មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/08/2023 - 11:00

យុទ្ធ​ជន​ពិការ​ថាច់​ចឿង

យុទ្ធ​ជន​ពិការ​ថាច់​ចឿង កើត​ឆ្នាំ​ ១៩៥៦ នៅ​ភូមិ​តា​មោង​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង តែង​អនុ​វត្ត​តាម​ដំ​បូន្មាន​អ៊ំហូ “ពិការ​ប៉ុន្តែ​មិន​ទុព្វល​ភាព”។ គាត់​ពុះ​ពារ​ឆ្លង​កាត់​ការ​លំ​បាក​ចាក​ផុត​ភាព​ក្រី​ក្រ​ ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​។

តំ​ណាង​ភូមិ​ភាគ​ (ឈរ) ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​យុទ្ធ​ជន​ពិការ​ថាច់​ចឿង។

ពូថាច់​ចឿង ចូល​រួម​តស៊ូ​ប្រ​ឆាំង​អា​មេរិក​ រំ​ដោះ​ប្រ​ទេស​ ពេល​វិល​មក​រស់​នៅ​ជីវ​ភាព​សាមញ្ញ ដោយ​មាន​លិ​ខិត​បញ្ជាក់​ជា​យុទ្ធ​ជន​ពិការ​៤/៤។ យុទ្ធ​ជន​ពិការ​ថាច់​ចឿង ជួបការ​លំ​បាក​ច្រើន​ក្នុង​ជីវ​ភាព​រស់​នៅ។ ក្នុង​ចំ​ណោម​ កូន​របស់​គាត់​ទាំង​ ៤ នាក់​ មាន​កូន​ ២ នាក់​ត្រូវ​ពិការ​ភ្នែក​ពី​កំ​ណើត​ដោយ​សារ​រង​ប៉ះ​ពាល់​ជាតិ​ ពុល​ពណ៌​លឿង​ ណាមួយ​របួស​ក្នុង​ខ្លួន​គាត់​ ពេល​ខ្លះ​ធ្វើ​ទុក្ខ​ម្តង​ម្កាល។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី​ ដោយ​ស្មារតី​និង​គោល​ជំហរ​ក្នុង​នាម​ជា​កង​ទ័ព​អ៊ំហូ។ គាត់​មាន​សេចក្តី​ព្យា​យាម​ ស៊ូទ្រាំ​ការ​លំ​បាក​ ឈាន​ឡើង​ដោយ​ឆន្ទៈ​មោះ​មុត​របស់​ខ្លួន​ និង​ការ​ជំនួយ​កម្លាំង​ឧបត្ថម្ភ​ពី​គោល​នយោ​បាយ​ ផ្សេង​ៗ​របស់​បក្ស​និង​រដ្ឋ។ ពូថាច់​ចឿង ឱ្យ​ដឹង៖ “ក្រៅ​ពី​ទទួល​បាន​ផល​ពី​របប​គោល​នយោ​បាយ​ផ្សេង​ៗ​សម្រាប់​យុទ្ធ​ជន​ពិការ​គ្រប់​សព្វ​និង​ទាន់​ពេល​ ខ្ញុំ​នៅ​ទាំង​ទទួល​បាន​ជំ​នួយ​សង់​ផ្ទះ​ឧប​ការៈ​គុណ​ទៀត​ផង។ ពិ​សេស​ ធនា​គារ​គោល​នយោ​បាយ​សង្គម ក៏​បាន​ឧបត្ថម្ភ​ឱ្យ​បុល​ទុន​ ២ លើក​ ដោយ​មាន​ទឹក​ប្រាក់​ជាង​១៥០​លាន​ដុង​ ដោយ​អត្រា​ការ​ប្រាក់​ទាប​ដើម្បី​ខ្ញុំ​វិនិ​យោគ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួសារ”។

អា​ស្រ័យ​មាន​ទុន​កម្ចី​អនុ​គ្រោះ​ ពូ​ថាច់​ចឿង បាន​ពង្រីក​ហ្វូង​គោ​ដើម្បី​សេដ្ឋ​កិច្ច​គ្រួសារ​លំ​នឹង។

មិន​ត្រឹម​តែ​ប្តេជ្ញា​ចិត្ត​ឆ្លង​កាត់​ការ​លំ​បាក​ចាក​ផុត​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ពូថាច់​ចឿង​ថែម​ទាំង​ជា​យុទ្ធ​ជន​ពិការ​គំរូ ឈាន​មុខ​រាល់​ចលនា​ក្នុង​ភូមិ​ស្រុក​ទៀត​ផង។ លោក​តែង​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​កសាង​ជីវ​ភាព​វប្ប​ធម៌​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត​ បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ។ ម្យ៉ាង​ទៀត​ ពូក៏​ត្រៀម​លក្ខណៈ​ចែក​រំ​លែក​បទ​ពិសោធន៍​ ជួយ​គ្រួសារ​ដែល​លំ​បាក​ក្នុង​ភូមិ​ស្រុក​ជា​សន្សឹមៗ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។ ពូថាច់​ចឿង ឱ្យ​ដឹង​បន្ថែម៖ “ខ្ញុំ​បាន​បរិច្ចាគ​ដី​ឱ្យ​ភូមិ​ភាគ​អស់​ ១,៥ កុង​ ដើម្បី​ធ្វើ​ផ្លូវ​អភិវឌ្ឍ​ជន​បទ។ ខ្ញុំ​ត្រេក​អរ​ណាស់​ពី​ព្រោះ​សេដ្ឋ​កិច្ច​គ្រួសារ​បាន​លំ​នឹង។ ទោះ​បី​វ័យ​ចាស់​ជរា​ក៏​ពិត​មែន​ ប៉ុន្តែ​កិច្ច​ការ​ណា​យើង​នៅ​ធ្វើ​បាន​ចេះ​តែ​ខំ​ធ្វើ​ទៅ​រៀង​រាល់​ថ្ងៃ​រត់​ម៉ូតូ​ឌុប​ កាត់​ស្មៅឱ្យ​គោ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ ក៏​ជា​ការ​រួម​ចំ​ណែក​ដល់​ភូមិ​ស្រុក​យើង​កាន់​តែ​សម្បូរ​សប្បាយ​ផង​ដែរ”។

លោក​ ង៉ោ​វិញ​ត្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង ឱ្យ​ដឹង៖ “គ្រួ​សារ​ពូ​ថាច់​ចឿង គឺ​ជា​គ្រួ​សារ​គោល​នយោ​បាយ​គំរូ​មួយ​ គាត់​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត​ ក្រៅ​ពី​ចិញ្ចឹម​គោ​ពេល​ទំ​នេរ​ពូរត់​ម៉ូតូ​ឌុប​ដើម្បី​រក​ប្រាក់​ចំ​ណូល​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​ទៀត​ផង។ ផ្តើម​ពី​ជីវ​ភាព​គ្រួសារ​ក្រី​ក្រ​ បច្ចុប្បន្ន​ជា​មួយ​ស្មារតី​ឆ្លង​កាត់​ការ​លំ​បាក​ចាក​ផុត​ភាព​ក្រី​ក្រ​សេដ្ឋ​កិច្ច​គ្រួសារ​ពូបាន​លំ​នឹង​ ថែម​ទាំង​គិត​គូរ​ឱ្យ​កូន​ៗ​មាន​ការ​ងារ​ធ្វើ​ទៀត​ផង”៕

                                  ទ្រុក​ម៉ាយ-លីសៀ

ចែករំលែកអត្ថបទ