មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/03/2024 - 09:40

អ្នក​ដឹក​នាំ​យុវ​ជន​ពោរ​ពេញ​ដោយ​ឆន្ទៈ

ជា​មួយ​នឹង​ស្មារតី “ទី​ណា​ត្រូវ​ការ​យុវ​ជន​មាន​មុខ ការ​អ្វី​លំ​បាក​មានមុខ​យុវ​ជន” ថាច់​ប៊ឺវ​តឹង លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី ស្រុក​មីទូ ​ខេត្ត​សុក​ត្រាំង បាន​ពង្រីក​កម្លាំង​យុវ​វ័យ​ឈាន​មុខ មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​ក្នុង​សកម្ម​ភាព​របស់​សម្ព័ន្ធ​យុវ​ជន។ ដោយ​មាន​ការ​រួម​ចំណែក​របស់​ប៊ឺវ​តឹង ឆ្នាំ​២០២៣ សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី​ជា​អង្គ​ភាព​រឹង​មាំ​ឆ្នើម​ទូទាំង​ស្រុក។

ថាច់​ប៊ឺវ​តឹង (ទី២​ពី​ស្តាំ) ទទួល​ទង់​ប្រ​ឡង​ប្រ​ណាំង​អង្គ​ភាព​រឹង​មាំ​ឆ្នើម។

ឆ្នាំ​២០១២ ថាច់​ប៊ឺវ​តឹង បាន​ចូល​រួម​សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវ​ជន​ក្នុង​តួនាទី​ជា​អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី។ ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត ៩៣% ម្ល៉ោះ​ហើយ ប៊ឺវ​តឹង តែង​ធ្វើ​សេនា​ធិការ​ កសាង​ផែន​ការ​ទម្រង់​ឧបត្ថម្ភ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច រៀន​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​និង​រៀប​ចំ​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជា​ច្រើន និង​គិត​គូរ​ដល់​អ្នក​ដែល​មាន​ជីវ​ភាព​គ្រួសារ​ខ្វះ​ខាត។ ដោយ​ការ​អស់​ពី​ចិត្ត ភាព​ស្វា​ហាប់​របស់​យុវ​វ័យ​និង​ការ​ងារ ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់​មាន​ប្រ​សិទ្ធ​ភាព ប៊ឺវ​តឹង ត្រូវ​បាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​គាំ​ទ្រ ធ្វើ​ឱ្យ​ចលនា​សម្ព័ន្ធ​យុវ​ជន​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ឆ្នាំ​២០២៣ តឹង​ទទួល​នាទី​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី​រហូត​ដល់​សព្វ​ថ្ងៃ។ បង​ប៊ឺវ​តឹង ​ឱ្យ​ដឹង៖ “ខ្ញុំ​គិត​ថា​ជា​អ្នក​ដឹក​នាំ​យុវ​ជន ត្រូវ​តែ​អស់​ពី​ចិត្ត គំរូ​ឈាន​មុខ​រាល់​សកម្ម​ភាព​និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​ភូមិ​ភាគ; ខ​ណៈ​ពេល​សមា​ជិក​សម្ព័ន្ធ​យុវ​ជន ប្រ​ជា​ជន​ជួប​ការ​លំ​បាក​នោះ​គឺ​ខ្ញុំ​តែង​រួម​ដំ​ណើរ​ដើម្បី​ផ្សព្វ​ផ្សាយ ឧបត្ថម្ភ​ដោះ​ស្រាយ​បាន​ទាន់​ពេល។ ចំ​ពោះ​ចលនា​សម្ព័ន្ធ​យុវ​ជន​ត្រូវ​តែ​ឈាន​មុខ វាង​វៃ ច្នៃប្រ​តិដ្ឋ​ មាន​ប្រ​សិទ្ធ​ភាព ទើប​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​ទើប​យក​តម្រាប់​តាម”។

ថាច់​ប៊ឺវ​តឹង (ទី២​ពី​ឆ្វេង) ជូន​អំ​ណោយ​មនុស្ស​ចាស់​អនា​ថា ជីវ​ភាព​គ្រួសារ​ខ្វះ​ខាត។

ចំពោះ​ទម្រង់ កិច្ច​ការ​យុវ​ជន​ដែល​បង​តឹង​និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ភូមី​ធ្វើ​បាន​បន្សល់​ទុក​នូវ​ចំ​ណាប់​អា​រម្មណ៍​សម្រាប់​ប្រ​ជា​ជន។ លេច​ធ្លោ​បំផុត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឆ្នាំ​ ២០២៤ ប៊ឺវ​តឹង បាន​ចលនា​សប្បុ​រស​ជន​ជូន​ជា​អំ​ណោយ ១០០ ចំ​ណែក​និង​កង់​១៥​គ្រឿង ដល់​សិស្ស​ដែល​មាន​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត និង​ជូន​អំ​ណោយ៦០​ចំ​ណែក​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួសារ​ក្រី​ក្រ; បើក​យុទ្ធ​នា​ការ​កាប់ ឆ្ការ​ព្រៃ មែក​ឈើ​ទេរ​បាំង​ផ្លូវ ​ដាំ​ផ្កា ប្រ​មូល​សំ​រាម និង​កសាង២៥​បង្គោល ដំ​ឡើង​អំ​ពូល​ភ្លើង​ដើរដោយ​ថា​មពល​ព្រះ​អា​ទិត្យ។ល។ រួម​ចំ​ណែក​កសាង​ដង​ផ្លូវនានា​តំបន់​ជន​បទ​ភូមី​ភ្លឺ បៃ​តង ជ្រះ ស្អាត។ ទន្ទឹម​នឹង​នោះ ដោយ​ប្រ​ភប​ទុន​ឧបត្ថម្ភ យុវ​ជន​ខ្មែរ​ផ្តើម​អា​ជីព បង​តឹង​បាន​កសាង​ទម្រង់​ចិញ្ចឹម​សត្វ ដាំ​ដំ​ណាំ​រួម​ផ្សំ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត បច្ចេក​ទេស​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ ជួយ​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ តួយ៉ាង​ដូច បង​ថាច់​មិញ​ទ្រី នៅ​ភូមិ​ដៃ​ដូន​អុយ ជា​មួយ​ដើម​ទុន​ឧបត្ថម្ភ​ផ្តើម​អា​ជីព​ដែល​បង​តឹង ជំ​នួយ​គាត់​បាន​វិនិយោគ​ចិញ្ចឹម​គោ ចិញ្ចឹម​ជន្លេនក្រ​ហម​មាន​ប្រ​សិទ្ធ​ភាព។ បង​ទ្រី ឱ្យ​ដឹង៖ “មាន​ដើម​ទុន ក្តាប់​បាន​បច្ចេក​ទេស​ខ្ញុំ​វិនិយោគ​ចិញ្ចឹម​គោ​និង​ជន្លេន​ក្រ​ហម។ តាម​រយៈ​នោះ យក​លា​មក​គោ​ចិញ្ចឹម​ជន្លេន​ដើម្បី​ធា​នា​បរិស្ថាន រក​បាន​ប្រាក់​ចំ​ណូល​ផង។ សព្វ​ថ្ងៃ គោ​កើន​ឡើង​បាន ១០ ក្បាល ទម្រង់​ចិញ្ចឹម​ជន្លេន​ក្រ​ហម​ផ្តើម​ផ្ទៃ​ដី​ប្រ​មាណ ១០ ម៉ែត្រ​ការ៉េ ឥឡូវ​ឡើង​ជិត៦០​ម៉ែត្រ​កា​រ៉េ; ជន្លេន​ក្រ​ហម​ក្នុង​មួយ​ក្រ​ឡ ១០០ ខាំ លក់​ពី១០.០០០-​១៥.០០០ដុង សម្រាប់​អ្នក​ស្ទូច​ត្រី ចិញ្ចឹម​អន្ទង់ ចិញ្ចឹម​ត្រី។ល។ ដោយ​ឃើញ​មាន​ប្រ​សិទ្ធ​ភាព ​   ម្ល៉ោះ​ហើយ​បង​ទ្រី​បាន​បើក​ពង្រីក​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន៥​នាក់ផ្សេង​ទៀត​ដើម្បី​ចិញ្ចឹម​ផង​ ​​   ដែរ” ។

បង​តឹង ចែក​រំលែក៖ “ឆ្នាំ​២០២៤ ខ្ញុំ​បាន​ចុះ​ឈ្មោះ​អនុវត្ត​ទម្រង់​ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់ គិត​គូរ​ដល់​អ្នក​ក្សត់​ខ្សោយ​មាន​ជីវ​ភាព​ខ្វះ​ខាត​១០​នាក់ ជា​មួយ​កម្រិត​ឧបត្ថម្ភ​២​លាន​ដុង​/ខែ/​ម្នាក់។ ព្រម​ជា​មួយ​នោះ ស្នើ​ឡើង​ថ្នាក់​លើ​ឧបត្ថម្ភ​ថវិកា​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ទិញ​ម៉ា​ស៊ីន​កិនជន្លេន​ក្រ​ហម​ធ្វើ​ជី​សម្រាប់​ដាក់​ដើម​ឈើ​ ដំ​ណាំ​ស្រូវ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ទម្រង់​ចិញ្ចឹម​ជន្លេន​ក្រ​ហម កាន់​តែ​រីក​ផុល​ផុស​ដល់​សមាជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ”៕ 

          លីធាន​-លី​សៀ

ចែករំលែកអត្ថបទ