ព្រះតេជព្រះគុណ សើុងមិញហៀង ព្រះចៅអធិការវត្តដើមពោធិ៍ បានបួសរៀនជាង២៤វស្សានៅឃុំដាយអឹង២ ស្រុកត្រឹងដេ ខេត្តសុកត្រាំង ព្រះអង្គតែងយកព្រះទ័យទុកដាក់គិតគូរការងារសាសនានិងសង្គម។ ក្រៅពីនោះ ព្រះអង្គនៅទាំងសកម្មចលនាជនរួមជាតិខ្មែរ ព្រួតដៃគ្នារក្សាភាពសុខសាន្តជូនភូមិស្រុកទៀតផង។
ព្រះតេជព្រះគុណ សើុងមិញហៀង បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្តីពីអ្នកមានប្រជាប្រិយមានស្នាដៃឆ្នើមលើវិស័យជាច្រើន។
ឆ្នាំ១៩៩៩ សើុងមិញហៀង បានចូលបួសនិងរៀនអក្សរសាស្រ្តនៅវត្តសិរីពោធិដើមពោធិ៍។ ក្នុងអំឡុងពេលនេះដែរ ព្រះអង្គបានរួមជាមួយនឹងគណៈកម្មការវត្ត ចលនាពុទ្ធបរិស័ទយកចិត្តទុកដាក់គិតគូរដល់ការបួសរៀនរបស់ព្រះសង្ឃនិងកសាងវត្តអារាម។ ឆ្នាំ២០០៨ ព្រះអង្គបានគណៈកម្មការវត្តនិងពុទ្ធបរិស័ទតែងតាំងជាព្រះចៅអធិការវត្តរហូតដល់សព្វថ្ងៃ។ ផ្តើមពីនោះ ព្រះអង្គផ្តុំកម្លាំងទៅលើការកសាងវត្តអារាម គិតគូរការរៀនសូត្ររបស់ព្រះសង្ឃ និងចលនាពុទ្ធបរិស័ទសាមគ្គី ព្រួតដៃគ្នាកសាងតំបន់ជនបទសុខសាន្ត។ ព្រះតេជព្រះគុណ សើុងមិញហៀង មានថេរដីកា៖ “ក្នុងនាមជាព្រះចៅអធិការវត្ត ត្រូវមានបន្ទុកក្នុងការកសាងវត្តអារាម គិតគូរការរៀនសូត្ររបស់ព្រះសង្ឃ និងចលនាពុទ្ធបរិស័ទសកម្មគិតគូរអភិវឌ្ឍសេដ្ឋកិច្ចដើម្បីមានជីវភាពធូរធារ។ បំផុតគឺចលនាពុទ្ធបរិស័ទរស់នៅចេះសាមគ្គីគ្នា រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច”។ ចំពោះការជឿទុកចិត្តរបស់ពុទ្ធបរិស័ទនិងការយកព្រះទ័យគិតគូររបស់ព្រះអង្គ បានចលនាពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស រួមវិភាគទានទឹកប្រាក់រាប់សិបពាន់លានដុង ដើម្បីកសាងព្រះវិហារ កុដិ សាលា ខ្លោងទ្វារ ទីធ្លាវត្ត។ល។ ម្ល៉ោះហើយ ទើបវត្តសិរីពោធិដើមពោធិ៍មានភាពសមរម្យ ស្អាតបាត។
ព្រះតេជព្រះគុណ សើុងមិញហៀង។
ទន្ទឹមនឹងនោះ ព្រះតេជព្រះគុណ មិញហៀង បានចលនាពុទ្ធបរិស័ទក្នុងចំណុះជើងវត្តអនុវត្តបានល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ព្រះអង្គ តែងចលនាព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមជាមួយនឹងរដ្ឋអំណាច រក្សាលំនឹងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ អភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។ រៀងរាល់ថ្ងៃសីល ពេលមាមីងខ្មែរអញ្ជើញមកវត្ត ព្រះអង្គតែងផ្គួបបញ្ចូលការឃោសនា ចលនាពុទ្ធបរិស័ទចូលរួមការចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងប្រុងប្រយ័ត្នចំពោះឧបាយកលអូសទាញ មួលបង្កាច់ ញុះញង់របស់ជនទុច្ចរិត ឆ្លៀតយកឱកាសបញ្ហាជនជាតិនិងសាសនា ដើម្បីប្រឆាំងបំផ្លិចបំផ្លាញរដ្ឋអំណាចយើង។ ក្រៅពីនោះ ព្រះអង្គនៅទាំងចូលរួមសម្រុះសម្រួលបានជាច្រើនករណីវិវាទទំនាស់ក្នុងប្រជាជន រួមចំណែករក្សាចំណងមិត្តភាពរវាងអ្នកភូមិផងរបងជាមួយ និងសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ជនបទ។
តាមប្រសាសន៍លោកថាច់វ៉ាន់ម៉េន ប្រធានការិយាល័យជនជាតិស្រុកត្រឹងដេ ព្រះតេជព្រះគុណ សើុងមិញហៀង មានប្រជាប្រិយក្នុងជនរួមជាតិខ្មែរណាស់ និងសកម្មចូលរួមសកម្មភាព ចលនារបស់ភូមិភាគទៀតផង។ ក្រៅពីគិតគូរ កសាងវត្តអារាម គិតគូរឱ្យព្រះសង្ឃបួសរៀនបានល្អ ព្រះអង្គនៅទាំងសកម្មចូលរួមការងារសប្បុរសធម៌សង្គមទៀតផង។ ពិសេស ព្រះអង្គបានចលនាសប្បុរសជនក្នុងនិងក្រៅខេត្ត រួមវិភាគទានជាអង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ឧបត្ថម្ភដល់អ្នកមានវ័យចំណាស់គ្មានទីពឹងជាង៥០រូប។ ចំពោះការរួមចំណែកលើវិស័យជាច្រើនរបស់ព្រះអង្គ ហើយបានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ៕
លីធាន-វិមាន