មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/03/2024 - 16:30

អស់​ពី​ចិត្ត​ដើម្បី​ភាព​សុខ​សាន្ត​របស់​ភូមិ​ស្រុក​

លោក​ ត្រឹង​ផាក​មិញ​ គឺជា​គំរូ​ឆ្នើម​ធ្វើ​បទ​បង្ហាញ​ក្នុង​ពិធី​ទទួល​ស្គាល់​ឃុំ​ដាយ​តឹម​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ។​

ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ លោក​ត្រឹង​ផាក​មិញ​ នៅ​ភូមិ​ដាយ​ជី ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​អនុវត្ត​ល្អ​តួនា​ទីជា “ស្ពាន​ចម្លង​” ពាំ​នាំ​គោល​ការណ៍​ គោល​មាគា៌របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ខ្មែរ។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ មក​ទល់​បច្ចុប្បន្ន​ លោក​មិញ​ ជា​អ្នក​សម្រប​សម្រួល​គំ​រូ​រាល់​ករណី​វិវាទ​ ប្តឹង​ផ្តល់​នៅ​ភូមិ​ដាយជី។​ មក​ទល់​ពេល​នេះ​ លោក​មិញ​ រួម​ជា​មួយ​ក្រុម​សម្រប​សម្រួល​ក្នុង​ភូមិ​ ធ្វើ​ការ​សម្រប​សម្រួល​បាន​ជាង​១០០ ករណី​ដែល​ពាក់​ព័ន្ធ​ដល់​ប្តឹង​ផ្តល់​ដី​ធ្លី​ អា​ពាហ៍​ពិពាហ៍​គ្រួ​សារ​ និង​បញ្ហា​ផ្សេង​ៗ​ទៀត។​ ក្នុង​នោះ​ មាន​ជាង​៨០% ករណី​សម្រប​សម្រួល​ជោគ​ជ័យ​ រួម​ចំ​ណែក​កសាង​ចំ​ណង​សាម​គ្គី​ ភូមិ​ផង​របង​ជា​មួយ​ ពិសេស​គឺ​កាត់​បន្ថយ​ស្ថាន​ភាព​បណ្ដឹង​តវ៉ា​រំលង​ថ្នាក់។​ ទន្ទឹម​នឹង​នោះ​ លោក​មិញ​ ថែម​ទាំង​សកម្ម​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​ ខ្នះ​ខ្នែង​ចូល​រួម​កសាង​ជន​បទថ្មី​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ; មិន​ចូល​រួម​ក្នុង​បាប​គ្រោះ​សង្គម​ មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​នៅ​ភូមិ​ភាគ។​ រយៈ​ពេល​ជាង​ ៣ ឆ្នាំ​មក​នេះ​ លោក​មិញ​ បាន​ចលនា​ប្រ​ជា​ជន​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​បាន​ជាង​៣​ពាន់​លាន​ដុង​ ដើម្បី​កសាង​ពហុ​កីឡដ្ឋាន​ឃុំ​ដាយ​តឹម; បង្កើន​កម្រិត​ផ្លូវ​បេ​តុង​ប្រ​វែង​ជាង​ ១,៧ គ.ម នៅ​ភូមិ​ដាយ​ជី- ដាយ​ថាញ់ និង​កសាង​ស្ពាន​ជន​បទ៘ ជួយ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ទំ​និញ។​ លោក​មិញ​ ឱ្យ​ដឹង៖ “បើ​ចង់​ឱ្យ​មាមីង​ខ្មែរ​ជឿ​ទុក​ចិត្ត​ដំ​បូង​គឺ​ខ្លួន​យើង​និង​គ្រួ​សារ​ត្រូវ​ធ្វើ​ជា​គំ​រូ។​ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​ខ្នះ​ខ្នែង​ពលកម្ម​ផលិតគំរូ​ អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ។​ ម្យ៉ាង​ទៀត​ កូន​ៗ​ខ្ញុំ​លក់​សម្ភារៈកសិកម្ម​ ម្ល៉ោះ​ហើយ​ខ្ញុំ​ដាស់​តឿន​កូន​ក្នុង​ការ​ជួញ​ដូរ​ ត្រូវ​តែ​ស្មោះ​ត្រង់​ រក្សា​កិត្តិ​យសនិង​បង់​ពន្ធ​ត្រូវ​តាម​ការ​កំ​ណត់​របស់​ច្បាប់​ ហេតុ​នោះ​ការ​រក​ស៊ី​របស់​កូន​ៗ​តែង​មាន​ភាព​ងាយ​ស្រួល។​ ផ្តើម​ពី​នោះ​ ខ្ញុំ​និង​កូន​ៗ​តែង​ជួយ​ដល់​អ្នក​ក្រ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ភូមិ​ស្រុក​ ភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​និង​សុវត្ថិ​ភាព​ ដូច្នេះ​ទើប​មាមីង​ខ្មែរ​មាន​ទំ​នុក​ចិត្ត​ អនុវត្ត​ត្រូវ​តាម​ការ​កំ​ណត់​របស់​ច្បាប់”។​

លោក​ ត្រឹង​ផាក​មិញ​ (ខាង​ស្ដាំ) ទទួល​ប័ណ្ណ​សរ​សើរ​ពី​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​ដាយ​តឹម សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ​។​

រៀង​រាល់​ឆ្នាំ​ លោក​មិញ​ ថែម​ទាំង​ចលនា​ញាតិ​មិត្ត​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​បាន​ជាង​ ១៥០ លាន​ដុង​ និង​អង្ករ​ជាង​ ២ តោន​ ដើម្បី​ជូន​ជា​អំ​ណោយ​ដល់​មាមីង​ខ្មែរ​ក្រី​ក្រ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ទៀត​ផង​។​ លោក​ ត្រឹង​ជីន​តឹម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម ឱ្យ​ដឹង៖ “លោក​ត្រឹង​ផាក​មិញ​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​និង​សកម្ម​រួម​វិភាគ​ទាន​ជួយ​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​គិត​គូរ​ដល់​អ្នក​ក្រនិង​កសាង​ជន​បទ​ថ្មី​ខ្នាត​គំរូ​។​ ជា​ពិសេស​ គាត់​តែង​ឈាន​មុខ​រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ក្នុង​ភូមិ​ភាគ​ អនុវត្ត​ល្អ​ការ​ងារ​សម្រប​សម្រួល​ វិវាទ​ ប្តឹង​ផ្តល់​ក្នុង​ផ្ទៃ​ក្នុង​ប្រ​ជា​ជន​ និង​ចូល​រួម​ការ​ងារ​គ្រប់​គ្រង​ អប់រំ​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ក្នុង​សហគមន៍ ​ចលនា​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ខុស​ ងាក​មក​ប្រ​កប​កិច្ច​ការ​រក​ស៊ី​វិញ។​ ឆ្នាំ​២០២៣ លោក​មិញ​ ជា​បុគ្គល​ឆ្នើម​ក្នុង​ការ​រួម​ចំ​ណែក​កសាង​ឃុំ​ដាយ​តឹម សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ខ្នាត​គំរូ​ ហើយ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ”៕​

       លីធាន​- លីសៀ

ចែករំលែកអត្ថបទ