មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/09/2024 - 09:14

ថាច់​ង៉ុក​ង្វៀង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​អនុសង្កាត់​ទី​៦

លោក​ថាច់​ង៉ុក​ង្វៀង នៅ​អនុ​សង្កាត់​ទី​៦ សង្កាត់​ទី​៩ ក្រុង​ត្រា​វិញ។ គាត់​មិន​ត្រឹម​តែ​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​រាល់​ចលនា​ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​សង្កាត់​ស៊ី​វិល័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ត្រូវ​បាន​សហ​គមន៍​លើក​តម្កើង​ពី​គំរូ​ឈាន​មុខ​ក្នុង​កិច្ច​ការ​សង្គម រួម​ចំ​ណែក​ជា​មួយ​បក្ស រដ្ឋ​អំ​ណាច គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារតី​ដល់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

  លោក ថាច់​ង៉ុក​ង្វៀង ក្បែរ​ទី​ស្នាក់​ការ​គណៈ​កម្ម​ការ​អនុ​សង្កាត់​ទី ៦
 ដែលគ្រួសារលោកបរិច្ចាគដី។

លោក​ថាច់​ង៉ុក​ង្វៀង បាន​មាមីង​ទំ​នុក​ចិត្ត​និង​ជ្រើស​រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់។ ផ្តើម​ពី​ការ​ចលនា​កសាង​ស្ពាន ធ្វើ​ផ្លូវ​រហូត​ដល់​សម្រុះ​សម្រួល​ទំ​នាស់​វិវាទ រក្សា​មនោ​សញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ លោក​ង៉ុក​ង្វៀង តែង​ខ្នះ​ខ្នែង​ចូល​រួម​ជា​និច្ច។ ឆ្លង​តាម​រយៈ​គំរូ​ឈាន​មុខ​របស់​លោក​ថាច់​ង៉ុក​ង្វៀង បច្ចុប្បន្ន​នៅ​អនុ​សង្កាត់​ទី​៦ មាន​គ្រួសារ​ធូរ​ធារ​ជា​ច្រើន​បាន​ខ្នះ​ខ្នែង​ចូល​រួម​វិភាគ​ទាន​ជួយ​ការ​ងារ​សង្គម។ ម្យ៉ាង​ទៀត លោក​ង៉ុក​ង្វៀង មាន​ទំ​នាក់​ទំនង​ស្អិត​ល្មួត​និង​មាន​ប្រិយ​ភាព​ចំ​ពោះ​សហ​គមន៍ ឧស្សាហ៍​មាន​មាមីង​ខ្មែរ​ទៅ​ពឹង​រក ដើម្បី​រៀប​រាប់​ពី​គោល​បំ​ណង​ប្រាថ្នា។ លោក​បាន​ចលនា​មាមីង​បរិច្ចាគ​ដី កម្លាំង​ពល​កម្ម កសាង​ផ្លូវ​បេតុង នៅ​អនុ​សង្កាត់​ទី៦ សង្កាត់​ទី​៩ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ថាច់​ង៉ុក​ង្វៀង (ខាង​ឆ្វេង) កំពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​ថ្នាក់​ដឹក​នាំ​សង្កាត់​ទី​៩ ក្បែរ​ដង​ផ្លូវ​បេ​តុង ដែល​គ្រួ​សារ​លោក​បរិច្ចាគ​ដី។

លោក ថាច់​ង៉ុក​ង្វៀង ឱ្យ​ដឹង៖ “បាន​មា​មីង​ទំនុក​ចិត្ត ខ្ញុំ​យល់​ឃើញ​ថា យើង​ត្រូវ​តែ​ខំ​ប្រឹង​ធ្វើ​ការ​ឱ្យ​បាន​ល្អ​ដើម្បី​កុំ​ឱ្យ​មា​មីង​ខក​បំ​ណង។ ទោះ​បី​កិច្ច​ការ​អ្វី​ក៏​ដោយ ឱ្យ​តែ​មាន​ប្រ​យោជន៍​ដល់​ភូមិ​ស្រុក ជួយ​ប្រ​ជា​ជន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​មាន​បាន​គឺ​ខ្ញុំ​ធ្វើ ខ្ញុំ​រស់​នៅ​តែង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួសារ​និង​ភូមិ​ស្រុក​ជា​និច្ច។ ខណៈ​ពេល​ចូល​រួម​សម្រុះ​សម្រួល ផ្សះ​ផ្សា​ពី​ទំ​នាស់​ដី​ធ្លី ឬអា​ពាហ៍​ពិពាហ៍​គ្រួ​សារ ខ្ញុំ​ចូល​រួម​សម្រុះ​សម្រួល​ជោគ​ជ័យ​ជា​ច្រើន​ករណី។ ខ្ញុំ​តែង​ពន្យល់​ឱ្យ​មាមីង​យល់​ពី​មនោស​ញ្ចេត​នា​ភូមិ​ផង​របង​ជា​មួយ”។

លោក​ហ្វិញ​វ៉ាន់​ហាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី៩ ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​គ្រួ​សារ​ពូ​កែ​ប៉ុណ្ណោះទេ ពូថាច់​ង៉ុក​ង្វៀង ថែម​ទាំង​សកម្ម​ចូល​រួម​រាល់​សកម្ម​ភាព​សង្គម អង្គ​ការ​ម​ហា​ជន គំរូ​ក្នុង​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ទៀង​ផង។ ពិសេស ពូ​តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​សង្កាត់ គ្រួ​សារ​ពូ​ក៏​បាន​បរិច្ចាគ​ដី ៤៥០ ម៉ែត្រ​កា​រ៉េ​ផង​ដែរ; ក្នុង​នោះ ១៥០ ម៉ែត្រ​កា​រ៉េ​ធ្វើ​ទី​ស្នាក់​ការ​គណៈ​កម្ម​ការ​អនុ​សង្កាត់​ទី​៦ និង​៣០០ ម៉ែត្រ​ការ៉េ​ធ្វើ​ផ្លូវ​បេតុង រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​អនុវត្ត​សម្រេច​បទដ្ឋាន​បរិស្ថាន​ក្នុង​ការ​កសាង​សង្កាត់​ស៊ី​វិល័យ”៕

                             សើុង​ម៉ា​ល័យ-លីសៀ

ចែករំលែកអត្ថបទ