គៀងធីហុងហាញ់ ជាលេខាសម្ព័ន្ធយុវជនសង្កាត់ ៩ ក្រុងតា្រវិញ។ បងស្រីតែងកំណត់ច្បាស់ខ្លួនឯង ត្រូវមានការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ចាប់ផ្តើមពីការងារសាមញ្ញៗ ប្រចាំថ្ងៃ។
បងស្រីគៀងធីហុងហាញ់ លេខាសម្ព័ន្ធយុវជន សង្កាត់៩។
រយៈពេលកន្លង ជាមួយនឹងគំនិតច្នៃប្រតិដ្ឋ និងការអស់ពីចិត្តក្នុងការងារ បងស្រីហាញ់ បានដឹកនាំសកម្មភាពសម្ព័ន្ធយុវជនសង្កាត់ ៩ ឱ្យមានរបៀបរៀបរយ ក្លាយជាអង្គភាពមួយក្នុងចំណោមអង្គភាពត្រូវបានលេខាគណៈកម្មាធិការបក្សសង្កាត់៩ វាយតម្លៃខ្ពស់។ ក្នុងសកម្មភាព បន្ទាប់ពីចូលរួមស្ដាប់ការផ្សព្វផ្សាយឯកសារ ចង្អុលការរបស់ថ្នាក់លើ បងស្រីហុងហាញ់ បានធ្វើឱ្យទៅជាភាពជាក់ស្ដែង ហើយផ្សព្វផ្សាយជូនសម្ព័ន្ធយុវជន យុវជនតាមរយៈសកម្មភាព ប្រជុំសម្ព័ន្ធយុវជន ស្ដីពីសេចក្ដីសម្រេចផែនការ កម្មវិធីសកម្មភាព គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ល។ ពិសេស គឺផ្សព្វផ្សាយការរៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ។ បងស្រី គៀងធីហុងហាញ់ ឱ្យដឹង៖ “ជាមួយតួនាទីជាលេខាសម្ព័ន្ធយុវជនសង្កាត់ នាងខ្ញុំតែងធ្វើជាគំរូឈានមុខក្នុងការអនុវត្តសកម្មភាពនិងការចលនាទាំងឡាយនៅភូមិភាគ; រួមជាមួយនឹងគណៈប្រតិបត្តិការសម្ព័ន្ធយុវជនសង្កាត់ ដឹកនាំសកម្មភាពសម្ព័ន្ធយុវជន និងចលនាយុវជន កុមារឱ្យមានរបៀបរៀបរយ; តែងជិតដិតក្ដាប់ពីបំណងប្រាថ្នារបស់សម្ព័ន្ធយុវជន; ខ្នះខ្នែងរៀនសូត្រ រិះរកនូវគំនិតច្នៃប្រតិដ្ឋ និងដំណោះស្រាយដែលមានលក្ខណៈជាក់ស្ដែង។ល។ ឆ្លងតាមរយៈនោះ បានទាក់ទាញសម្ព័ន្ធយុវជនជនជាតិខ្មែរជាច្រើនមកចូលរួម”។
បងស្រីគៀងធីហុងហាញ់ បានធ្វើការកៀរគរជំនួយកង់ដល់
សិស្សក្រីក្រសង្វាតរៀនសូត្រ។
ឆ្នាំ២០២៣ បងស្រីគៀងធីហុងហាញ់ ឧស្សាហ៍ជួយដល់គ្រួសារក្រីក្រ កុមារមានស្ថានភាពលំបាកជាដើម។ បងស្រីរួមជាមួយនឹងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនសង្កាត់ ៩ ធ្វើការកៀរគរ ជួសជុល សង់ផ្ទះជូនគ្រួសារក្រីក្រ ចំនួន៤ខ្នង សរុបថវិកាជាង១២០លានដុង; សហការពិនិត្យជំងឺនិងផ្ដល់ថ្នាំដោយឥតគិតថ្លៃ ជូនអ្នកជំងឺក្នុងសង្កាត់ជាង២០០នាក់។ ជាមួយនឹងការខិតខំ រួមចំណែករបស់បងស្រីគៀងធីហុងហាញ់ រយៈពេល៣ឆ្នាំបន្តបន្ទាប់ សម្ព័ន្ធយុវជនសង្កាត់ ៩ ទទួលកិត្តិនាមជាអង្គភាពសម្រេចភារកិច្ចឆ្នើម។
សមមិត្ត យឿងវ៉ាន់ហុង លេខាគណៈកម្មាធិការបក្សសង្កាត់ ៩ បានបញ្ជាក់៖ “សមមិត្តគៀងធីហុងហាញ់ គឺលេខាសម្ព័ន្ធយុវជនសង្កាត់ មានភាពស្វាហាប់ ចូលចិត្តធ្វើការងារសង្គម ជាបុគ្គលគំរូម្នាក់ក្នុងចំណោមបុគ្គលគំរូទាំងឡាយ។ សមមិត្តឧស្សាហ៍ចូលរួមកៀរគរសម្ព័ន្ធយុវជន យុវជននិងប្រជាជនអនុវត្តល្អបទបញ្ជាលេខ២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ ស្ដីពីអនាម័យទេសភាពបរិស្ថាន រួមចំណែកកសាងជនបទថ្មី។ ឆ្លងតាមរយៈនោះ សមមិត្តគៀងធីហុងហាញ់ នៅទាំងបានសម្ព័ន្ធយុវជនក្រុងត្រាវិញជូនលិខិតសរសើរអំពីស្នាដៃសម្រេចភារកិច្ចឆ្នើមក្នុងការងារសម្ព័ន្ធយុវជននិងការចលនាយុវជន កុមារ សង្កាត់៩ ឆ្នាំ២០២៣ទៀតផង៕
សើុងម៉ាល័យ - ថាច់ធី