ខេត្តបាកលីវ បានសហការជាមួយកាសែត ពលកររៀបចំពិធីសម្ពោធសំណង់ “ផ្លូវទង់ជាតិនៃមាតុភូមិ” នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិពិសេស មូលដ្ឋានកៃចាញ់ ឃុំនិញថាញ់ឡើយ ស្រុកហុងយ៉ឹង និងជូនអាហារូបករណ៍ដល់សិស្សជនជាតិភាគតិចដែលមានជីវភាពខ្វះខាត។
អតីតឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ជូនអាហារូបករណ៍
ដល់សិស្សជនជាតិភាគតិចដែលមានជីវភាពខ្វះខាតរៀនសូត្រល្អ។
សំណង់ “ផ្លូវទង់ជាតិនៃមាតុភូមិ” នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រជាតិដ៏ពិសេស មូលដ្ឋានកៃចាញ់ គឺជាសំណង់ “ផ្លូវទង់ជាតិនៃមាតុភូមិ” ទី៣នៅខេត្តបាកលីវ ត្រូវបានកាសែតពលករ សហការជាមួយសម្ព័ន្ធយុវជនខេត្តបាកលីវ ផ្សព្វផ្សាយអនុវត្តដោយមានប្រវែង២៥គ.ម កសាងទង់ជាតិនិងបង្គោលទង់ចំនួន១.៧០០ គិតជាតម្លៃទឹកប្រាក់៧០០លានដុង។
នាឱកាសនេះ អតីតឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ប្រធានកិត្តិយសនៃកម្មវិធីមោទនភាពទង់ជាតិនៃមាតុភូមិ ជាស្ថាបនិក រួមជាមួយសប្បុរសជនទាំងឡាយ បានជូនអាហារូបករណ៍១០០ចំណែកដល់សិស្សដែលមានជីវភាពខ្វះខាត ឆ្លងកាត់លំបាករៀនសូត្របានល្អលើភូមិសាស្ត្រស្រុកហុងយ៉ឹង (ក្នុងមួយចំណែក១លានដុង)។ ពិសេស ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានជូនអំណោយ២០ចំណែក ក្នុងមួយចំណែក១លានដុង ដល់គ្រួសារក្រីក្រលើភូមិសាស្ត្រស្រុកហុងយ៉ឹងផងដែរ។ នេះគឺជាសកម្មភាពស្ថិតក្នុងកម្មវិធី “អាហារូបករណ៍ឧបត្ថម្ភសិស្ស-និស្សិតជនជាតិភាគតិចនិងសិស្សក្រីក្រ”៕
លីធាន-លីសៀ