មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/02/2023 - 16:42

គ្រូ​ពេទ្យ​យ័ញ​ថាញ់

គ្រូ​ពេទ្យ​យ័ញ​ថាញ់។​ រូប​៖ ហា​ថាញ់

បច្ចុប្បន្ន​ បង​យ័ញ​ថាញ់ ជា​អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង ស្រុក​កើ-ដ ក្រុង​កឹង​ធើ។​ ជា​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ងារ​។​

ក្រោយ​ពី​រៀន​ចប់​វិទ្យា​ល័យ​នៅ​ឆ្នាំ​ ២០០៤ បង​យ័ញ​ថាញ់ បាន​ដាក់​ពាក្យ​ក្នុង​កម្ម​វិធី​ជម្រើស​តាំង​របស់​ក្រុង​កឹង​ធើ។​ កាល​នោះ​ គាត់​ជាប់​ជម្រើស​ចូល​រៀន​ថ្នាក់​គ្រូ​ពេទ្យ​មធ្យម​នៅ​មជ្ឈ​មណ្ឌល​បំ​ប៉ន​កម្មា​ភិបាល​ពេទ្យ​របស់​មន្ទីរ​ពេទ្យ​ ១២១ នៅ​ខណ្ឌ​និញ​កេវ​។​ ក្រោយ​ពី​រៀន​ចប់​ គាត់​បាន​ចាត់​ទៅ​បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ហ៊ីប។​ ពេល​ឃុំ​ដុង​ហ៊ីប​ចែក​ចេញ​ជា ២ ឃុំ​ បង​ក៏​វិល​មក​បម្រើ​ការ​ងារ​នៅ​ឃុំ​ដុង​ថាំង​វិញ​។​ បង​យ័ញ​ថាញ់ ឱ្យ​ដឹង​៖ “ដោយ​សារ​បាន​រដ្ឋ​គិត​គូរ​ឱ្យ​រៀន​សូត្រ​ រួច​បាន​ចាត់​មក​ប​ម្រើការ​ងារ​នៅ​ជិត​ផ្ទះ​ទៀត​ ម្ល៉ោះ​ហើយ​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង។​ បើ​ប្រៀប​ជាមួយ​នឹង​មិត្ត​ភ័ក្តិ​ស្រ​បាល​គ្នា​ ខ្ញុំ​គឺជា​មោទន​ភាព​សម្រាប់​គ្រួ​សារ​កសិករ​ ដែល​លំ​បាក”។​ បាន​ផ្លាស់​ប្តូរ​ជីវិត​ដោយ​សារ​ការ​សិក្សា​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​បង​ថាញ់ តែង​ខ្នះ​ខ្នែង​ក្នុង​ការ​ងារ​ និង​តែង​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ បង​យ័ញ​ថាញ់ រៀប​រាប់​ឱ្យ​ដឹង​៖ “ដំ​ណាក់​កាល​ខ្ញុំ​ទើប​មក​ប​ម្រើ​ការ​ងារ​ ផ្លូវ​ជន​បទ​មិន​ទាន់​បាន​កសាង​ស្រួល​បួល​ទេ​ មាមីង​ភាគ​ច្រើន​គឺធ្វើ​ដំ​ណើរ​ដោយ​ផ្លូវ​ទឹក។​ ព្រោះ​ហេតុ​នោះ​ ពេល​ឈឺ​ថ្កាត់​ម្តង​ៗ​ មាមីង​ច្រើន​តែ​ទិញ​ថ្នាំ​ផឹក​តាម​រយៈ​ទូក​លក់​ទំ​និញ។​ អ្នក​លក់​ទំ​និញ​តាម​ទូក​ភាគ​ច្រើន​មិន​សូវ​ដឹង​ពី​ថ្នាំ​សង្កូវ​នោះ​ទេ​ ហេតុ​នោះ​គ្រោះ​ថ្នាក់​ណាស់។​ អា​ស្រ័យ​ហេតុ​នោះ​ ដំ​ណា​ក់​សុខា​ភិបាល​តែង​សំ​ណូម​ពរ​ឱ្យ​កម្មា​ភិបាល​ ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​ការ​ចលនា​ ផ្សព្វ​ផ្សាយ​ ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​នេះ​របស់​ប្រ​ជា​ជន​។​ ខ្ញុំ​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​ ម្ល៉ោះ​ហើយ​បាន​ចាត់​ទទួល​បន្ទុក​នៅ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដូច​៖ ថើយ​ហ៊ីបនិង​ដុង​ថាំង​ជា​ដើម”។​

គ្រូ​ពេទ្យ​យ័ញ​ថាញ់ (ខាង​ឆ្វេង) ខណៈ​ពេល​បាន​តែង​តាំង​ជា​អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​នៅ​ឆ្នាំ​ ២០១៧។​ រូប​ថត​៖ បុគ្គល​ផ្តល់​ជូន​

បង​ស្រី​យឿងធីម៉ាញ់ សហការី​សុខា​ភិបាល​របស់​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដុង​ថាំង នៅ​ភូមិ​ដុង​ថាំង រំលឹក​ឡើង​វិញ​៖ “គ្រូ​ពេទ្យ​ថាញ់ តែង​អស់​ពី​ចិត្ត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា។​ មុន​នេះ​ ទោះ​បី​ជា​ផ្លូវ​ចូល​កាន់​ភូមិ​លំ​បាក​លំ​បិន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​គាត់​តែង​តែ​មាន​មុខ​ ពេល​ភូមិ​ត្រូវ​ការ​ផ្សព្វ​ផ្សាយ​នូវ​ការ​ងារ​សុខា​ភិបាល​បង្ការ។​ មាន​គ្រួ​សារ​ខ្លះ​មិន​កម្ចាត់​ដង្កូវ​ទឹក​ គឺគ្រូ​ពេទ្យ​ថាញ់ តែង​មក​ចលនា​ជា​រឿយ​ៗ​ ទោះ​ជា​មេឃ​ភ្លៀង​ឬ​ក្តៅ​”។​ ការ​អស់​ពី​ចិត្ត​របស់​គ្រូ​ពេទ្យ​ថាញ់ រួម​ជា​មួយ​នឹង​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ ជា​សន្សឹម​ៗ​ប្រ​ជា​ជន​ក៏​ជ្រួតជ្រាប​ និង​ធ្វើ​ឱ្យ​មិត្ត​រួម​អា​ជីព​វ័យ​ក្មេង​យក​តម្រាប់​តាម។​ គ្រូ​ពេទ្យ​វ័យ​ក្មេង​ង្វៀង​ហុង​ឃីម ឱ្យ​ដឹង​៖ “បង​ថាញ់ តែង​ជិត​ដិតនិង​ជួយ​ណែ​បង្ហាញ​ដោយ​អស់​ពី​ចិត្ត​ ទើប​ខ្ញុំ​មិន​អល់​អែក​កាល​ដែល​មក​បម្រើការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ដំ​បូង។​ វិធី​សាស្ត្រ​ដែល​បង​ថាញ់ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​មូល​ដ្ឋាន​ ក៏​ជា​មេរៀន​ជាក់​ស្តែង​សម្រាប់​ខ្ញុំ​ផង​ដែរ”៕​

                              ហា​ថាញ់ - វិមាន​

ចែករំលែកអត្ថបទ