18/03/2024 - 08:58

រីក​​ចម្រើន​អា​ស្រ័យ​កម្ម​វិធី​ទិស​ដៅ​ជាតិ

រយៈ​ពេល​កន្លង គ្រប់​មន្ទីរ គណៈ ផ្នែក​លើ​​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង បាន​អនុវត្ត​ល្អ​សេចក្តី​សម្រេច​លេខ ២២០៩​/QĐ-UBND ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ស្តី​ពី​ការ​ប្រ​គល់​ទុន​បុព្វ​ហេតុ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ឆ្នាំ​២០២៣ លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង ម្ល៉ោះ​ហើយ ភូមិសា​ស្រ្ត​ដែល​ទទួល​ផល​ពី​កម្មវិធី​មាន​ការ​រីក​ចម្រើន​ ពិសេស គឺ​តំបន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។

ស្ពាន​លូ​ប្រ​ឡាយ​តាម​ង៉ាង​តភ្ជាប់​នឹង​ភូមិ ៤A ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ស្រុក​ចូវថាញ់ A
និង​ឃុំ​វិញ​ប៊ិញ ស្រុក​វ៉ី​ធ្វី។

តាម​ប្រ​សាសន៍​លោក គីហ៊ីវ​ថាញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង យោង​តាម​ស្ថិតិ​ទូទាំង​ខេត្ត​នៅ​មាន​ប្រ​ជា​ជន​ក្រីក្រ​ចំ​នួន​៩.៧៣៦គ្រួ​សារ ស្រូប​អត្រា​៤,៨៤% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួសារ​ប្រ​ជា​ជន​ទូ​ទាំង​ខេត្ត (ក្នុង​នោះ គ្រួសារ​ក្រីក្រ​ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​១.០៧៥​គ្រួសារ​ ស្រូប​អត្រា​១១,៤៦% បើ​ប្រៀប​នឹង​គ្រួសារ​ក្រីក្រ​សរុប​ទូទាំង​ខេត្ត​ និង​ស្រូប​អត្រា​១៣,១៣% នៃ​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​រួម)។ អា​ស្រ័យ​មាន​កម្ម​វិធី​វិនិ​យោគ​របស់​រដ្ឋ ទើប​គ្រួសារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ថយ​ចុះ​២,៨៨% បើ​ប្រៀប​នឹង​ឆ្នាំ​២០២១ សម្រេច​អត្រា​ដាក់​ចេញ​របស់​ខេត្តគឺ​២%។ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​៧.៤២៦​គ្រួសារ ស្រូប​អត្រា​៣,៦៩% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន​។ ការ​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​កម្ម​វិធី​ គម្រោង​របស់​រដ្ឋ គួប​ផ្សំ​នឹង​គម្រោង​ពិសេស​ដោយ​ឡែក បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សុក្រឹត ប្រ​ព័ន្ធ​រចនា​សម្ព័ន្ធ​បច្ចេក​ទេស ជំ​រុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ខេត្ត​និយាយ​រួម និង​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក។

​​ ជ្រុង​មួយ​នៃ​មណ្ឌល​ប្រ​ជា​ជន​តាំង​ទីលំនៅ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង។

តួយ៉ាង​ដូច​នៅ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ស្រុក​ចូវ​ថាញ់ A អា​ស្រ័យ​កម្ម​វិធី​វិនិ​យោគ​របស់​រដ្ឋ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីនេះ​មាន​ការ​ប្ដូរ​ផ្លាស់។ ពូយ័ញ​តាម នៅ​ភូមិ​៤A ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ឱ្យ​ដឹង៖  “សព្វ​ថ្ងៃ​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទៅ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ឬចូល​ទៅ​វ៉ីប៊ិញ​ គឺ​មាន​ភាព​ងាយ​​ស្រួល​ទាំង​អស់ ដ្បិត​ផ្លូវ​បាន​តភ្ជាប់​អស់​ហើយ។ មិន​តែ​ប៉ុណ្ណោះ ផ្លូវ​ភ្ជាប់​ភូមិ​តាម​ដង​ប្រ​ឡាយ​តាម​ង៉ាង​ក៏​ត្រូវ​បាន​វិនិ​យោគ ម្ល៉ោះ​ហើយ​អាច​បើក​យាន​យន្ត​ពី​ក្បាល​ភូមិ​ចូល​ដល់​ចុង​ភូមិ ចង់​ធ្វើ​អ្វី​ក៏​ងាយ​ស្រួល​ដែរ។ ពិសេស​ប្រ​ព័ន្ធ​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ប្រ​ព័ន្ធ wifi មាន​គ្រប់​សព្វ ហេតុ​នោះ​ប្រ​ជា​ជន​អាច​នឹង​ស្វែង​យល់​នូវ​ចំ​ណេះ​ដឹង​អំពី​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​យ៉ាង​ងាយ​ស្រួល ជា​ពិសេស​គឺ​តម្លៃ​លក់​ក​សិផល។ ឥឡូវ​តំបន់​ជន​បទ​ក៏​មិន​ខុស​ពី​ទី​ក្រុង​ប៉ុន្មាន​ដែរ កម្រិត​ទទួល​ផល​ប្រ​ហាក់​ប្រ​ហែល​គ្នា”។

ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​របស់​ខេត្ត​ហូវ​យ៉ាង លោក​សើុងតាយ​ នៅ​ទី​ប្រ​ជុំ​ជន​បៃ​ង៉ាង ឱ្យ​ដឹង៖ “ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​មាន​ភាព​រីក​ចម្រើន សបញ្ជាក់​ថា កម្ម​វិធី​ គម្រោង​របស់​រដ្ឋ​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រ​ជា​ជន ជួយ​ឱ្យ​ពួក​គាត់​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឈាន​ឡើង​ក្នុង​ជីវ​ភាព”​៕

                                    ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ