មកកាន់ភូមិវប្បធម៌ជនបទថ្មីគំរូ ភូមិចុងក្រោម ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ អំឡុងប៉ុន្មានថ្ងៃនេះ យើងងាយប្រទះឃើញមុខមាត់ជនបទថ្មីនៅទីនេះ កំពុងមានការវិវឌ្ឍ; ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ត្រឹងវ៉ាន់តឺ(ខាងស្ដាំ) លេខាសាខាបក្សភូមិចុងក្រោម ទៅពិនិត្យស្ពានជនបទរបស់ភូមិ ដើម្បីមានផែនការកសាងនិងថែរក្សា។
លោក ត្រឹងវ៉ាន់តឺ លេខាសាខាបក្ស ភូមិចុងក្រោម ឱ្យដឹង៖ “ចុងក្រោម ជាភូមិមួយក្នុងចំណោមភូមិទាំង ៨ របស់ឃុំមីចាញ់ មានផ្ទៃដីធម្មជាតិជាង ៣៨៣ ហិកតា ក្នុងនោះ ផ្ទៃដីកសិកម្ម ២១០ ហិកតា ក្រៅពីនោះ គឺដីសង់លំនៅឋាន និងដីដាំដំណាំរយៈពេលយូរ។ ក្នុងភូមិមាន៣០០គ្រួសារ ដោយមានមនុស្ស ១.០៥៨ នាក់ ក្នុងនោះ ជនរួមជាតិខ្មែរមាន ១៤៣ គ្រួសារមានមនុស្ស ៥៦៣ នាក់ ស្រូបអត្រាជិត ៤៨% នៃចំនួនប្រជាជន។ ជីវភាពប្រជាជនក្នុងភូមិភាគច្រើនគឺផលិតកសិកម្ម ពាណិជ្ជកម្ម ផ្គត់ផ្គង់សេវាកម្មនិងលក់ដូរជាលក្ខណៈគ្រួសារ។ ឆ្លងកាត់រយៈពេលកសាងភូមិវប្បធម៌ជនបទថ្មីគំរូ សេដ្ឋកិច្ចសង្គមមានជំហានអភិវឌ្ឍន៍លំនឹង ជីវភាពវប្បធម៌ស្មារតីបានលើកស្ទួយ បច្ចុប្បន្នប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗសម្រេច ៧០,២៤ លានដុង/ឆ្នាំ ក្នុងភូមិគ្មាននៅគ្រួសារក្រីក្រ”។
បុគ្គលដែលទទួលលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនឃុំមីចាញ់ ពីព្រោះមានស្នាដៃឆ្នើមក្នុងកសាងភូមិវប្បធម៌ជនបទថ្មីគំរូ ឆ្នាំ២០២៣។
លោក ថាច់តៀង នៅភូមិចុងក្រោម ឱ្យដឹង៖ “បច្ចុប្បន្ន ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនបានលំនឹង; សំណង់គមនាគមន៍ ធារាសាស្រ្តវប្បធម៌ សុខាភិបាលអប់រំ ព័ត៌មានទំនាក់ទំនង អគ្គិសនី ទឹកប្រើប្រាស់ត្រូវបានថ្នាក់លើយកចិត្តទុកដាក់វិនិយោគកសាង និងបម្រើការជូនប្រជាជនបានល្អពីមួយថ្ងៃទៅមួយថ្ងៃ; មុខមាត់ជនបទ មានការផ្លាស់ប្តូរយ៉ាងច្រើន។ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនជាជំហានៗបានកែលម្អ”។
រយៈពេលខាងមុខ ភូមិចុងក្រោមនឹងបន្តពង្រីកឧត្ដមភាពផ្នែកលក្ខណសម្បត្តិធម្មជាតិ ដើម្បីលើកទឹកចិត្តប្រជាជនផលិតកម្ម ទំនិញប្រមូលផ្ដុំ ជាមួយនឹងប្រភេទពូជដំណាំ សត្វចិញ្ចឹម ដែលមានទិន្នផលបរិមាណ តម្លៃសេដ្ឋកិច្ចខ្ពស់ សមស្របនឹងលក្ខណសម្បត្តិរបស់ភូមិភាគ។ ជំរុញខ្លាំងការងារផ្ទេរជូនអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនចូលក្នុងផលលិតកសិកម្ម។ល។ បន្តពង្រីកកម្លាំងរបស់ប្រជាជនក្នុងកសាងជនបទថ្មី។ អភិវឌ្ឍន៍ផលិតកម្មដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន; ខិតខំប្រឹងប្រែងកុំឱ្យកើតមានគ្រួសារក្រីក្រថ្មី ពលករ៧០% មានការងារធ្វើដោយឆ្លងកាត់ការបណ្ដុះបណ្ដាល និងប្រជាជនក្នុងកម្រិតអាយុពលកម្ម ៩៥% ឡើងទៅមានការងារធ្វើលំនឹង។ ទន្ទឹមនឹងនោះ រក្សាខ្ជាប់កិត្តិនាមភូមិវប្បធម៌ជនបទថ្មីគំរូ; ភូមិសម្រេចបទដ្ឋានផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សង្គមតាមសេចក្ដីកំណត់៕
សើុងម៉ាល័យ - ថាច់ធី