មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/04/2024 - 17:24

ជួយ​កសិករ​បង្ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស

រយៈ​ពេល​កន្លង​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ បង្កើន​ការ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជួយ​កសិករ​អនុវត្ត​ទម្រង់​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ វារី​វប្បកម្ម​ជា​ច្រើន​ទម្រង់​យ៉ាង​មាន​ស្រិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល។​

លោក​ ថាច់​សម្បត្តិ​ នៅ​ភូមិ​ដៃ​ទែន​កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ល្ហុង។​

លោក ត្រឹង​វ៉ាន់​យុង នា​យក​រង​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង៖ “កំ​ណត់​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ជាបញ្ហា​មួយ​ដ៏​សំ​ខាន់​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ អនុវត្ត​និង​ផ្ទេរ​បច្ចេក​ទេស​ជឿន​លឿន​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ និង​វារី​វប្បកម្ម​ បាន​រួម​ចំ​ណែក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ជំ​រុញ​បង្ក​បង្កើន​ផល​ ព្រម​ទាំង​រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​ ជួយ​កសិករ​បំ​បាត់​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន។​ ឆ្លង​តាម​រយៈ​ការ​ចលនា​ខាង​លើ​ សព្វ​ថ្ងៃ​ក្នុង​ខេត្ត​បាន​លេច​ឡើង​នូវ​ទម្រង់​ល្អៗ​ជា​ច្រើន​ខាង​វិស័យ​កសិកម្ម​ ជល​ផល​ ដំ​ណើរ​ការ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្ទេរ​បច្ចេក​ទេ​ស ផ្នែក​ខាង​កសិកម្ម​បាន​៣៣ថ្នាក់​ ដោយ​មាន​សិក្ខា​កាម​ចូល​រៀន​ ៩៩០ លើក​នាក់”។​

លោក​ ថាច់​សម្បត្តិ​ នៅ​ភូមិ​ដៃ​ទែន​ ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “ខ្ញុំ​កើត​ក្នុង​គ្រួ​សារ​កសិករ​ ជីវ​ភាព​ជួប​ការ​លំ​បាក​ច្រើន។​ ជា​មួយ​នឹង​គំ​និត​ធ្វើ​យ៉ាង​ណា​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជីវ​ភាព​លំ​នឹង​សម្រាប់​ខ្លួន​ផ្ទាល់​ ធ្វើ​គំ​រូ​សម្រាប់​គ្រួ​សារ​និង​សង្គម។​ ក្រោយ​ពី​ការ​រិះ​រក​ពី​របៀប​ធ្វើ​សេដ្ឋ​កិច្ច​ឱ្យ​សម​ស្រប​នឹង​លក្ខណៈ​ធម្ម​ជាតិ​នៅ​មូល​ដ្ឋាន​ ម្យ៉ាង​អា​ស្រ័យ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្នែក​ជំ​នាញ​មក​ចលនា​បង្វែរ​រចនា​សម្ព័ន្ធ​ក្នុង​ការ​បង្ក​បង្កើន​ផល​ ខ្ញុំ​ក៏​មិន​រា​រែក​ក្នុង​ការ​បង្វែរ​ផ្ទៃ​ដី​ ៨ កុង​ដែល​ផលិត​ស្រូវ​បាន​ផល​ទាប​ ងាក​មក​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់។​ បច្ចុប្បន្ន​ ក្រូច​ឆ្មារ​ឥត​គ្រាប់​ដាំ​បាន​៩ ខែ​ កំ​ពុង​លូត​លាស់​ល្អ។​ ក្រូច​ឆ្មារ​ឥត​គ្រាប់​ គិត​តាំង​ពី​ការ​ដាំ​រហូត​ប្រ​មូល​ផល​ ប្រ​មាណ​ ១៨ ខែ​ ទិន្ន​ផល​សម្រេច​ប្រ​មាណ​ពី​៤-៥តោន​/កុង​/ឆ្នាំ​។​ តម្លៃ​លក់​ក្រូច​ឆ្មារ​ឥត​គ្រាប់​ នា​បច្ចុប្បន្ន​ ពី​១៥.០០០​ - ២៧.០០០ ដុង​/គីឡូ​ ក្រាម​ជា​មួយ​នឹង​ថ្លៃ​លក់​នេះ​ ក្រោយ​ពី​ទូទាត់​នៅ​ចំ​ណេញ​បាន​ប្រ​មាណ​ ២០ លាន​ដុង​/កុង​/ឆ្នាំ។​ ក្នុង​ពេល​រង់​ចាំ​ប្រ​មូល​ផល​ក្រូច​ឆ្មារ​ ខ្ញុំ​ក៏​ឆ្លៀត​ដាំ​ល្ហុង​បន្ថែម​បាន​២០០ដើម​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ បច្ចុប្បន្ន​ ល្ហុង​បាន​ប្រ​មូល​ផល​ ការ​ប្រ​មូល​ផល​មាន​រយៈ​ពេល​ប្រ​មាណ​៩​ខែ​ សម្រេច​ទិន្ន​ផល​ប្រ​មាណ​៤០ គីឡូ​ក្រាម​/ដើម​ បច្ចុប្បន្ន​ ឈ្មួញ​ចុះ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ពី​ ៥.០០០​ - ៨.០០០ ដុង​/គីឡូ​ក្រាម​ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៤៨ លាន​ដុង”។​

ផ្តើម​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​កសាង​ទម្រង់​ បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​និង​ផ្ទេរ​បច្ចេក​ទេស ជឿន​លឿន​ដល់​កសិករ​របស់​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ ពូជ​ដំ​ណាំ​និង​ទម្រង់​ដូច​ពោល​ខាង​លើ​ ត្រូវ​បាន​កសិករ​អនុវត្ត​ជោគ​ជ័យ​ ការ​បង្ក​បង្កើន​ផល​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ លំ​នឹង​ជីវ​ភាព៕​

                                  សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ