខភាពបឋមដល់ប្រជាជនដែលមានស្ថានភាពលំបាក បំផុតគឺជនរួមជាតិខ្មែរ។ បងស្រី ត្រេវស៊ូវឌី នៅឃុំដុងប៊ិញ ឱ្យដឹង៖ “ប៉ុន្មានថ្ងៃនេះ ខ្ញុំមានអាការៈឈឺងំៗក្នុងពោះ ប៉ុន្តែមិនទាន់មានពេលទៅពិនិត្យជំងឺ។ ម្សិលមិញ ប្រធានដំណាក់សុខាភិបាលឃុំដុងប៊ិញ បានប្រាប់ខ្ញុំថា ថ្ងៃនេះឆ្លៀតមកកាន់គណៈកម្មាធិការប្រជាជនឃុំពិនិត្យជំងឺ ពីព្រោះមានមន្ទីរពេទ្យណាមកឹងធើ មកពិនិត្យជំងឺដោយឥតគិតថ្លៃ។ មន្ទីរពេទ្យបានត្រៀមយ៉ាងហ្មត់ចត់អំពីកងជួរវេជ្ជបណ្ឌិត គ្រូពេទ្យ និងបំពាក់ឧបករណ៍ពេទ្យបម្រើការពិនិត្យផ្នែករោគក្នុងទូទៅ និងរោគផ្សេងៗ។ល។ ហេតុនោះយើងនឹងបានពិនិត្យយ៉ាងហ្មត់ចត់”។
បងស្រីត្រេវស៊ូវឌី (អង្គុយទី២ ពីខាងឆ្វេងជួរក្រោយបង្អស់) រង់ចាំដល់វេនពិនិត្យជំងឺ។
សកម្មភាព “ជំរុញដំណើរប្អូនទៅសាលា” អាស្រ័យសាខាបក្ស ៥ ចលនាអនុវត្ត គឺស្ថិតក្នុងចង្កោមសកម្មភាពនៃទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ដែលគណៈកម្មាធិការបក្សកាសែតកឹងធើ បានអនុវត្តច្រើនឆ្នាំមកនេះ។ ទម្រង់ “ប្រជាចលនាប៉ិនប្រសប់” របស់កាសែតកឹងធើ បានជួយដល់អ្នកក្រីក្រ អ្នកមានជំងឺតម្កាត់ និងអ្នកមានស្ថានភាពលំបាកជាច្រើននៅក្រុងកឹងធើ និងភូមិភាគផ្សេងៗទៀតនៅតំបន់វាលរាបទន្លេគឺវឡុង មានលក្ខណៈព្យាបាលជំងឺ ពលកម្ម ខិតខំកែលម្អជីវភាព និងប្អូនៗសិស្សានុសិស្ស ពិសេស គឺសិស្សក្រីក្រនិងសិស្សជនជាតិខ្មែរសង្វាតរៀនសូត្រ បានជំរុញដំណើរទៅសាលា។ល។ ថ្មីៗនេះ សាខាបក្ស៥ ទើបសហការជាមួយសមាគមសហព័ន្ធនារីស្រុកថើយឡាយ សម្ព័ន្ធយុវជន ប្លុកស្ថាប័នរដ្ឋបាលស៊ីវិលក្រុងកឹងធើ សម្ព័ន្ធយុវជនស្រុកថើយឡាយ និងគណៈកម្មាធិការប្រជាជនឃុំទ្រឿងស្វឹង A បានរៀបចំរាត្រីពេញបូណ៌មី ក្រោមប្រធានបទ “បុណ្យសែនព្រះខែនៃសេចក្តីស្រឡាញ់” ដោយជូនអាហារូបករណ៍៤០ចំណែក និងអំណោយនាឱកាសបុណ្យសែនព្រះខែចំនួន២០០ចំណែកដល់កុមារជនជាតិខ្មែរនិងកុមារមានស្ថានភាពលំបាកនៅឃុំចំនួន២ គឺឃុំទ្រឿងស្វឹង A និងទ្រឿងស្វឹង B ស្រុកថើយឡាយ។ បងស្រី ង្វៀងធីកីមកឿង នៅឃុំទ្រឿងស្វឹង A ឱ្យដឹង៖ “ខ្ញុំនៅចាំច្បាស់បន្ទាប់ពីជំងឺ COVID-១៩ កាលនោះ កូនប្រុសខ្ញុំកំពុងរៀនបឋមសិក្សា ក៏បានទទួលអាហារូបករណ៍មួយចំណែកដែរ អាស្រ័យកាសែតកឹងធើជូននៅទីប្រជុំជនថើយឡាយ។ ឥឡូវ កូនប្រុសខ្ញុំរៀនថ្នាក់ទី៦ រីឯកូនស្រីរៀនថ្នាក់ទី២ ក៏បានទទួលអាហារូបករណ៍ទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាសែតកឹងធើ ដែលបានឧបត្ថម្ភដល់កូនៗរបស់ខ្ញុំ ជួយឱ្យពួកវាកាន់តែជឿជាក់រៀនពូកែជាងទៀត”។ មុននោះ សាខាបក្ស៥ ក៏បានចលនាសប្បុរសជនជូនកង់៣០គ្រឿង កាបូបសិស្សចំនួន៣០ និងសៀវភៅសរសេរ៦០០ក្បាលដល់សិស្សបឋមសិក្សាទីប្រជុំជនបាជុក និងឃុំឡាកក្វើយ ស្រុកទ្រីតូង ខេត្តអាងយ៉ាង និងប្រគេនសៀវភៅសរសេរ២០០ក្បាល ដល់វត្តមន្ទាមុនីតាមុំ នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាងដែរ៕
ហាថាញ-វិមាន