រយៈពេលកន្លង វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ តែងខិតខំប្រឹងប្រែងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិភាគតិចនៅខេត្តកាម៉ាវ។
វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ តែងយកចិត្តទុកដាក់ដល់ការលើក
កម្ពស់គុណភាពបង្រៀននិងរៀន។
វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ បច្ចុប្បន្ន មានកម្មាភិបាល គ្រូបង្រៀនទាំង១០០%សម្រេចបទដ្ឋាននិងសម្រេចលើសបទដ្ឋានវិជ្ជាជីវៈ; មានកម្មាភិបាល គ្រូបង្រៀន១០០%ត្រូវបានវាយតម្លៃគុណភាពចុងឆ្នាំសម្រេចគ្រាន់បើនិងឆ្នើម។ លទ្ធផលនៃការវាយតម្លៃអប់រំទាំង២ផ្នែក តែងសម្រេចខ្ពស់បង្គួរ លើសភាគកម្រិតដាក់ចេញ។ តួយ៉ាងដូចឆ្នាំសិក្សា ២០២២-២០២៣ អត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែគឺ ៥៨,៣៤% លើស២៩% បើប្រៀបផ្ទឹមជាមួយនឹងភាគកម្រិត; ចរិយាសម្បត្តិល្អនិងគ្រាន់បើសម្រេច១០០% លើស ២% បើប្រៀបផ្ទឹមជាមួយនឹងភាគកម្រិត និងអត្រាសិស្ស មានលទ្ធផលសិក្សាចាប់ពីមធ្យមភាគឡើងគឺ ៩៦,២៥% លើសជាង ១០,៤% បើប្រៀបផ្ទឹមជាមួយនឹងភាគកម្រិតដាក់ចេញ។ អត្រាឯទៀត ត្រូវបានសាលារក្សាខ្ជាប់ក្នុងឆមាសទី១ ឆ្នាំ សិក្សា២០២៣-២០២៤។ ជាក់ស្ដែង ដូចអត្រាសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែគឺ ២៨,០៦%; ចរិយាសម្បត្តិល្អ គ្រាន់បើគឺ ៩៩,២១%; អត្រាសិស្សមានលទ្ធផលសិក្សាចាប់ពីមធ្យមភាគឡើងគឺ ៩០,៩១% (លើសភាគកម្រិតដាក់ចេញ គឺ ២០,០៩%)។
ទទួលបានលទ្ធផលដូចខាងលើ លោកគ្រូ ង៉ោវ៉ូវលិញ នាយកវិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ បានបញ្ជាក់៖ រយៈពេលកន្លង សាលារៀនតែងអនុវត្តការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន និងរៀនសំដៅពង្រីកលក្ខណៈសកម្ម ម្ចាស់ការច្នៃប្រតិដ្ឋ លត់ដំវិធីសាស្រ្តស្វ័យសិក្សា អនុវត្តន៍ចំណេះដឹងនិងបំណិនរបស់សិស្ស។ ក្នុងពេលបង្ហាត់បង្រៀន គ្រូបង្រៀនតែងលើកកម្ពស់វិធីសាស្រ្តបង្រៀនដោះស្រាយបញ្ហាសកម្មអនុវត្តបច្ចេកវិទ្យាព័ត៌មាន សមស្របជាមួយនឹងខ្លឹមសារមេរៀន; ជម្នះនូវរបៀបបង្ហាត់បង្រៀន ដោយបង្ខិតបង្ខំតែម្យ៉ាង រៀនចាំដូចម៉ាស៊ីន; ផ្ដុំកម្លាំងបង្រៀនរបៀបរៀន របៀបគិត វិធីសាស្រ្តស្វ័យសិក្សា។ ទន្ទឹមនឹងនោះ អត្ថបទបង្រៀនតែងធានាតុល្យភាពរវាងការបំពាក់ចំណេះដឹង លត់ដំបំណិននិងតម្រង់ទិសដៅអាកប្បកិរិយា ទង្វើរបស់សិស្ស។ល។ ប្អូនលីមិញអាញ់ សិស្សថ្នាក់ ១២C៣ នៃវិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ ឱ្យដឹង៖ “ក្រៅពីអត្ថបទ បង្រៀនក្នុងសៀវភៅសិក្សាគោល លោកគ្រូអ្នកគ្រូតែងបង្កលក្ខណៈនិងណែនាំពួកប្អូនលត់ ដំបំណិនរៀនដោយខ្លួនឯង និងស្រាវជ្រាវឯកសារដោយខ្លួនឯង។ អាស្រ័យហេតុនោះ ទើបពួកប្អូនកាន់តែម្ចាស់ការក្នុងការត្រិះរិះ; បំណិនអនុវត្តជាក់ស្ដែង អនុវត្តចំណេះដឹងទៅក្នុងមេរៀន ក៏ដូចជាក្នុងពេលធ្វើលំហាត់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ នេះចាត់ទុកជាទ្រព្យដ៏ប្រសើរ ជួយឱ្យពួកប្អូនកាន់តែមានទំនុកចិត្ត ដើម្បីចូលរួមសម័យប្រឡងសំខាន់ខាងមុខ”។
វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ ជាសាលាមួយដោយឡែក មានទិសដៅរួមចំណែកលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលតំបន់ជនរួមជាតិភាគតិចនៅភូមិភាគ។ អាស្រ័យហេតុនោះ រយៈពេលកន្លងសាលាបានផ្ដោតសំខាន់ដល់ការងារអប់រំនយោបាយ សតិអារម្មណ៍ដល់កងជួរគ្រូបង្រៀន សិស្សានុសិស្ស។ ការងារនេះ ត្រូវបានសាលារួមបញ្ចូលជាញឹកញាប់ក្នុងពេលប្រជុំស្ថាប័ន សកម្មភាពមុខវិជ្ជាជីវៈ បធានបទ សកម្មភាពក្រោមទង់។ល។ សំដៅធ្វើឱ្យកងជួរគ្រូបង្រៀន សិស្សានុសិស្សកំណត់ច្បាស់នូវភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តភារកិច្ចបង្រៀននិងរៀនឱ្យបានត្រឹមត្រូវលត់ដំបុគ្គលិក លក្ខណៈ គុណធម៌ សីលធម៌។ល។ “សាលារៀនបានកសាងក្រមសីលធម៌ក្នុងសាលារៀន ផ្សព្វផ្សាយដល់កងជួរកម្មាភិបាលគ្រូបង្រៀន បុគ្គលិកនិងសិស្សានុសិស្សទាំងអស់។ ឆ្លងតាមរយៈនោះ ទើបបុគ្គលគ្រប់រូប និងសមូហភាពឃើញច្បាស់តួនាទីភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តក្រមសីលធម៌ពេលទំនាក់ទំនង ដោះដូរ ពិភាក្សាយោបល់ យោងលើស្មារតីយោគយល់គ្នាទៅវិញទៅមក កសាងខ្លួនសមូហភាពកាន់តែសុក្រឹតពីមួយថ្ងៃទៅមួយថ្ងៃ” លោកគ្រូង៉ោវ៉ូវលិញ បានចែករំលែកដូច្នេះ៕
ថាញឡុង-ថាច់ធី