19/08/2024 - 16:33

លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច

តាម​ប្រ​សាសន៍​លោក ង្វៀង​ហ្វាង​បា លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង ភូមិ​ភាគ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល​ទី​១ ចាប់​ពី ឆ្នាំ​២០២១​-២០២៥ ដូច្នេះ​ឃើញ​ថា ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​មាន​ភាព​លំនឹង រីក​ចម្រើន​ជា​បណ្តើរៗ។

   ​​ អនុ​វិទ្យា​ល័យ​ង៉ោ​ក្វៀង នៅ​សង្កាត់​ទ្រឿង​ឡាក់ ជា​សា​លា​មួយ​ក្នុង​ចំ​ណោម​សា​លា​ទាំង​២​ដំ​បូង​បង្អស់​នៅ​ក្រុង​កឹង​ធើ បាន​ផ្តុំ​កម្លាំង​វិនិ​យោគ​កសាង​សម្រេច​បទដ្ឋាន​ជាតិ។

ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​យ៉ាង​ដិត​ដល់​របស់​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខណ្ឌ ដូច្នេះ គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​រណ​សិរ្ស​និង​អង្គ​ការ​នយោ​បាយ​សង្គម តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​កម្ម វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២១​-២០៣០ ដំ​ណាក់​កាល​ទី១ ចាប់​ពី​ឆ្នាំ ២០២១​-២០២៥ (ហៅ​កាត់​ថា កម្ម​វិធី)។ ប៉ុន្មាន​ឆ្នាំ​កន្លង ខណ្ឌ​ឧបត្ថម្ភ​ដល់​សមា​ជិក​សមា​គម​ជាង ៤០០​លើក​គ្រួ​សារ​ជា​ជន​ជាតិ​ភាគ​តិច​បាន​បុល​ទុន ជា​មួយ​នឹង​ទឹក​ប្រាក់​ជាង​៩​ពាន់​លាន​ដុង ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច លើក​កម្ពស់​ជីវ​ភាព​គ្រួ​សារ រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​បាន​អនុវត្ត​ជា​ច្រើន​ទម្រង់​បង្វែរ​សេដ្ឋ​កិច្ច​អភិវឌ្ឍ​ការ​ផលិត ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រ ដូច្នេះ ជា​មធ្យម​អត្រា​គ្រួសារ​ជន​ជាតិ​ភាគ​តិច​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជា​រៀង​រាល់​ឆ្នាំ​លើ​ភូមិ​សាស្ត្រ​ខណ្ឌ​សម្រេច​ពី​៣-៤%។

ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី ខណ្ឌ​បាន​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ងារ​អភិវឌ្ឍ​បុព្វ​ហេតុ​អប់រំ លើក​កម្ពស់​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ អូរ​ម៉ូង គឺ​ជា​អង្គ​ភាព​មួយ​ក្នុង​ចំ​ណោម​អង្គ​ភាព​ឈាន​មុខ​គេ​របស់​ក្រុង ដែល​កសាង​និង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​គម្រោង​អភិវឌ្ឍ​សា​លា​រៀន​សម្រេច​បទដ្ឋាន​ជាតិ។ ដំ​ណាក់​ការ​អភិវឌ្ឍ​គម្រោង ផ្នែក អប់រំ​ខណ្ឌ​តែង​ធ្វើ​សេនា​ធិការ ដើម្បី​អា​ទិភាពកសាង​សា​លា​រៀន​នៅ​តំបន់​ដែល​មាន​ចំនួន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន ដូច​ជា៖ ទ្រឿង​ឡាក់ ចូវ​វ៉ាន់​លីម ភឿក​ថើយ។ល។ បច្ចុប្បន្ន សា​លា​រៀន​នៅ​លើ​ភូមិ​សាស្ត្រ​ទាំង​នេះ សុទ្ធ​តែ​ជា​សា​លា​សម្រេច​បទដ្ឋាន​ជាតិ។ អ្នក​ស្រី​តូង​ត្វៀក​ញ៉ុង ជំ​នាញ​ការ​ផ្នែក​អប់រំ​និង​បណ្តុះ​បណ្តាល​ខណ្ឌ​អូរ​ម៉ូង ឱ្យ​ដឹង៖ “ការ​ងារ​អប់​រំនិយាយ​រួម និង​ការ​អប់រំ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក តែង​បាន​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជនខណ្ឌ​យក​ចិត្ត​ទុក​ដាក់​ពិសេស ម៉្លោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ កង​ជួរ​គ្រូ​បង្រៀន​នៅ​តាម​សាលា​លើ​ភូមិ​សាស្ត្រ​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន ត្រូវ​បាន​វិនិ​យោគ​កសាង​កាន់​តែ​សម​រម្យ អត្រា​គ្រូ​បង្រៀន​សម្រេច​លើស​បទដ្ឋាន​កាន់​តែ​ច្រើន”។

ដោយ​សារ​ការ​យក​ចិត្ត​ទុក​ដាក់​ព្រមៗ​គ្នា​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ អត្រា​កៀរ​គរ​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​របស់​ខណ្ឌ ប៉ុន្មាន​ឆ្នាំ​កន្លង​សម្រេច​ជាង​៩៨%។ ក្នុង​នោះ សិស្ស​មតេ្តយ្យ​ចូល​រៀន​ស្រូប​អត្រា​៩៥% បឋម​សិក្សា​ស្រូប​អត្រា​១០០% អនុ​វិទ្យា​ល័យ​ស្រូប​អត្រា៩២% វិទ្យា​ល័យ​ស្រូប​អត្រា៧៤%។ ទន្ទឹម​នឹង​នោះ តាម​រយៈ​ការ​អនុវត្ត​សេចក្តី​សម្រេច​លេខ ៦៦​/២០១៣​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល សេចក្តី​សម្រេច​ចិត្ត​លេខ ០១/ ២០១៥/ NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្តី​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​សម្រាប់​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច ការ​ងារ​សង្គ​មូប​នីយ​កម្ម​អប់រំ។ល។ បាន​ជួយ​ដល់​និស្សិត​ជន​ជាតិ​ភាគ​តិច​ជាង​៣៦០​នាក់ មាន​លក្ខណ​សម្បត្តិ​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ អនុ​មហា​វិទ្យា​ល័យ មហា​វិទ្យា​ល័យ​ក្នុង​និង​ក្រៅ​ក្រុង (បើ​ប្រៀប​នឹង​ឆ្នាំ២០១៥ និស្សិត​កើន​ឡើង​១៦០​នាក់)៕  

           ហា​ថាញ-មុនី

ចែករំលែកអត្ថបទ