03/01/2023 - 16:35

អភិវឌ្ឍ​គុណ​ភាព​អប់រំ​ព្រម​ៗ​គ្នា​ និង​សម​ស្រប​

តាម​ប្រ​សាសន៍​លោក​វ៉ថាញ​ម៉ុង​ ប្រ​ធាន​ការិ​យាល័យ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឆ្នាំ​សិក្សា​ ២០២១-២០២២ គុណ​ភាព​អប់រំ​រួម​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ត្រូវ​បាន​លើក​កម្ពស់​ ក្នុង​នោះ​ សមត្ថ​ភាព​សិស្ស​ជន​ជាតិ​ភាគ​តិច​ក៏​មាន​ការ​ជឿន​លឿន​ឡើង​ បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិវឌ្ឍ​រួម​ផង​ដែរ​។​

សាលា​មត្តេយ្យតូយ​ហ្វា នៅ​ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ មាន​បរិវេណ​ធំ​ទូលាយ​ ស្រឡះ​ស្រឡំ។​

តាម​ស្ថិតិ​របស់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឃើញ​ថា​ គុណ​ភាព​អប់រំ​របស់​ខេត្ត​កើន​ឡើង​ជា​លំ​ដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ តាម​ប្រ​សាសន៍​លោក​ម៉ុង​ មូល​ហេតុ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ទាំង​ឡាយ​ដែល​បណ្តាល​ឱ្យ​គុណ​ភាព​អប់រំ​បាន​លើក​កម្ពស់​ គឺអា​ស្រ័យ​មូល​ដ្ឋាន​សម្ភារៈ​នៅ​លើ​ភូមិ​សាស្រ្ត​កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ នៅ​តាម​ឃុំ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដូច​ជា៖ វិញ​វៀង​ សាភៀង ត្រឿង​ឡុង​A លឿង​ងៀ ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ និង​ទីប្រ​ជុំ​ជន​រ៉ាច់​សយ។ល។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​រៀន​ មាន​ភាព​ល្អ​ប្រ​សើរ​។​ សាលា​រៀន​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ​ ចំ​ពោះ​សា​លា​រៀន​ ក្រៅ​ពី​នោះ​ ក៏​ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ តាម​ទិស​ដៅ​ទំ​នើប​ផង​ដែរ​។​

លោក​ង្វៀង​ទ្រុង​ហូវ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង​៖ “សា​លា​រៀន​នៅ​លើ​ភូមិ​សាស្រ្ត​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​គ្រូ​បង្រៀន​មាន​លក្ខណៈ​បង្ហាត់​បង្រៀន​បាន​ល្អ​ប្រ​សើរ​។​ ផ្តើម​ពី​នោះ​ គុណ​ភាព​អប់រំ​ត្រូវ​បាន​លើក​កម្ពស់​។​ ពេល​សាលា​រៀន​ត្រូវ​បាន​កសាង​យ៉ាង​សម​រម្យ​ គ្រូ​បង្រៀន​ប្តេជ្ញា​ចិត្ត​សម្រេច​បទ​ដ្ឋាន​ អា​ណា​ព្យា​បាល​សិស្ស​ក៏​ស្ងប់​ចិត្ត​ពេល​ឱ្យ​កូន​មក​រៀន។​ អា​ស្រ័យ​ហេតុ​នោះ​ អត្រា​សិស្ស​ចូល​រៀន​តែង​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត​ដែល​ប្រ​គល់​ឱ្យ​”។​

អន្តេ​វា​សិក​ដ្ឋាន​ និង​កន្លែង​សកម្ម​ភាព​រួម​របស់​សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម។​

សា​លា​រៀន​ស្អាត​ ទីធ្លា​កម្សាន្ត​ធំ​ទូលាយ​ មាន​ឧបករណ៍​បង្ហាត់​បង្រៀន​គ្រប់​សព្វ​ ហើយ​ទំ​នើប​ទៀត​ ម្ល៉ោះ​ហើយ​សិស្ស​កាន់​តែរៀន​សូត្រ​បាន​ល្អ​ និង​ចូល​ចិត្ត​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​ នៅ​សាលា​រៀន​ជាង​។​ នេះ​ជា​សមិទ្ធផល​ដ៏​សំ​ខាន់​ពេល​ដែល​ខេត្ត​ហូវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​ដល់​ការ​អភិវឌ្ឍ​អប់រំ​ព្រម​ៗ​គ្នា​ និង​សម​ស្រប​ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​ពិសេស​ដល់​ការ​សិក្សា​កម្រិត​មត្តេយ្យ។​ អា​ស្រ័យ​ហេតុ​នោះ​ សាលា​មត្តេយ្យ​នៅ​លើ​ភូមិ​សាស្រ្ត​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ថែ​ទាំ អប់រំ​កុមារ​។​ បង​ស្រី​លី​ហុង​ឡង នៅ​ភូមិ​ ៤ ទីប្រ​ជុំ​ជន​បៃ​ង៉ាង​ ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​នៅ​ក្បែរ​សា​លា​មត្តេយ្យ ហេតុ​នោះ​ខ្ញុំ​យក​កូន​មក​ផ្ញើ​នៅ​សាលា​ រួច​ទៅ​ផ្សារ​បៃ​ង៉ាង​ជួយ​លក់​ដូរ​នៅ​ហាង​ភេសជ្ជៈ​។​ ពេល​ខ្ញុំ​ទៅ​ទទួល​ កូន​ខ្ញុំ​បាន​ទទួល​ទាន​អា​ហារ​ពេល​រសៀល​នៅ​សាលា​រួច​ហើយ​ ហេតុ​នោះ​មាន​ពេល​វេលា​បម្រុង​អា​ហារ​ពេល​ល្ងាច​សម្រាប់​គ្រួ​សារ​។​ អា​ស្រ័យ​មាន​សាលា​អឌ្ឍ​អន្តេ​វា​សិក​ដើម្បី​ផ្ញើ​កូន​ ទើប​ខ្ញុំ​អាច​ទៅ​ធ្វើ​ការ​រក​ប្រាក់​ចំ​ណូល​បន្ថែម​ ទើប​ជីវ​ភាព​គ្រួ​សារ​កាន់​តែ​លំ​នឹង​”។​

តាម​ប្រ​សាសន៍​ លោក​ម៉ុង​ ក្រៅ​ពី​សា​លា​រៀន​នៅ​តំ​បន់​ជន​ជាតិ​បាន​វិនិ​យោគ​កសាង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​ពីរ​នៅ​លើ​ភូមិ​សាស្រ្ត​ក៏​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ព្រម​ៗ​គ្នា​ និង​សព្វ​គ្រប់​ផង​ដែរ​។​ លោក​លឺស្វឹង​ហ្វាង​ នា​យក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែ​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ​ និង​ទំ​នើប​ប៉ុណ្ណោះ​ទេ​ សាលា​នៅ​ទាំង​បាន​គណៈ​ ផ្នែក​ ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កន្លែង​ហូប​ចុក ស្នាក់​នៅ​សម្រាប់​​សិស្ស​ជន​ជាតិ​ភាគ​តិច​យ៉ាង​គ្រប់​សព្វ​ទៀត​ផង​”៕​       

ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ