24/06/2024 - 16:58

កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​

ដោយ​កំ​ណត់​ច្បាស់​ ការ​កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ គឺជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​

លោក​ថា​ច់​យ័ញ​ នៅ​ភូមិ​អូរ​ល្បាប់​ មក​ពិនិត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វា A។​

លោក​ស្រី​ត្រា​ងធីហ្វិញ​ភឿង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង​៖ “ធានា​រ៉ាប់​រង​សុខា​ភិបាល​ គឺជា​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំ​ណោម​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​របស់​បក្ស​និង​រដ្ឋ​។​ ដើម្បី​កៀរ​គរ​ប្រ​ជាជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ឃុំ​បាន​បង្កើត​គណៈ​ចង្អុល​ការ​កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ធានា​រ៉ាប់​រង​សង្គម។​ រៀង​រាល់​ខែ​ ឃុំ​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចុះ​ទៅ​តាម​ភូមិ​សាស្រ្ត​ផ្សព្វ​ផ្សាយ​២​លើក។​ បច្ចុប្បន្ន​ ស្មារតី​ភ្ញាក់​រលឹក​រ​បស់ប្រ​ជា​ជន​ បាន​កើន​ឡើង​និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល។​ មក​ទល់​បច្ចុប្បន្ន​ ចំ​នួន​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​គឺ​៧.៣១៣​នាក់ សម្រេច​អត្រា​ ៧៦,២%”។​

ប្រ​ជា​ជន​មក​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វា A។​

លោក​វ៉វ៉ាន់​ត្វង ប្រ​ធាន​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង៖ “ដើម្បី​ផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ពី​គោល​មាគ៌ា​ គោលការណ៍​របស់​បក្ស​ និង​គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ផ្ដល់​ព័ត៌​មាន​ពី​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ ខណៈ​ពេល​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ជាលក្ខណៈ​គ្រួ​សារ​ ក៏​ដូច​ជា​ហា​និភ័យ​ខណៈ​ពេល​មិន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​។ល។​ ដំ​ណាក់​សុខា​ភិបាល​បាន​សហ​ការ​ជា​មួយ​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ឃុំ​ ភូមិ​ចុះ​ទៅ​តាម​ភូមិ​សាស្រ្ត​ដោយ​ផ្ទាល់​ដើម្បី​ដំ​ឡើង​គណ​នី​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ពី​ចម្ងាយ​ សៀវ​ភៅ​អេឡិច​ត្រូនិក​ផ្ទាល់​ខ្លួន​សម្រាប់​ប្រ​ជា​ជន​ម្នាក់ៗ​ កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិ​បាល​ស្ម័គ្រ​ចិត្ត។​ បច្ចុប្បន្ន​ មាន​មនុស្ស​៩.៩៧៦​/៩.៥៨៩ នាក់ បាន​ដំ​ឡើង​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូនិក​ សម្រេច​អត្រា​ជាង​ ១០៤%។​ ប្រ​ជា​ជន​ចូល​រួម​និង​ប្រើ​ប្រាស់​កម្ម​វិធី​ពិនិត្យ ​ព្យា​បាល​ជំ​ងឺ​ពី​ចម្ងាយ​ ៣.៩៦០​/៩.៥៨៩នាក់ សម្រេច​អត្រា​ជា​ង​៤១%។​ ប្រ​ជា​ជន​មាន​សៀវ​ភៅ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​អេឡិច​ត្រូនិក​ គឺ៦.៧៧៩​/៩.៥៨៩នាក់ សម្រេច​អត្រា​ជាង​៧០%។​ បច្ចុប្បន្ន​ ដំ​ណាក់​សុខា​ភិបាល​មាន​បុគ្គ​លិក​ក្នុង​ក្រប​ខ័ណ្ឌ​៦នាក់ ឆ្លើយ​តប​តម្រូវ​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ប្រ​ហែល​១៥ នាក់”។​

កំ​ពុង​តែពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​លឿង​ហ្វាA លោក​ថាច់​យ័ញ​ នៅ​ភូមិ​អូរល្បាប់​ ឃុំ​លឿង​ហ្វាA ឱ្យ​ដឹង៖ “កន្លង​ហើយ​ មាន​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​និង​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទៅ​កៀរ​គរ​គ្រួ​សារ​ខ្ញុំ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ពី​ព្រោះ​ផល​ប្រ​យោជន៍​នៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជួយ​ឱ្យ​អ្នក​ជំ​ងឺ​កាត់​បន្ថយ​បាន​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល។​ ដោយ​ឃើញ​ផល​ប្រ​យោ​ជន៍​នៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ម្ល៉ោះ​ហើយ​សមា​ជិក​ក្នុង​គ្រួ​សារ​ខ្ញុំ​ទាំង​៤​នាក់ សុទ្ធ​តែ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​”។​

តាម​ភាគ​កម្រិត​របស់​ឃុំ​លឿង​ហ្វាA ក្នុង​ឆ្នាំ​២០២៤ ឃុំ​ខិត​ខំ​បង្កើន​អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​៩៥%។​  ដើម្បី​សម្រេច​អត្រា​នេះ​ បច្ចុប្បន្ន​ ឃុំ​បាន​ចង្អុល​ការ​និង​ចាត់​គណៈ​កម្មា​ធិការ​បក្ស​ទទួល​រ៉ាប់​រង​ភូមិ​សាស្រ្ត​ និង​ប្រ​គល់​ភាគ​កម្រិត​ផ្សព្វ​ផ្សាយ​ កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឱ្យ​សម្រេច​និង​សម្រេច​លើស​ផែន​ការ៕​

                            សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ