មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/04/2024 - 09:20

ណូយ​តូ​ផ្តុំ​កម្លាំង​គិត​គូរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ដល់​ជន​រួម​ជាតិ​ខ្មែរ

ណូយ​តូ ជា​ឃុំ​លំ​បាក​ខ្លាំង​របស់​ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង។ ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ ៦៧% ទូទាំង​ឃុំ​មាន​គ្រួសារ​ក្រីក្រ​ជាង ១០,៤៨% ភាគ​ច្រើន​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ។ ហេតុ​នេះ ឃុំ​បាន​ប្រ​មូល​ផ្តុំ​នូវ​ប្រ​ភព​កម្លាំង ដើម្បី​គិត​គិរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំបន់​ជន​រួម​ជាតិ​ខ្មែរ។

គ្រួ​សារ​ខ្មែរ​ជា​ច្រើន នៅ​ឃុំ​ណូយ​តូ បាន​ជំ​នួយ​គោ​ពូជ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ។

លោក​ចៅ​គឹម​សន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ណូយ​តូ ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​រាល់​ភារ​កិច្ច​និង​វិធាន​ការ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ធានា​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​សម្រេច​បាន​លទ្ធ​ផល​សំ​ខាន់ៗ​ជា​ច្រើន។ ពិសេស ​ឃុំ​បាន​ចង្អុល​ការ​យ៉ាង​ដិត​ដល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន បំផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ។

ជ្រុង​មួយ​នៃ​ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​ណូយ​តូ។

ជាក់​ស្តែង​ដូច៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្ដី​ពី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព ឃុំ​ផ្សព្វ​ផ្សាយ​ទម្រង់​ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ដោយ​មាន​ប្រ​ជា​ជន ៣១ គ្រួ​សារ​ចុះ​ឈ្មោះ​អនុវត្ត​ទម្រង់​ចិញ្ចឹម​គោ ក្នុង​នោះ​មាន​មាមីង​ខ្មែរ ៣០ គ្រួសារ​បាន​ឧបត្ថម្ភ​គោ​ពូជ ៣៦ ក្បាល សរុប​ជា​ទឹក​ប្រាក់​ជាង ៥៧៧ លាន​ដុង។ សម្រាប់​អនុ​គម្រោង​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ក្នុង​វិស័យ​កសិកម្ម ឃុំ​ផ្សព្វ​ផ្សាយ​ឧបត្ថម្ភ​គោ​ពូជ ២១ ក្បាល ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ សរុប​ជា​ទឹក​ប្រាក់​ប្រ​មាណ ៣៨០ លាន​ដុង។ ទន្ទឹម​នឹង​នោះ ឃុំ​បាន​អនុវត្ត​សម្រេច​រួច​រាល់​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ៣៨ ខ្នង​ជូន​គ្រួសារ​ក្រីក្រ គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ (ក្នុង​នោះមាន​គ្រួសារ​ជន​ជាតិ​ភាគ​តិច ២៥ គ្រួ​សារ) ដែល​មាន​តម្រូវ​ការ​សាង​សង់​ផ្ទះ​ថ្មី សរុប​ជា​ទឹក​ប្រាក់​ជាង ១,១ ពាន់​លាន​ដុង។ល។ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ឃុំ​ណូយ​តូ​បាន​ឧបត្ថម្ភ​ទិញ​ឧបករណ៍    គ្រឿង​ចក្រ​សម្រាប់​បម្រើ​ការ​ផលិត​កសិកម្ម ។ល។ ដល់​ប្រ​ជា​ជន ១០៥ គ្រួ​សារ (ក្នុង​នោះ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ៦២ គ្រួ​សារ) សរុប​ជា​ទឹក​ប្រាក់​ជាង ៦២០ លាន​ដុង។ ឧបត្ថម្ភ​តភ្ជាប់​ទឹក​ស្អាត​និង​ឧបករណ៍​ស្តុក​ទឹក​ដល់​ប្រ​ជា​ជន ៣០ គ្រួសារ​ដែល​នៅ​រាយ​ប៉ាយ ឧបត្ថម្ភ​ផ្ទះ ៨ ខ្នង​ដល់​គ្រួសារ​ជន​ជាតិ​ភាគ​តិច។ល។ សរុប​ជា​ទឹក​ប្រាក់​ជាង ៣៥៥ លាន​ដុង។ ក្រៅ​ពី​នោះ ឃុំ​តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​បើក​ទូលាយ បង្កើន​កម្រិត​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង…។

លោក ចៅ​គឹម​សន ចែក​រំលែក៖ ឃុំ​ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រីក្រ​ឱ្យ​បាន ៧% នៅ​ចុង​ឆ្នាំ ២០២៤ (ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​កាត់​បន្ថយ​ពី ៣-៤%)។ ព្រោះ​ហេតុ​នេះ ឃុំ​ប្រ​មូល​ផ្តុំ​នូវ​រាល់​ប្រ​ភព​កម្លាំង​សម្រាប់​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ វិនិយោគ​ការ​អភិវឌ្ឍ​ផលិត​កសិ​កម្ម វិនិ​យោគ​លើ​ចំណុច​សំ​ខាន់ៗ​និង​ព្រមៗ​គ្នា។ ទន្ទឹម​នឹង​នោះ ឃុំ​នឹង​បន្ត​ការ​ផ្តុំ​កម្លាំង​អនុវត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ព្រម​ទាំង​ពង្រីក​បន្ថែម​មុខ​របរ​ឱ្យ​បាន​សម​ស្រប​នឹង​យន្ត​ការ​ថ្មី ឧទ្ទេស​នាម​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ។ល។ ផ្តើម​ពី​នោះ ជា​ជំ​ហានៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រជា​ជន​នៅ​មូល​ដ្ឋាន បំផុត​គឺ​ជន​រួម​ជាតិ​ខ្មែរ​៕

                                       ថាញ​ឡុង-មុនី

ចែករំលែកអត្ថបទ