ព្រះតេជព្រះគុណ ហ្វិញកុងដើយ ព្រះចៅអធិការវត្តតាលោង ឃុំឡុងវិញ ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាព្រះសង្ឃមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ។ ព្រះអង្គតែងខ្នះខ្នែងក្នុងការចលនាជនរួមជាតិខ្មែរ គោរពអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
![ព្រះសង្ឃមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20231212/images/khmer/41.jpg)
ព្រះតេជព្រះគុណ ហ្វិញកុងដើយ ព្រះចៅអធិការវត្តតាលោង។
ឆ្នាំ២០១៦ ព្រះតេជព្រះគុណ ហ្វិញកុងដើយ បានព្រះសង្ឃ គណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត ទំនុកចិត្តតែងតាំងជាព្រះចៅអធិការវត្តតាលោង រហូតមកទល់សព្វថ្ងៃ។ តាំងពីទទួលតួនាទីជាព្រះចៅអធិការវត្តមក ព្រះតេជព្រះគុណ ហ្វិញកុងដើយ បានរួមចំណែកយ៉ាងច្រើនសម្រាប់ការងារសាសនានិងសង្គម។ សង្កេតឃើញព្រះវិហារចាស់មានភាពទ្រុឌទ្រោម ព្រះអង្គក៏ពិភាក្សាជាមួយគណៈកម្មការវត្ត កៀរគរមាមីងពុទ្ធបរិស័ទ រួមវិភាគទាន ថវិកា កម្លាំងពលកម្មដើម្បីកសាងថ្មី។ បន្ទាប់មកព្រះអង្គក៏បានកៀរគរពុទ្ធបរិស័ទកសាងរបងវត្ត សាលា សមណកុដិ បង្គោលទង់និងបង្គោលភ្លើងជុំវិញវត្ត។ល។ សំណង់ថ្មីមួយចំនួនមានភាពស្រស់ស្អាត ដិតដាមដោយអត្តសញ្ញាណ វប្បធម៌ខ្មែរ។
![ព្រះសង្ឃមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ](https://baocantho.com.vn/image/fckeditor/upload/2023/20231212/images/khmer/42.jpg)
ព្រះតេជព្រះគុណ ហ្វិញកុងដើយ កំពុងពិភាក្សាជាមួយគណៈកម្មការវត្ត
អំពីកិច្ចការកសាងក្នុងវត្ត។
ព្រះតេជព្រះគុណ ហ្វិញកុងដើយ មានថេរដីកា៖ “ការគោរពប្រតិបត្តិសាសនា ក៏ដូចជាកិច្ចការកសាងវត្តអារាម គឺយើងត្រូវធ្វើជាគំរូនិងមានភាពស្អាតស្អំ ទើបបង្កបានទំនុកចិត្តក្នុងព្រះសង្ឃនិងពុទ្ធបរិស័ទ។ រយៈពេលកន្លង បក្ស និងរដ្ឋបានយកចិត្តគិតគូរជីវភាពមាមីងខ្មែរបានយ៉ាងល្អ។ មាមីងខ្មែរមានផ្ទះសម្បែងសមរម្យ កូនចៅមានឱកាសបានទៅរៀនសូត្រ។ល។ ដូច្នេះ អាត្មាភាពរួមជាមួយរដ្ឋអំណាចភូមិភាគ ខ្នះខ្នែងកៀរគរមាមីងកសាងផ្នត់រស់នៅស៊ីវិល័យ”។
លោកសើុងវង្ស ប្រធានគណៈកម្មការវត្តតាលោង ឱ្យដឹង៖ “ចាប់តាំងពីព្រះតេជព្រះគុណ ហ្វិញកុងដើយ កាន់តំណែងជាព្រះចៅអធិការវត្តមក ព្រះអង្គតែងយកព្រះទ័យទុកដាក់ក្នុងការកសាង ពិសេសគឺពង្រឹងស្មារតីសាមគ្គីភាពក្នុងព្រះសង្ឃនិងពុទ្ធបរិស័ទ។ ព្រះអង្គជាព្រះសង្ឃមួយអង្គ មានស្មារតីសិក្សាស្រាវជ្រាវធម៌ វិន័យ។ បានមាមីងពុទ្ធបរិស័ទគោរពរាប់អានគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ព្រះតេជព្រះគុណ ថែមទាំងផ្សព្វផ្សាយណែនាំពន្យល់ពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ដូច្នេះមាមីងយល់ច្បាស់រស់នៅគោរពតាមច្បាប់ គិតគូរពង្រីកសេដ្ឋកិច្ចគ្រួសារ កៀរគរកុមារទៅសាលារៀន ជម្នះលំបាកឈានឡើងក្នុងជីវភាព”។
លោកឡឹមវ៉ាន់ក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញ ឱ្យដឹង៖ “ព្រះតេជព្រះគុណ ហ្វិញកុងដើយ បង្កទំនុកចិត្តខ្ពស់ក្នុងព្រះសង្ឃនិងជនរួមជាតិខ្មែរ។ ចាប់តាំងពីព្រះអង្គទទួលតួនាទីជាព្រះចៅអធិការវត្ត ការកសាង ការរៀនសូត្ររបស់ព្រះសង្ឃ ក៏ដូចជាការគោរពប្រតិបត្តិសាសនារបស់មាមីងជនរួមជាតិខ្មែរ ឃើញថាមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ព្រះអង្គក៏ជាគំរូល្អក្នុងការអនុវត្តការងារផ្សព្វផ្សាយ ពេលទេសនាម្តងៗព្រះអង្គតែងពន្យល់ណែនាំមាមីងឱ្យមានការគោរពប្រតិបត្តិល្អសាសនា ល្អសង្គម ផ្តើមពីនោះ ជួយឱ្យការគោរពអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ក្នុងជនរួមជាតិខ្មែរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ”៕
សើុងម៉ាល័យ-មុនី