មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/07/2024 - 14:46

ច្នៃ​អំ​ពៅ​ជា "ដំ​ណាំ​អស្ចារ្យ​" ដោយ​បច្ចេក​ទេសកែ​ហ្សែន​

ក្រុម​អ្នក​វិទ្យា​សាស្រ្ត​អា​មេរិក​ ទើប​នឹង​អនុវត្ត​ជោគ​ជ័យ​ប្រ​ព័ន្ធ​កែ​ហ្សែន​ CRISPR/Cas9  ​ដើម្បី​កែ​តម្រង់​ថ្នាំង​ស្លឹក​រ​បស់អំ​ពៅ​ ឆ្លង​តាម​រយៈ​នោះ​ បង្កើន​សមត្ថ​ភាព​ស្រូប​ពន្លឺ​ព្រះ​អា​ទិត្យ​ និង​បរិមាណ​ជីវ​ម៉ាស់​គួរ​ឱ្យ​កត់​សម្គាល់។​

   អំ​ពៅ​កែ​ហ្សែន​ ត្រូវ​បាន​វាយ​តម្លៃ​មុន​ពេល​យក​ទៅ​ដាំ​សាក​ល្បង។​

ការ​កែ​ហ្សែន​ដើម​អំ​ពៅ​ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។​ ពី​ព្រោះ​ពូជ​អំ​ពៅ​ស្ទើរ​តែទាំង​អស់​ត្រូវ​បាន​កម្លាយ​ពី​ពូជ​អំ​ពៅ​២​ប្រ​ភេទ​ គឺពូជ​ Saccharum officinarum និង​ពូជ​Saccharum spontaneum បណ្តាល​ឱ្យ​ដើម​អំ​ពៅ​មាន​ហ្សែន​ស្មុគ្រ​ស្មាញ​បំ​ផុត​ក្នុង​ចំ​ណោម​ប្រ​ភេទ​ដំ​ណាំ​ទាំង​អស់​ ជា​មួយ​នឹង​បរិមាណ​ក្រូ​ម៉ូ​សូម​ ចលនា​ចាប់​ពី​១០០​-១២០ ។​ ភាព​ស្មុគ្រ​ស្មាញ​នៃ​ផ្នែក​តំ​ណ​ពូជ​ទាំង​នេះ​មាន​ន័យ​ថា​ ពិបាក​នឹង​ប្រែ​ប្រួល​ដើម​អំ​ពៅ​ ឆ្លង​តាម​រយៈ​វិធាន​ការ​គុណ​កម្ម​ពូជ​ធម្ម​តា​ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​វិធាន​ការ​ដែល​ជឿន​លឿន​ជាង។​

ដើម្បី​ជម្នះ​ឧបសគ្គ​ខាង​លើ​ ក្រុម​អ្នក​ឯក​ទេស​នៃ​សា​កល​វិទ្យា​ល័យ​ Florida បាន​អនុវត្ត​ប្រ​ព័ន្ធ​កែ​ហ្សែន​ CRISPR/Cas9 តម្រង់​ទិស​ដៅ​ច្បាស់​លាស់​ទៅ​លើ​ហ្សែន​អំ​ពៅ​ ដើម្បី​កែ​លម្អ​ថ្នាំង​ស្លឹក​របស់​ដើម​អំ​ពៅ​នេះ​។​ វិធី​អនុវត្ត​នេះ​ បាន​ជួយ​ឱ្យ​ដើម​អំ​ពៅ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន​ជាង​ ផ្តើម​ពី​នោះ​ បាន​បង្កើន​បរិមាណ​ជីវ​ម៉ាស់។​

បើ​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ក្រុម​ហ្សែន​របស់​អំ​ពៅ​ដែល​ស្មុគ្រ​ស្មាញ​នោះ​ ពី​ព្រោះ​វា​មាន​ផ្ទុក​ហ្សែន​ជា​ច្រើន​ពី​ពូជ​អំ​ពៅ​ផ្សេងៗ​ (ផ្តើម​ពី​ពូជ​អំ​ពៅ​ផ្សេង​ៗ)។​ ការ​មាន​ច្រើន​សន្ធឹក​យ៉ាង​នេះ​ មាន​ន័យ​ថា​ លក្ខណៈ​ស្ថាន​ភាព​ដែល​ដើម​អំ​ពៅ​បង្ហាញ​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​ប៉ះ​ពាល់​គួប​ផ្សំ​ផ្តើម​ពី​ពូជ​ហ្សែន​ផ្សេងៗ។​ ប៉ុន្តែ​ CRISPR/Cas9 (ហៅ​ថា​ “អូស​បន្លាយ​តំ​ណ​ពូជ​”) គឺ​ជា​ឧបករណ៍​ឥត​ខ្ចោះ​ ដើម្បី​កែ​ហ្សែន​អំ​ពៅ​ អា​ស្រ័យ​ដោយ​មាន​សមត្ថ​ភាព​ច្នៃ​បង្កាត់​បាន​មួយ​ចំ​នួន​ឬ​ប្រ​ភេទ​ ហ្សែន​ក្នុង​ពេល​តែ​មួយ។​

ខណៈ​ពេល​ដាំ​ពិសោ​ធន៍​ពូជ​អំ​ពៅ​ផ្លាស់​ប្តូរ​៣​ប្រ​ភេទ​ ជា​មួយ​នឹង​កម្រិត​នៃ​ការ​កែ​តម្រង់​ដូច​គ្នា​ LG1 ផ្សេង​គ្នា​ (១២%, ៥៣%​និង​៩៥%) ដូច្នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​សបញ្ជាក់​៖ សណ្ឋាន​ស្លឹក​ឈរ​ត្រង់​ពន្លឺ​ថ្ងៃ​អាច​នឹង​ចាំង​ចូល​ដើម​បាន​ច្រើន​ជាង​ ជួយ​បង្កើន​ទិន្ន​ផល​ជីវ​ម៉ាស់​ផង​។​ ការ​ពិសោ​ធន៍​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​៖ ពូជ​អំ​ពៅ​ដែល​មាន​កម្រិត​នៃ​ការ​កែ​តម្រង់​ដូច​គ្នា​១២% លេខ​គំ​រូ​ LG1, កម្រិត​ផ្អៀង​របស់​ស្លឹក​អំ​ពៅ​កាត់​បន្ថយ​៥៦% (មាន​ន័យ​ថា​ ស្លឹក​អំ​ពៅ​លូត​ត្រង់​ជាង​) និង​ទិន្ន​ផល​ជីវ​ម៉ាស់​ស្ងួត​ កើន​១៨%។​

ក្រុម​អ្នក​ឯក​ទេស​បញ្ជាក់​ អា​ស្រ័យ​ដោយ​វិធាន​ការ​ធ្វើ​ឱ្យ​ហ្សែន​មាន​លក្ខណៈ​ពិសេស​ ដើម្បី​ស្រូប​បាន​ពន្លឺ​ថ្ងៃ​ច្រើន​ ដើម​អំ​ពៅ​ដែល​កែ​ហ្សែន​ បាន​បង្កើន​បរិមាណ​ជីវ​ម៉ាស់ដោយ​មិន​ចាំ​បាច់​ ប្រើ​ជី​ប​ន្ថែម។​ ក្រៅ​ពី​នេះ​ លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក៏​បញ្ជាក់​ឱ្យ​ឃើញ៖ ការ​បង្កើត​ឱ្យ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​អំ​ពី​ហ្សែន​ស្មុគ្រ​ស្មាញ​របស់​អំ​ពៅ​និង​សមត្ថ​ភាព​នៃ​ការ​កែ​ហ្សែន​ អា​ច​នឹង​ជួយ​ដល់​ក្រុម​អ្នក​ឯក​ទេស អភិវឌ្ឍ​នូវ​វិធាន​ការ​កែ​លម្អ​ដំ​ណាំ​ផ្សេងៗ​ សំ​ដៅ​បង្កើន​ទិន្ន​ផល​ទៅ​ពេល​អនា​គត​ផង​ដែរ៕​

        កាសែត​កឹង​ធើ - ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ