ខេត្តបាកលីវ ផ្សព្វផ្សាយព្រមៗគ្នា កម្មវិធីទិសដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច កម្មវិធីនិងគម្រោងផ្សេងៗទៀត ទើបធ្វើឱ្យមុខមាត់ភូមិស្រុកតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានភាពផ្លាស់ថ្មី សក្តិសមជាកន្លែងសម្រាប់រស់នៅ។
តំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តបាកលីវ
មានភាពផ្លាស់ថ្មីជាលំដាប់។
មកទល់ពេលនេះ តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ តែងមានផ្លូវគមនាគមន៍ជនបទតភ្ជាប់ឃុំ ភូមិ និងប្រព័ន្ធធារាសាស្ត្រត្រូវបានអនុវត្តសម្រេចរួចរាល់ដំណាក់សុខាភិបាល សាលារៀនរឹងមាំ អគ្គិសនី ទឹកស្អាតមានសព្វគ្រប់ ។ល។ ផ្តើមពីនោះ ប្រជាជនមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ច បង្កើតការងារធ្វើរកបានប្រាក់ចំណូលលំនឹង ដូច្នេះ ជីវភាពសេដ្ឋកិច្ចគ្រួសារត្រូវបានលើកកម្ពស់ បង្កបានជាសម្ទុះជីវភាពថ្មីនៅតំបន់ដែលមានជនរួមជាតិរស់នៅកុះករ។ លោក ត្រឿងមិញ បាច់នៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ឱ្យដឹង៖ “បច្ចុប្បន្ន មាមីងខ្មែរមានជីវភាពធូរធារ មានផ្ទះឥដ្ឋសមរម្យ ផ្លូវបេតុងរលូន រថយន្តអាចបើកដល់ចុងភូមិ ដូច្នេះ ការលក់ដូរទំនិញកសិផលក៏មានភាពងាយស្រួល។ មាមីងខ្មែរធ្វើមានផ្តើមពីទម្រង់ផលិតកម្មផ្សេងៗ ក្នុងនោះ មានទម្រង់ដាំទំពាំងបារាំងនិងមៀនសាច់ក្រាស់ជាដើម។ មានអ្នកខ្លះទៅធ្វើការនៅក្រុមហ៊ុន សហគ្រាសនៅក្នុងនិងក្រៅខេត្ត មានប្រាក់ចំណូលលំនឹង ម៉្លោះហើយមាមីងមានជីវភាពធូរធារ”។
ទម្រង់ដាំដំណាំជាច្រើនសម្រេចប្រសិទ្ធភាព ជួយឱ្យជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល។
ចំណាប់អារម្មណ៍ពីការផ្លាស់ថ្មីនៅតំបន់ជនបទ លោកថាច់កឹង អ្នកមានប្រជាប្រិយនៅឃុំហឹងហោយ ស្រុកវិញឡើយ មានប្រសាសន៍៖ “សព្វថ្ងៃនៅជនបទ ពេលយប់តាមដងផ្លូវមានភ្លើងភ្លឺព្រោងព្រាត ផ្លូវស្មើរលូន ដូច្នេះ ក្មយៗធ្វើដំណើរទៅរៀន ឬទៅធ្វើការក៏មានភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ត្រូវបានធានា។ ចំណែកគ្រួសារក្របានរដ្ឋជួយសាងសង់ផ្ទះ ឱ្យបុលទុន ជំនួយពូជដំណាំ ពូជសត្វចិញ្ចឹមដើម្បីប្រកបការងាររកស៊ី។ តាមរយៈនោះ មាមីងខ្មែរក្នុងភូមិស្រុកមានជីវភាពធូរធារ គ្រួសារណាក៏មានប្រាក់ចំណូលលំនឹង គិតគូរឱ្យកូនចៅទៅរៀនសូត្រត្រឹមត្រូវ រកបានការងារធ្វើលំនឹង ដូច្នេះ នៅតាមភូមិស្រុកតំបន់មាមីងខ្មែររស់នៅមានភាពផ្លាស់ថ្មីមិនខុសប្លែកអ្វីពីក្រុងនោះទេ”។
លោក ឡឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិ សាសនាខេត្តបាកលីវ ឱ្យដឹង៖ “តំបន់ជនបទមានជនរួមជាតិខ្មែររស់នៅកុះករ ផ្លាស់ថ្មីឆាប់រហ័សគឺអាស្រ័យមានគោលការណ៍ គោលនយោបាយត្រឹមត្រូវ គ្រប់ជ្រុងជ្រោយរបស់បក្ស និងរដ្ឋ ក្នុងការវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិ។ ខេត្តបានបត់បែនក្នុងការផ្សព្វផ្សាយព្រមៗគ្នា កម្មវិធីទិសដៅជាតិ គម្រោងនិងគោលនយោបាយជាច្រើន ដើម្បីវិនិយោគឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ ក៏ជាលទ្ធផលនៃការសាមគ្គី ស្របចិត្តស្របគំនិតរបស់មាមីងខ្មែរក្នុងការឈានឡើងចាកផុតពីភាពក្រីក្រ កសាងមាតុភូមិបាកលីវកាន់តែស៊ីវិល័យ សម្បូរសប្បាយ”៕
លីធាន-មុនី