08/07/2024 - 17:05

ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ

ផ្ដុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

អនុវត្ត​គោ​លការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​កម្ម​វិធី​ គម្រោង​ជា​ច្រើន​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់​ៗ​ជា​ច្រើន។​

 ​ បច្ចុប្បន្ន​ ពេល​មក​កាន់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ច្បាស់​ជា​មិន​ពិបាក​ឃើញ​ ផ្ទះ​សម្បែង​ធំ​ៗ​ ស្អាត​បាត​សម​រម្យ​នោះ​ទេ។​

អនុវត្ត​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១៧​- ២០២០ តាម​សេចក្ដី​សម្រេច​លេខ​ ២០៨៥/QĐ - TTg ចុះ​ថ្ងៃ​ទី ៣១/១០/​២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ប្រ​ភព​ទុន​បុព្វ​ហេតុ​ពី​ថវិកា​របស់​មជ្ឈិម​របស់​ខេត្ត​ បែង​ចែក​ឱ្យ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ជាង​១១,៣​ពាន់​លាន​ដុង។​ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ​ ស្រុក​បាន​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ទទួល​ផល​ចំ​នួន​១.០២៣​លើក​គ្រួ​សារ។​ ក្នុង​នោះ​ ឧបត្ថម្ភ​ដី​ផលិត​ដល់​៩​គ្រួ​សារ; ឧបត្ថម្ភ​ ផ្លាស់​ប្ដូរ​មុខ​របរ​ជំ​នួស​ដី​ផលិត; ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​ប្រ​ជា​ជន​រស់​នៅ​រាយ​ប៉ាយ​៤០៩ គ្រួ​សារ​; ផ្សព្វ​ផ្សាយ​គម្រោង​ស្ថិរ​វប្បកម្ម​ ស្ថិរ​និវេសន៍​ចំ​នួន​១៩ ផ្គួប​បញ្ចូល​សម្រាប់​គ្រួ​សារ​អស្ថិរ​វប្បកម្ម​ អស្ថិរ​និវេសន៍​២០៧​គ្រួ​សារ​នៅ​ភូមិ​សាស្រ្ត​ ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​ តំ​បន់​ជន​ជាតិ​ភាគ​តិច។ល។​ ឆ្លង​តាម​រយៈ​នោះ​ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិ​ច​ជា​ជំ​ហាន​ៗ​បាន​លំ​នឹង​ មាមីង​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ពល​កម្ម​ផលិត។​

ឆ្នាំ​២០២២និង​២០២៣ ចំ​នួន​ទុន​សរុប​ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បែង​ចែក​សម្រាប់​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​តាម​សេច​ក្ដី​សម្រេច​លេខ​១៧១៩/​QĐ-TTg លើ​ភូមិ​សាស្រ្ដ​ស្រុក​ គឺជាង​១៥,៨​ពាន់​លាន​ដុង។​ រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៣ ស្រុក​បាន​អនុវត្ត​និង​រំសាយ​ថវិកា​ជាង​ ១៥,៦​ពាន់​លាន​ដុង។​ ប្រ​ភព​ទុន​នេះ​ ស្រុក​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ដល់​៥​គ្រួ​សារ​ សាង​សង់​ផ្ទះ​ដល់​៤២គ្រួ​សារ; ឧបត្ថម្ភ​ផ្លាស់​ប្ដូរ​មុខ​របរ​ដល់​៣១​គ្រួ​សារ​; ជំ​នួយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​៥៤​គ្រួ​សារ។​ ទន្ទឹម​នឹង​នោះ​ ស្រុក​បាន​ឧបត្ថម្ភ​គម្រោង​ចំ​នួន​២ រៀប​ចំ​ចាត់​ចែង​លំ​នឹង​ទីលំ​នៅ​ដល់​ប្រ​ជា​ជន​ ទទួល​ផល​៦៥​លើក​គ្រួ​សារ។​ អនុវត្ត​គម្រោង​ចំ​នួន​១០ ឧបត្ថម្ភ​អភិវឌ្ឍ​ការ​ផលិត ធ្វើ​ពិពិធ​កម្ម​ មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​សហគមន៍ ​មាន​ប្រ​ជា​ជន​ទទួល​ផល​៣៣៣​លើក​គ្រួ​សារ។​ វិនិ​យោគ​កសាង​សំ​ណង់​គមនា​គមន៍​ថ្មី​ចំ​នួន​២០ ប្រ​វែង​ ៩,៦​គីឡូ​ម៉ែត្រ ស្ពាន​ជន​បទ​២​ខ្សែ​; ធ្វើ​ការ​ថែទាំ​​ជួស​ជុល​ស្ពាន​និង​ផ្លូវ​ចំ​នួន​១៥​សំ​ណង់។ល។​ ឆ្នាំ​ ២០២៤ ស្រុក​ក៏​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បែង​ចែក​ទុន​អនុវត្ត​កម្ម​វិធី​លើ​ភូមិ​សាស្រ្ត​ស្រុក​ជិត​៥,៣​ពាន់​លាន​ដុង។​ មក​ទល់​បច្ចុប្បន្ន​ ស្រុក​បាន​បែង​ចែក​ទុន​ដល់​ឃុំ​ ទីប្រ​ជុំ​ជន​ដែល​មាន​ភូមិ​ អនុសង្កាត់​លំ​បាក​ខ្លាំង​ ដើម្បី​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ ក្នុង​នោះ​ អា​ទិភាព​ឧបត្ថម្ភ​ វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ។​

លោក​ហូ​សុង​ត្វង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង​ ស្រុក​បាន​ឆ្លៀត​យក​ប្រ​ភព​ធន​ធាន​របស់​មជ្ឈិម​ ភូមិ​ភាគ​និង​ប្រ​ភព​ទុន​ស្រប​ច្បាប់​ឯ​ទៀត​ ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ​គួប​បញ្ចូល​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​វិនិ​យោគ​ជា​ច្រើន​ដល់​ភូមិ​ អនុសង្កាត់​លំ​បាក​ខ្លាំង​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នា​នា។​ ស្រុក​បាន​អា​ទិភាព​ឧបត្ថម្ភ​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ ឧបត្ថម្ភ​អភិវឌ្ឍ​ការ​ផលិត បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ឧបត្ថម្ភ​ដី​ធារ​ផ្ទះ​ ដី​ផលិត​កម្ម​ សាង​សង់​ផ្ទះ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ គោល​នយោ​បាយ​ឥណ​ទាន​ចំ​ពោះ​អ្នក​ក្រ។ល។​ សំ​ដៅ​ជំ​រុញ​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ឧបត្ថម្ភ​ជន​រួម​ជាតិ​ លំ​នឹង​ជីវ​ភាព​ អភិវឌ្ឍ​ដោយ​ចីរ​ភាព៕​

                                         ថាញ​ឡុង​ - បក​ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ