ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/03/2023 - 17:24

ត្រៀម​លក្ខណៈ​បាន​ល្អ​ កម្ម​វិធី​ស្ងើច​សរ​សើរ​លើក​តម្កើង​គំរូ​ឆ្នើម​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ឆ្នាំ​ ២០២៣

គណៈ​កម្ម​ការ​រៀប​ចំ​នៃ​កម្ម​វិធី​ស្ងើច​សរ​សើរ​ លើក​តម្កើង​គំរូ​ឆ្នើម​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ទូទាំង​ប្រ​ទេស​ឆ្នាំ​ ២០២៣ (កម្ម​វិធី​) បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ ស្តីពី​ផែន​ការ​រៀប​ចំ​កម្ម​វិធី​។​

ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។​

តាម​រយៈ​យោ​បល់​ដែល​ចូល​រួម​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន គូស​បញ្ជាក់​៖ ការ​ស្ងើច​សរ​សើរ​ លើក​តម្កើង​គំរូ​ឆ្នើម​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ គឺជា​សកម្ម​ភាព​បន្ត​ការ​អះ​អាង​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​និយាយ​រួម​ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​និយាយ​ដោយ​ឡែក​; គឺជា​ឱកាស​ស្ងើច​សរ​សើរ​លើក​តម្កើង​និង​កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​បុព្វ​ហេតុ​កសាង​ សមាហ​រណ​កម្ម​ និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ។​ នេះ​គឺជា​ឱកាស​ ដើម្បី​អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ឆ្នើម​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ បាន​ទំ​នាក់​ទំ​នង​ ចែក​រំលែក ដោះ​ដូរ​ រៀន​សូត្រ​បទ​ពិសោធន៍ បើក​ទូលាយ​គំរូ​ជឿន​លឿន​ បង្ក​ឱ្យ​មាន​ភាព​សុស​សាយ​នៃ​ស្មារតី​ស្នេហា​ជាតិ​ និង​ពង្រីក​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សំ​ណូម​ពរ​៖ ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ផែន​ការ​នេះ​ គណៈ​កម្ម​ការ​រៀប​ចំ​ គប្បី​កសាង​គម្រោង​សង្គមូប​នីយ​កម្ម​ជាក់​ស្តែង​ ធានា​លក្ខណៈ​ម្ចាស់​ការ។​ ក្នុង​ការ​ចាត់​ចែង​ភារ​កិច្ច​សមាជិក​គណៈ​កម្ម​ការ​រៀប​ចំ​ គប្បី​ចែក​ជា​អនុគណៈ​កម្ម​ការ​ដើម្បី​មាន​ភាព​ច្បាស់​លាស់​ ហ្មត់​ចត់​ ក្នុង​ដំ​ណាក់​កាល​ ទទួល​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច។​

តាម​ការ​គ្រោង​ទុក​ កម្ម​វិធី​នឹង​ត្រូវ​បាន​រៀប​ចំ​នៅ​ចុង​ខែ​មេសា​ ឆ្នាំ​ ២០២៣ នៅ​រដ្ឋ​ធានី​ហា​ណូយ​ ដូច្នេះ​កម្ម​វិធី​នឹង​មាន​ការ​ស្ងើច​សរ​សើរ​ លើក​តម្កើង​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​គំ​រូ​ឆ្នើម​ក្នុង​ទូទាំង​ប្រ​ទេស​ចំ​នួន​ ៥០០ នាក់ ហើយ​ត្រូវ​បាន​ស្ថា​នីយ ទូរ​ទស្សន៍​វៀត​ណាម (VTV) ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់៕​

         យោ​ង៖ គណៈ​កម្មា​ធិការ​ជន​ជាតិ​ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ