មជ្ឈដ្ឋានយុវវ័យចូលចិត្ត “ដើរហើរ” តែងនិយាយនឹងគ្នាថា “មុនពេលឈានចូលអាយុ២៥ឆ្នាំ ចូរធ្វើដំណើរឱ្យសព្វហាយ៉ាង” ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃតំបន់ឦសានរបស់មាតុភូមិ។
ផ្កាបាក់វីតបៀមទឹកភ្លៀងនៅពេលព្រឹកព្រលឹម ម្ល៉ោះហើយមិនទាន់រីកស្រុះ។
និយាយដោយត្រង់ទៅ ហាយ៉ាងមិនមែនជាទីតាំងទេសចរណ៍សម្រាប់អ្នកពុលឡាន ខ្លាចកម្រិតកម្ពស់និងមានភាពព្រឺព្រួចខ្លាំងនោះទេ។ ពីព្រោះក្រៅពីដងផ្លូវបត់បែន ប៉ុន្តែរាបស្មើចាប់ពីត្វៀងក្វាងរហូតដល់ក្រុងហាយ៉ាង ចំណែក២០០គីឡូម៉ែត្របន្តពីនោះ គឺរត់ឆ្លងកាត់ភ្នំនៃតំបន់ខ្ពង់រាបថ្មដុងវ៉ាន់ និងកំពូលភ្នំម៉ាភីឡែង។ ដងផ្លូវទាំងអស់នេះ មានលក្ខណៈរួម គឺម្ខាងភ្នំខ្ពស់និងម្ខាងទៀតល្អាងជ្រៅ។ ពេលធ្វើដំណើរឆ្លងផុត ២០០គីឡូម៉ែត្រ នេះភ្ញៀវទេសចរនឹងទទួលអារម្មណ៍ពីភាពផូរផង់ ស្រស់ស្អាតដ៏អស្ចារ្យនៃតំបន់ឦសានរបស់មាតុភូមិ។ ហើយនឹងយល់ច្បាស់ថាហេតុអ្វីបានជាផ្លូវនេះមានឈ្មោះដ៏ពីរោះគឺ ដងផ្លូវសុភមង្គល។ ពីព្រោះដងផ្លូវបានធ្វើសម្រេចដោយកម្លាំងសាមគ្គីរបស់យុវជន១៦ជនជាតិ ចំណាយកម្លាំងពលកម្មចំនួន២លានថ្ងៃ។ ដោយរួមមានយុវជនស្ម័គ្រចិត្តជាង១.៣០០នាក់និងកម្មករជាង១.០០០នាក់ ពួកគាត់ធ្វើការដោយឧបករណ៍សាមញ្ញបំផុត ដូចជា៖ ចបកាប់ ប៉ែល ដែកគាស់ ញញួរធំ។ល។ ដើម្បីបំបែកភ្នំធ្វើផ្លូវក្នុងលក្ខណៈលំបាកក្រៃលែង ខ្វះអាហារ ខ្វះទឹកផឹក និងអាកាសធាតុសោះកក្រោះ។ ដងផ្លូវជាសំណង់ដ៏មហិមានៃកម្លាំងមនុស្ស។ វាបានតភ្ជាប់ស្រុកតំបន់ភ្នំចំនួន៤ជាមួយក្រុងហាយ៉ាង រួមចំណែកនាំមកនូវជីវភាពធូរធារដល់ជនជាតិភាគតិចនៅទីនេះ។
ដងផ្លូវបត់បែនមានភាពស្រស់ស្អាតណាស់ភ្ញៀវទេសចរដែលពុលឡាន មិនគប្បីធ្វើដំណើរឡើយ។
២០០គីឡូម៉ែត្រនៃដងផ្លូវសុភមង្គល ឆ្លងពីភ្នំមួយទៅភ្នំមួយទៀត ស្ថិតនៅតែលតោលក្បែរ
ជញ្ជាំងភ្នំចោតនិងល្អាងជ្រៅ។
ក្នុងសរទៈរដូវ ផ្កាបាក់វីតរីកស្គុសស្គាយ ហាយ៉ាងពិតជាស្រស់ស្អាត ពីព្រោះគ្មានទីណាមានផ្កាបាក់វីតរីកស្គុសស្គាយ ហើយស្រស់ស្អាត ដូចនៅទីនេះទេ។ ទន្ទឹមនឹងវាលស្រែកាំជណ្តើរ ស្រូវទុំលឿងនោះ វាលស្រែផ្កាបាក់វីត ក៏ជាផ្លាកពាណិជ្ជកម្មរបស់ហាយ៉ាងផងដែរ។ មកកាន់ហាយ៉ាង ភ្ញៀវទេសចរមិនចាំបាច់រកទីតាំងប្រមាញ់ពពកទេ ពីព្រោះពេលព្រឹកព្រលឹម ផ្លូវបត់បែនទាំងអស់ហាក់ដូចជាគ្របដណ្តប់ដោយពពក។
ក្រៅពីខ្ពង់រាបថ្មដុងវ៉ាន់ វាលស្រែផ្កាបាក់វីត ស្រែកាំជណ្តើរ ហាយ៉ាងនៅទាំងមាន៖ បង្គោលទង់ឡុងគូ កេរដំណែលក្សត្រវឿង ក្រុងបុរាណ ដុងវ៉ាន់ ច្រកផ្លូវទូសាន ច្រកភ្នំម៉ាភីឡែង; ពិធីបុណ្យគែនម៉ុង ផ្សារស្នេហ៍ខូវវ៉ាយ; ភូមិវប្បធម៌ ជនជាតិណាំដាំង ប៉ាវី ឡូឡូចៃ; មណ្ឌលសម្រាកលំហែកាយភូមិម៉ុង - ក្វាងបា, ប៉ាពីវ - ប៉ាក់ម៉េ ។ល។ ព្រោះហេតុនោះ មានភ្ញៀវទេសចរជាង ២.០០០លើកនាក់មកកាន់ទីនេះកាលពីឆ្នាំ ២០១០ បានកើនឡើងដល់២,២លានលើកនាក់ក្នុងឆ្នាំ២០២២ ហើយតាមការរំពឹងទុកក្នុងឆ្នាំ២០២៣ នឹងមានភ្ញៀវទេសចរមកកាន់ទីនេះ ជាង៣លានលើកនាក់។ ពិសេស គឺនៅពេលហាយ៉ាង ទើបបានអង្គការពានរង្វាន់ទេសចរណ៍ពិភពលោកជូនរង្វាន់ជាគោលដៅទេសចរណ៍ទើបល្បីឈានមុខនៅអាស៊ី៕
ហាយ៉ាង - វិមាន