18/04/2024 - 15:55

ចំណាប់​អារម្មណ៍​ចំ​ពោះ​កីឡា​ការិនី​បរទេស

ការ​ប្រ​កួត​នៅ​ជុំ​ទី​មួយ​នៃ​កីឡា​បាល់​ទះ​នារី​ថ្នាក់​ជាតិ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ។ កីឡា​ការិនី​បរទេស មក​ពី​ប្រ​ទេស​ដែល​មាន​វិញ្ញា​សាកី​ឡា​បាល់​ទះ​រីក​ចម្រើន​ជាង​វៀត​ណាម បាន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

​ Cai Xiao Quing ប្រ​កួត​បាន​ល្អ ជួយ​ទល់​ទ្រដល់​ក្រុម​ស៊ី​មុាំង​ឡុង​សើុង​ថាញ​ហ្វា។ រូប៖ Internet

ប្រ​សិន​បើ​កាល​ពី​មុន មាន​តែ “ក្រុម​អ្នក​មាន” សារ​ធាតុ​គីមី​ឌឹក​យ៉ាង​តៀ សាង​ឡៅ​កៃ ដែល​ទូលាយ​ដៃ​ក្នុង​ការ​ជួល​កីឡា​ការិនី​បរ​ទេស រី​ឯនៅ​ជុំ​ទីមួយ​នៃ​ការ​ប្រ​កួត​បាល់​ទះ​នារី​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ក្រុម​ទាំង​អស់​សុទ្ធ​សឹង​តែ “លេង​ធំ”។ ក្រុម​បាល់​ប្រ​ភេទ​ទ័ព​ព័ត៌​មាន​ទ្រឿង​តឺយ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ជួល​កីឡា​ការិនី​ឆ្នើម​ពី​ប្រ​ទេស​ថៃ ឈ្មោះ ​Pleumjit Thinkaow ជា​អតីត​ប្រ​ធាន​ក្រុម​បាល់​ទះនារី​ប្រ​ទេស​ថៃ ដែល​មាន​ឈ្មោះ​បោះ​សម្លេង មិន​ត្រឹម​តែ​ក្នុង​ទ្វីប​អាស៊ី ដំ​បូង​ឡើយ​អ្នក​គាំ​ទ្រ មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​ដែល​ក្រុម​ព័ត៌​មាន​បាន​ជួល​កីឡា​ការិនី​អា​យុ​៤១​ឆ្នាំ។ ប៉ុន្តែ ពេល​ឃើញ Thinkaow ប្រ​កួត​អ្នក​គាំ​ទ្រ​ទើប ទទួល​ស្គាល់​ថា “ខ្ញី​កាន់​តែ​ចាស់ ខ្ញី​កាន់​តែ​ហឹរ” Thinkaow នៅ​តែ​បញ្ចេញ​ថ្វី​ដៃយ៉ាង​រហ័ស និង​ដណ្ដើម​បាន​ពិន្ទុ​សំ​ខាន់ៗ​ជា​ច្រើន​ជូន​ក្រុម​កង​ទ័ព។

ពិត​ជា​មិន​ខុស​នឹង​ឈ្មោះ​ក្រុម​អ្នក​មាន​មែន សារ​ធាតុ​គីមី​ឌឹក​យ៉ាង​តៀ​សាង​ឡៅ​កៃ បាន​ជួល​ខ្សែ​ប្រ​យុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​ថៃ ឈ្មោះ Sasipaporn Janthawisut - អ្នក​គប់​បាល​ល្អ​បំផុត អត្ត​ពលិក​រក​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត កី​ឡា​ការិនី​ស្វិស​បាល់​រក​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត​នៅ​ក្នុង​ការ​ប្រ​កួត​ជើង​ឯក​បាល់​ទះ​នារី​ប្រ​ទេស​ថៃ​ក្នុង​ឆ្នាំ​២០២៣។ នាង​បាន​រួម​ចំ​ណែក​ដណ្ដើម​បាន​ពាន​ជើង​ឯក​ជូន​ក្លិប​នគរ​រាជ​សីមា។ ប្រ​កួតឱ្យ​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​នារី​ថៃ Sasipaporn ប្រ​កួត​បាន​ល្អ​នៅ​ពាន​រង្វាន់​ជើង​ឯក​ពិភព​លោក ASEAN Grand Prix ២០២២; ពាន​រង្វាន់​ជើង​ឯក​ទ្វីប​អា​ស៊ី​និង​ឈ្នះ​មេ​ដាយ​សំរឹទ្ធ ASIAD ១៩ ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​ថៃ។

ក្រៅ​ពី​ការ​ប្រ​កួត​បាន​ល្អ​នៃ​កីឡា​ការិនី​ថៃ នៅ​ជុំទី​១ គេ​ក៏​ឃើញ​ការ​ប្រ​កួត​បាន​ល្អ​របស់​កីឡា​ការិនី​មក​ពី​ប្រ​ទេស​ចិន​ផង​ដែរ។ ក្នុង​នោះ មាន​កី​ឡា​ការិនី Cai Xiao Quing ធ្លាប់​ឈ្នះ​ជើង​ឯក U១៩ ទ្វីប​អា​ស៊ី កាល​ពី​ឆ្នាំ​២០១៦ និង​ឈ្នះ​ជើង​ឯក​ពិភព​លោក U២០ កាល​ពី​ឆ្នាំ​២០១៧ ជា​មួយ​ក្រុម​បាល់​ទះ​នារី​វ័យ​ក្មេង​របស់​ចិន។ នៅ​ក្នុង​ការ​ប្រ​កួត​ជើង​ឯក​ថ្នាក់​ជាតិ​នៃ​ប្រ​ទេស​ចិន Cai Xiao Quing លេង​ឱ្យ​ក្លិប Henan Shuanghui នាង​គឺ​ជា​អ្នក​គប់​បាល​ដ៏​ល្អ​ម្នាក់​ក្នុង​ចំ​ណោម​កីឡា​ការិនី​៤​នាក់​ទៀត។ កីឡា​ការិនី Cai Xiao Quing ប្រ​កួត​បាន​ល្អ​ជូន​ក្លិប​ឡុង​សើុង​ថាញ​ហ្វា។ កីឡា​ការិនី​ជន​ជាតិ​ចិន​ម្នាក់​ទៀត ឈ្មោះ Peiyan Chen ក៏​ប្រ​កួត​បាន​ល្អ​ជូន​ក្លិប VTV ប៊ិញ​ដៀង​ឡុង​អាង មុន​ពេល​រង​របួស​ក្នុង​ការ​ប្រ​កួត​ចុង​ក្រោយ។

ក្រៅ​ពី​នេះ ក៏​មាន​កីឡា​ការិនី​បញ្ជូន​បាល់​ដ៏​ល្អ​ឈ្មោះ Jin Ye របស់​ក្លិប Vietinbank; និង​កីឡា​ការិនី​ឈ្មោះ Natthanicha Jaisaen; Sutadta Chuewulim ប្រ​កួត​ឱ្យ​ក្លិប​ថាង​ក្វាង​ណិញ។ល។ ដោយ​មាន​វត្ត​មាន​របស់​កីឡា​ការិនី​កំពូលៗ របស់​ទ្វីប​អាស៊ី ធ្វើ​ឱ្យ​គុណ​ភាព​ក្រុម​នីមួយៗ កើន​ឡើង ហើយ​ការ​ប្រ​កួត​ក៏​មាន​ភាព​ស្វា​ហាប់ ​ជាង។ ម្យ៉ាង​វិញ​ទៀត ពេល​បាន​ប្រ​កួត​ជា​មួយ​អត្ត​ពលិក​ល្បីៗ ​កីឡា​ការិនី​ប្រ​ទេស​យើង​ក៏​ខិត​ខំ​បញ្ចេញ​សមត្ថ​ភាព​របស់​ខ្លួន​និង​រៀន​បាន​បទ ពិសោធន៍​ច្រើន​ផង​ដែរ។ សង្ឃឹម​ថា ការ​ជ្រើស​រើសអត្តព​លិក​បែប​នេះ​នឹង​បន្ត​នៅ​ជុំ​ទី​២ ដើម្បី​ឱ្យ​អ្នក​គាំ​ទ្រ​បាន​ទស្សនា​នូវ​ការ​ប្រ​កួត​ដ៏​អស្ចារ្យ នៅ​ពេល​ដែល​អត្ត​ពលិក​កំ​ពូលៗ បញ្ចេញ​សមត្ថ​ភាព​នៅ​លើ​ទី​លាន៕

                       ហា​ថាញ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ