វេជ្ជបណ្ឌិត គឹមធីជ័យ នាយិការងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ ខេត្តត្រាវិញ តែងអស់ពីចិត្តដើម្បីអ្នកជំងឺ ម្ល៉ោះហើយបានអ្នកជំងឺនិងអ្នកជាច្រើនគោរពរាប់អាន។
វេជ្ជបណ្ឌិត គឹមធីជ័យ នាយិការងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ។
ក្រោយពីបញ្ចប់ការសិក្សាមធ្យមសិក្សាប័ត្រពេទ្យនៅមហាវិទ្យាល័យឱសថ សាស្រ្តកឹងធើនាឆ្នាំ ២០០៥ គ្រូពេទ្យ គឹមធីជ័យ បានចូលធ្វើការនៅដំណាក់សុខាភិបាលឃុំង៉ូវឡាក។ ក្នុងអំឡុងពេលនោះ ក្រៅពីទទួលបន្ទុកការងារវិជ្ជាជីវៈ អ្នកគ្រូពេទ្យ គឹមធីជ័យ នៅទាំងចំណាយពេលវេលារៀនបន្ថែមដើម្បីលើកកម្ពស់មុខជំនាញវិជ្ជាជីវៈ។ ឆ្នាំ ២០១១ គ្រូពេទ្យ គឹមធីជ័យ បានប្រឡងជាប់ចូលរៀនវិក្រឹតការវេជ្ជបណ្ឌិត នៅមហាវិទ្យាល័យឱសថសាស្រ្ដក្រុងហូជីមិញ។ ឆ្នាំ ២០១៦ ប្រឡងជាប់សញ្ញាបត្រ រួចបានបញ្ជូនទៅបំពេញការងារនៅដំណាក់សុខាភិបាលឃុំដុងចូវ ហើយបានតែងតាំងជាប្រធានដំណាក់សុខាភិបាល។ ចុងឆ្នាំ ២០២២ វេជ្ជបណ្ឌិត គឹមធីជ័យ ត្រូវបានបញ្ជូនឱ្យទៅបំពេញការងារនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ ហើយបានតែងតាំងជានាយិការងនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ មកទល់បច្ចុប្បន្ន។
វេជ្ជបណ្ឌិតគឹមធីចាយ (អង្គុយខាងឆ្វេង) កំពុងប្រជុំប្ដូរវេន។
វេជ្ជបណ្ឌិត គឹមធីជ័យ បានចែករំលែក៖ “បានបំពេញការងារនៅតំបន់ជនរួមជាតិ មានឱកាស ថែទាំសុខភាពជូនមាមីងខ្មែរ នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ ដ្បិតអី ខ្ញុំយល់ឃើញថា ក្នុងការរស់នៅរបស់ជនរួមជាតិខ្មែរ អ្នកខ្លះមិនសូវចាប់អារម្មណ៍ដល់ការថែទាំសុខភាពផ្ទាល់ខ្លួន ជាហេតុបណ្ដាលឱ្យកើតជំងឺជាច្រើន។ ព្រោះហេតុនោះ ក្រៅពីការព្យាបាលជំងឺជូនមាមីង នាងខ្ញុំនៅទាំងផ្សព្វផ្សាយជូនមាមីងឱ្យយល់ដឹងអំពីរបៀបថែទាំសុខភាពផងនិងរបៀបបង្ការជំងឺផង ដើម្បីជួយមាមីងរក្សាបានសុខភាពមាំមួនក្នុងជីវភាព ក៏ដូចជាក្នុងពលកម្មផលិតជាដើម”។ មីងគឹមធីផឹង នៅឃុំឡុងវិញ ថែទាំប្ដីកំពុងសម្រាកព្យាបាលជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ សំណេះសំណាល៖ “កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះតែងចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិក្នុងគ្រួសារ ប្រកាន់យកការពិនិត្យនិងព្យាបាលជូនអ្នកជំងឺ គឺធំជាងអ្វីៗទាំងអស់។ ក្នុងចំណោមនោះ គឺមានវេជ្ជបណ្ឌិត គឹមធីជ័យ គាត់តែងអស់ពីចិត្តពីថ្លើមណែនាំខ្ញុំជាភាសាខ្មែរអំពីរបៀបបង្ការជំងឺ របៀបថែទាំសុខភាពនៅផ្ទះជាដើម”។
វេជ្ជបណ្ឌិត គៀងថាញទ្រុង នាយកស្ដីទីនៃមជ្ឈមណ្ឌលសុខាភិបាលស្រុកយ្វៀងហាយ ឱ្យដឹង៖ “វេជ្ជបណ្ឌិត គឹមធីជ័យ តែងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌គ្រូពេទ្យក្នុងការអនុវត្តការងារ ជាពិសេស គឺការទំនាក់ទំនង ពិនិត្យ ព្យាបាលជំងឺជូនប្រជាជន។ អាស្រ័យហេតុនោះ ការព្យាបាលជំងឺមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេ នៅទាំងបង្កើតបាននូវរូបភាពដ៏ល្អនៃអាកប្បកិរិយាបម្រើក្នុងក្រសែភ្នែកសាធារណៈជនទៀតផង។ ចំពោះអ្នកជំងឺនិងមិត្តរួមអាជីព វេជ្ជបណ្ឌិត គឹមធីជ័យ តែងទទួលខុសត្រូវ ចែករំលែកបទពិសោធន៍និងជួយអស់ពីចិត្ត”៕
សើុងម៉ាល័យ - ថាច់ធី